ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន៎ុះ! ច្បាប់​ហាម​នារីៗ​អង្គុយ​តុ​ជាមួយ​បុរស​នៅ​តាម​​បណ្តាហាងផ្សេងៗ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ខេត្ត​Aceh ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​អង្គុយ​រួម​តុ​ជាមួយ​បុរស​នៅ​ក្នុង​ហាង​បាយ និង​ហាង​កាហ្វេ លើក​លែងតែ​ស្ត្រី​រូប​នោះ​ទៅ​ជាមួយ​ឪពុក បងប្រុស ប្អូនប្រុស ញាតិ​មិត្ត…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ខេត្ត​Aceh ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​អង្គុយ​រួម​តុ​ជាមួយ​បុរស​នៅ​ក្នុង​ហាង​បាយ និង​ហាង​កាហ្វេ លើក​លែងតែ​ស្ត្រី​រូប​នោះ​ទៅ​ជាមួយ​ឪពុក បងប្រុស ប្អូនប្រុស ញាតិ​មិត្ត ឬ​ប្ដី​ដែល​រៀប​ការ​​ស្របច្បាប់ ខណៈ​ពេល​មិត្ត​រួមការ​ងារ​មាន​ភេទ​ផ្សេង​គ្នា​ក៏​ហាម​ចែក​ចំណីអាហារ​គ្នា​ដែរ ។

បម្រាម​នោះ​ដែល​ទទួលស្គាល់​តាំងពី​ថ្ងៃ​ទី​៥ សីហា​ កន្លង​មក ​បាន​បញ្ជាក់​ថា ​ម្ចាស់​ហាង​មិន​គួរ​ទទួល​ស្ត្រី​ដែល​ចូល​ក្នុង​ហាង​តែ​ម្នាក់ឯង ក្រោយ​ពី​ម៉ោង​៩​យប់ ។ ទោះជា​យ៉ាង​ណា​​ក៏​ដោយ​បម្រាម​នេះ នៅ​មានការ​បន្ធូរបន្ថយ​ដោយ​គ្មាន​ការ​កំណត់​ដាក់ទោស និង​អាស្រ័យ​លើ​ម្ចាស់​ហាង ឬ​បុគ្គលិក​នៅ​ក្នុង​ហាង​ថា បាន​ទទួល​ស្ត្រី​អតិថិជន​ដែល​មក​ម្នាក់ឯង​ក្រោយ​ពី​ហួស​កាលកំណត់ ។

កាលពី​៣​ឆ្នាំ​មុន​ក្រុង​បាន​ដា អា​សេ​ជា​ក្រុង​ស្វយ័ត​នៅ​ខេត្ត​អា​សេ​បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​ចូល​ទៅ​ក្លឹ​ប​កម្សាន្ត រួម​ទាំង​ហាង​កាហ្វេ និង​កីឡាដ្ឋាន​ក្រោយ​ពី​ម៉ោង​១១​យប់ និង​ក្រុង ​Lhokseumawe ជា​ក្រុង​ធំ​លំដាប់​ទី​២ ​នៅ​តំបន់​ស្វយ័ត​អា​សេ មិន​អនុញាត​ឲ្យ​ស្ត្រី​ជិះ​ពាក់​កៀវ​លើ​ម៉ូតូ​ដែល​បុរស​ជា​អ្នក​បើក ព្រោះ​វា​មិន​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ