ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីល្បួងក្មេងស្រីរងគ្រោះហៅទៅដើរលេងនៅភ្នំពេញ រួចយកនាងទៅផ្ទះសំណាក់ឱ្យដេកជាមួយបុរសម្នាក់មិនស្គាល់។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៦ល្ងាច ថ្ងៃទី២៦ កញ្ញា ២០១៨ នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះខាងលើអាយុ១៤ឆ្នាំ ទីលំនៅខេត្តកណ្តាល ចំណែកជនសង្ស័យឈ្មោះ ម៉ាន រ៉េត ភេទស្រី អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលាងចានរោងការ។
លោកវរសេនីយ៍ ស កែវពិដិដ្ខ អធិការក្រុងតាខ្មៅ បានឱ្យដឹងថា មុនកើហេតុ ជនរងគ្រោះ និងមិត្តភក្តិស្រីម្នាក់នាំគ្នាដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ លុះម៉ោងកើតហេតុ ពេលជនរងគ្រោះកំពុងតែអង្គុយហូបប្រហឹត ស្រាប់តែឃើញស្ត្រីសង្ស័យដើរមកក៏ហៅហូបប្រហឹតជាមួយ តែស្ត្រីនោះមិនហូបទេ គ្រាន់តែចូលអង្គុយមើល។ ពេលហូបរួចស្ត្រីនោះបបួលជនរងគ្រោះដើរនៅភ្នំពេញដោយហៅម៉ូតូឌុបជិះទៅ៣នាក់ ក្នុងនោះមានជនរងគ្រោះ ស្ត្រីជនសង្ស័យ ព្រមទាំងកូនស្រីរបស់ស្ត្រីនោះផងដែរ ។
លោកអធិការក្រុងបន្តថា ពេលឌុបដល់ភ្នំពេញម្តុំជិតរបងសាលារៀនដែលជនរងគ្រោះមិនស្គាល់ ស្រាប់តែស្ត្រីសង្ស័យឱ្យម៉ូតូឌុបឈប់ ហើយតេហៅប្រុសម្នាក់មិនស្គាស់ឈ្មោះជិះរថយន្ត១គ្រឿងមិនស្គាល់ម៉ាកមកដល់ រួចស្ត្រីសង្ស័យចូលក្នុងរថយន្តបុរសនោះនិយាយគ្នាក៏ចេញមកវិញហុចលុយឱ្យថ្លៃម៉ូតូឌុប ហើយនាំជនរងគ្រោះជិះរថយន្តបុរសនោះទៅផ្ទះសំណាក់មិនស្គាល់យីហោក្នុងរាជធានីភ្នំពេញ ។
ប្រភពដដែលបន្តទៀតថា ពេលនោះស្ត្រីសង្ស័យឱ្យជនរងគ្រោះនៅអង្គុយលេងក្នុងបន្ទប់ជាមួយបុរសម្នាក់នោះ ចំណែកឯស្ត្រីនោះប្រាប់ថា ចុះទៅក្រោមមួយភ្លែតក៏ទៅបាត់រហូត។ក្រោយមកជនរងគ្រោះត្រូវបុរសនោះលួងលោម និងប្រើថ្នាំសំរើបរួមភេទជាមួយជនរងគ្រោះបានសំរេច៤ដងតែម្តង ។
លុះដល់ព្រឹកថ្ងៃទី២៧ ខែឆ្នាំដដែល បុរសម្នាក់នោះប្រាប់ថា ខ្លួនចេញទៅធ្វើការហើយឱ្យជនរងគ្រោះចាំនៅក្នុងបន្ទប់ផ្ទះសំណាក់បន្តិចទៀតអ្នកជូនមកនឹងមកយកទៅវិញហើយ ជនរងគ្រោះរង់ចាំមិនឃើញស្ត្រីសង្ស័យនោះមកយកក៏តេទូរស័ព្ទ ។ ពេលនោះស្ត្រីសង្ស័យប្រាប់ឱ្យជិះម៉ូតូមកចាំខ្លួនចេញលុយឱ្យ ហើយជនរងគ្រោះជិះម៉ូតូឌុបមកដេកនៅផ្ទះស្ត្រីសង្ស័យនោះវិញ។
រហូតដល់ថ្ងៃទី២៩ កញ្ញា ទើបក្រុមគ្រួសាររបស់ជនរងគ្រោះតាមរកជនរងគ្រោះឃើញនៅផ្ទះស្ត្រីសង្ស័យនោះ ក៏ប្តឹងសមត្ថកិច្ចចុះជួញអន្តរាគមន៍ឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យពុំព្រមឆ្លើយសារភាពឡើយទើបសុំគោលការណ៍ឃាត់ខ្លួនដើម្បីបន្តនីតិវិធី៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ