ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​ទទួលស្គាល់​បំភ្លៃ​ស្ថានការណ៍ និង​បង្វែរ​គោលដៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទទួលស្គាល់​ការ​ពិត ហើយ​សម្រាប់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​បាន​អះអាង​ខ្លួន​បំភ្លៃ​ស្ថានការណ៍ ដើម្បី​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ ។ នេះ​បើ​តាម​អតីត​នាំពាក្យ​គណបក្ស​នេះ ។ លោក​យ៉ែ​ម…

រាជធានី​ភ្នំពេញ ៖ ទទួលស្គាល់​ការ​ពិត ហើយ​សម្រាប់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​បាន​អះអាង​ខ្លួន​បំភ្លៃ​ស្ថានការណ៍ ដើម្បី​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ ។ នេះ​បើ​តាម​អតីត​នាំពាក្យ​គណបក្ស​នេះ ។

លោក​យ៉ែ​ម ប៉ុ​ញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា ៖«​បំភ្លៃ​ស្ថានការណ៍ ដើម្បី​បង្វែរ​គោលដៅ​គោលបំណង​របស់​យើង ដែល​តែងតែ​ចង់បាន​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​» ។ លោក​បាន​បន្ត​ថា ប្រជារាស្ត្រ​ខ្មែរ​ដែល​បាន​តាមដាន​ស្ថានការណ៍​ស្រុក​ទេស​យើង​បាន​ចូលរួម និង​ទទួល​បាន​ព័ត៌មាន​ពិត​ពី​សង្គម​សេដ្ឋកិច្ច​នយោបាយ​ប្រាកដជា​យល់​ថា​វា​អយុត្តិធម៌​ណាស់ ដែល​គណបក្សកាន់អំណាច​បាន​ធ្វើ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ ។

លោក​បន្ថែម​ថា «​កម្ពុជា​ជា​របស់​យើង​ទាំងអស់​គ្នា​ពុំ​មែន​ជា​របស់​បុគ្គល​ណាមួយ ឬ​ក្រុម​គ្រួសារ​ណាមួយ ឬ​បក្ស​ណាមួយ​នោះ​ទេ ។ ការ​ចូលរួម​របស់​កូន​ខ្មែរ​គ្រប់​រូប​ដោយ​កម្លាំងចិត្ត​ដោយ​ការ​លះបង់​គ្រប់យ៉ាង ដោយ​ការ​ទទួលខុសត្រូវ​គ្មាន​ការ​បង្ខិតបង្ខំ​គ្មាន​ការ​ជួល​ទិញ​ដូរ គឺ​ពិតជា​កម្លាំង​មួយ​ដ៏​ខ្លាំងក្លា​រឹង​មាំ​សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង​» ។

សូម​ជម្រាប កាលពី​ពេល​គណបក្សប្រឆាំង​មិន​ទាន់​ត្រូវ​បាន​តុលាការ​រំលាយ​ចុងឆ្នាំ​២០១៧​កន្លង​មកនេះ គណបក្ស​នេះ​បាន​ធ្វើ​នយោបាយ​ដោយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដោយ​វិជ្ជា​មាន ។ បក្ស​ប្រឆាំង​បាន​រិះគន់​ចំ​ៗ​ទៅ​លើក​គោលនយោបាយ​កាន់​អំណាច​ពាក់ព័ន្ធ​នឹង​ព្រៃឈើ អំពើ​ពុក​រលួយ បក្សពួក​ជាដើម ។ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅសហរដ្ឋអាមេរិក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ទទួលស្គាល់​ការ​រិះគន់​របស់​ក្រុមប្រឆាំង ប៉ុន្តែ​សម្តេច​ថា ក្នុង​ការ​ដឹកនាំ​មិន​មាន​ត្រូវ​ទាំង​អស់នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ