ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​មាន​ស្រី​ហៅ​មក​លែងលះ​គ្នា តែ​មានអី​កើតរឿង​នឹក​ស្មាន​មិន​ដល់​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​១​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​កកកុញ ចុង​ក្រោយ​ទើប​ដឹង​ថា ជា​ទំនាស់​រឿង​ស្នេហា​ត្រីកោណ​ដែល​បុរស​ជា​ប្តី​បាន​លួច​ទៅ​មាន​ប្រពន្ធ​ទី​២ ហើយ​ត្រូវ​ប្រពន្ធ​ដឹង​ហៅ​មក​លែងលះ​គ្នា​នៅ​ស្រុក​កំណើត តែ​ពេល​ឆ្លង​ផុត​ស្ពាន​អ្នក​លឿង បុរស​ជា​ប្តី​បាន​បើករថយន្ត​បំ​បុក​របាំង​ដែក​អម​សងខាង​ផ្លូវ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​តែ​ម្តង…

ខេត្តព្រៃវែង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​១​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​កកកុញ ចុង​ក្រោយ​ទើប​ដឹង​ថា ជា​ទំនាស់​រឿង​ស្នេហា​ត្រីកោណ​ដែល​បុរស​ជា​ប្តី​បាន​លួច​ទៅ​មាន​ប្រពន្ធ​ទី​២ ហើយ​ត្រូវ​ប្រពន្ធ​ដឹង​ហៅ​មក​លែងលះ​គ្នា​នៅ​ស្រុក​កំណើត តែ​ពេល​ឆ្លង​ផុត​ស្ពាន​អ្នក​លឿង បុរស​ជា​ប្តី​បាន​បើករថយន្ត​បំ​បុក​របាំង​ដែក​អម​សងខាង​ផ្លូវ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ តុលា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ស្ថានីយ​ថ្លឹង​ទំងន់​អ្នក​លឿង ដែល​ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បើក​បំ​បុក​របាំង​ដែក​អម​សងខាង​ផ្លូវ​នៃ​ម៉ាក​ហា​យ​ព្រី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២R -១៦៧០ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហ៊ា​ង សុ​ហេង អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​វិស្វករ និង​រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ ភី​ម សុ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​បុរី​ពិភព​ថ្មី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា យោង​តាម​ចម្លើយ​របស់​ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាង​ថា រូប​នាង និង​ប្តី​បាន​រៀប​ការ​ជាមួយ​គ្នា​ជិត​៧​ឆ្នាំ​ហើយ តែ​មិន​មានកូន​នឹង​គ្នា តែ​ក៏​មិន​ដែល​ឈ្លោះប្រកែក​គ្នា​ដែរ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​នាង​បាន​តាមដាន​ដឹង​ថា ប្តី​លួច​ទៅ​មាន​ស្រី​កំណាន់​ម្នាក់​ទៀត ហើយ​នាង​បាន​ប្រាប់​ឲ្យ​ប្តី​ផ្តាច់ទំនាក់ទំនង​ពី​ស្រី​នោះ តែ​ប្តី​មិន​ព្រម​បែរជា​សុំ​នាង​យក​ទាំង​២​ទើប​ធ្វើ​ឲ្យ​នាង​ខឹង និង​ឈឺចាប់​ខ្លាំង ក៏​ហៅ​ប្តី​ឲ្យ​បើកឡាន​ជូន​មក​ស្រុក​កំណើត នៅ​ផ្សារ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ដើម្បី​លែងលះ​គ្នា ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ពេល​ចេញពី​ភ្នំពេញ​មក​អ្នក​ទាំង​២​មិន​បាន​ឈ្លោះ​គ្នា​ទេ តែ​ពេល​ឆ្លងស្ពាន​អ្នក​លឿង​ផុត​នាង​នឹកឃើញ​ប្តី​ប្រពន្ធ​ស្រឡាញ់​គ្នា​រៀប​ការ​រួមរស់​ជាមួយ​គ្នា​ជិត​៧​ឆ្នាំ បែរជា​មក​ត្រូវ​លែងលះ​គ្នា​បែប​នេះ គិត​ចុះ​គិត​ឡើង​ឈឺចិត្ត​ពេក​នាង​ក៏​យក​ខ្នើយ​ក្នុង​ឡាន​មក​ខ្ទប់​មុខ​យំ ស្រាប់តែ​លឺ​សំឡេង​បុក​គ្រាំ​ង ពេល​ដក​ខ្នើយ​ចេញ ក៏​ឃើញ​ឡាន​បុក​របាំង​ដែក​បាត់​ទៅ​ហើយ ទើប​នាង​ស្រវា​សោ​ឡាន​កាច់​ពន្លត់ ហើយ​ក៏​ត្រូវ​ប្តី​នាង​ដណ្តើម​យក​វិញ និង​ចាប់​នាង​អូស​ចេញពី​ឡាន រួច​បើកឡាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​បាត់​ទុក​នាង​ឲ្យ​នៅ​លើ​ថ្នល់​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ក្រោម​ក្រសែភ្នែក​អ្នកស្រុក​ចោមរោម​មើល​រាប់រយ​នាក់ ។

ដោយឡែក​នគរបាល​ចរាចរណ៍​ស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ទេ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ខូច​របាំង​ដែក​អម​សងខាង​ផ្លូវ អស់​២​ផ្ទាំង តែ​ទោះជា​យ៉ាងណា​ស្ត្រី​ខាងលើ​បាន​សន្យា​ធ្វើការ​ជួសជុល​សង​វិញ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ