ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរ​ទស្សន៍​ Samsung ឆ្នាំ​២០១៣ ផ្តល់​នូវ​បទ​ពិសោធន៍​ពី​ទូរ​ទស្សន៍​ដែល​ឈាន​មុខ​គេ​បំផុត​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សាខា​ក្រុម​ហ៊ុន​ Samsung អេឡិច​ត្រូនិច​ ប្រទេស​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​សម្ពោធ​នូវ​ទូរ​ទស្សន៍​ស៊េរី​ឆ្នាំ​២០១៣ គឺ​ស៊េរី F ស៊េរី​7 ស៊េរី​8 កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នៅ​ក្រុម​ហ៊ុន Sunsimexco សាខា Inter-Continental ។ ព្រឹត្តិ​ការណ៍​នេះ​បាន​ទទួ​ល​ការ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិ​យស​ដែល​ដឹក​នាំ​ដោយ​លោក​ហោ​ មេន ជា​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​ Sunsimexco គណៈគ្រប់​គ្រង​ក្រុម​ហ៊ុន​សាំ​សុង​

រាជ​ធានី​ភ្នំពេញ​ ៖ សាខា​ក្រុម​ហ៊ុន​ Samsung អេឡិច​ត្រូនិច​ ប្រទេស​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​សម្ពោធ​នូវ​ទូរ​ទស្សន៍​ស៊េរី​ឆ្នាំ​២០១៣ គឺ​ស៊េរី F ស៊េរី​7 ស៊េរី​8 កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នៅ​ក្រុម​ហ៊ុន Sunsimexco សាខា Inter-Continental ។ ព្រឹត្តិ​ការណ៍​នេះ​បាន​ទទួ​ល​ការ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិ​យស​ដែល​ដឹក​នាំ​ដោយ​លោក​ហោ​ មេន ជា​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​ Sunsimexco គណៈគ្រប់​គ្រង​ក្រុម​ហ៊ុន​សាំ​សុង​ និង​កញ្ញា​ សុគន្ធ​ នី​សា ដែល​ជា​តារា​តំណាង​​ផ្សព្វ​ផ្សាយ​​ក្រុម​ហ៊ុន​សាំ​សុង ព្រម​ទាំង​តារា​សម្តែង​ល្បីៗ​ចំនួន​៤​រូប​ ។ ដោយ​ក្នុង​នោះ​ក៏​មាន​ដៃ​គូ​អាជីវ​កម្ម​​ប្រមាណ​៤០​នាក់​ និង​តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ចំនួន​២០​នាក់​បាន​ចូល​រួម​ជាមួយ​ព្រឹត្តិ​ការណ៍​នោះ​ផង​ដែរ​ ។

លោក​ ហោ មេន ដែ​ល​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​ Sunsimexco បាន​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់នូវ​បច្ចេក​វិទ្យា​រីក​ចម្រើន​ដ៏​អស្ចារ្យ​ដែល​អាច​បញ្ជា​ដោយ​សំឡេង​ បញ្ជា​ដោយ​ដៃ​ ចំពោះ​ទូរ​ទស្សន៍​ Samsung ឆ្នាំ​២០១៣ បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ និង​ការ​យល់​ដឹង​ថ្មី​ជាមួយ​នឹង​រូប​ភាព​ច្បាស់​​បំផុត​ដល់​អ្នក​ទស្សនា​ ។ វា​ឃា​ការ​បោះ​ជំហាន​ឈាន​ឡើង​ដ៏​ធំ​ធេង​ដែល​នឹង​ធ្វើ​ឱ្យ​អតិ​ថិ​ជន​របស់​យើង​ភ្ញាក់​ផ្អើល​ជាក់​ជា​ពុំ​ខាន​ ហើយ​ក៏​ជា​មោទន​ភាព​មួយ​ដែរ​សម្រាប់​ក្រុ​ម​ហ៊ុន​ Sunsimexco ដែល​​បាន​ធ្វើ​ជា​ដៃ​គូ​ជាមួយ​ Samsung តាំង​ពី​ឆ្នាំ​២០១០ ដែល​បាន​ជួយ​ធ្វើ​ឱ្យ​​ការ​លក់​របស់​យើង​កើន​ឡើង​គុណ​នឹង​បី​ដង ៕