ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​លក់​រញ៉េរញ៉ៃ និង​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​នៅ​តែ​ជា​បញ្ហា

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ អាជ្ញា​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក ចក់ រិ​ទ្ធី អភិបាលរង​ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ អាជ្ញា​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក ចក់ រិ​ទ្ធី អភិបាលរង​ក្រុងប៉ៃលិន ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​សា ម​គ្គី​ហៅ​ប៉ា​ហ៊ី ដែល​អាជីវករ និង​ប្រជាពលរដ្ឋ​ដាក់​លក់​រហូត​ដល់​លើ​ចំណី​ផ្លូវ ហើយ​ចត​ម៉ូតូ​រញ៉េរញ៉ៃ ពាសពេញ​ចិញ្ចើម​ផ្លូវ បង្ក​ឱ្យ​ស្ទះ​ចរាចរ​ណ៍ជា​ញឹកញាប់ តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្សារ​ខាងលើ​បាន​លើក​ឡើង​ថា ការ​ចុះ​រៀបចំ​នេះ​ដូច​ជា​វែក​ចក​ក្នុង​បឹង បន្ទាប់​ពី​អាជ្ញាធរ​ចេញ​ផុត គេ​ចូល​មក​ដាក់​លក់ បង្ក​ឱ្យ​ស្ទះចរាចរណ៍​តាម​ផ្លូវ​ជុំវិញ​ផ្សារ​ដដែល ។

ប្រភព​ព័ត៌មាន​ពី​លោក ចក់ រិ​ទ្ធី អភិបាលរង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា លោក​តែងតែ​ដឹកនាំ​សមត្ថកិច្ច​ប៉េ​អឹ​ម​ក្រុង រួម​ជាមួយនឹង​នគរបាល​ក្រុង​ចុះ​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ជា​ញឹកញាប់ ឱ្យ​តែ​ឃើញ​អាជីវក​រដាក់​លក់​រញ៉េរញ៉ៃ និង​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ ។

លោក​បន្ត​ទៀត ថា ទាំង​អ្នកលក់​ក៏​ដូច​ជា​អ្នក​ចត​ម៉ូតូ រថយន្ត ឱ្យ​តែ​ឃើញ​កន្លែង​ក្បែរ​ផ្សារ​ស្រឡះ​ល្អ តែងតែ​ឈប់​ចត ដើម្បី​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ ជា​ហេតុ​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ។ តែ​ខាង​លោក​មិន​បណ្តោយឱ្យ​ផ្លូវ​ផ្សារ​ទទួល​ការ​កកស្ទះ នាំ​ឱ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ គឺ​ក្រោយ​ពី​សង្កេត​ឃើញ បែប​នេះ ក៏​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​ភ្លាម​ៗ​តែ​ម្តង ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​ផ្សារ​ខាងលើ បានឱ្យ​ដឹង​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ ឱ្យ​ផ្លូវ​ជុំវិញ​ផ្សារ​ដំណើរការ​ទៅ​ល្អ​នោះ​មិន​អាច​ធ្វើ​ដោយ​ស្រួល​នោះ​ទេ ព្រោះ​សកម្មភាព​នេះ​ដូច​ជា​គេ​វែក​ចក​ក្នុង​បឹង​អ​ញ្ចឹ​ង ព្រោះ​អី​បន្ទាប់​ពី​អាជ្ញាធរ​ត្រឡប់​ទៅ​ផ្ទះ​វិញ គេ​នាំ​គ្នា​ចត​ម៉ូតូ និង​ដាក់​លក់​រញ៉េរញ៉ៃ​ដដែល ពោល​គឺ​គ្មាន​ខ្លាចញញើត​ឡើយ ។

ប្រជាពលរដ្ឋ​បញ្ជាក់​ទៀត​ថា ការ​ចុះ​រៀបចំ​ផ្លូវ​ចូល​ក្នុង​ផ្សារ​នេះ អាជ្ញាធរ​ក្រុង​បាន​ធ្វើ​ជា​ញឹក ញាប់​មក​ហើយ តែ​ហាក់ដូចជា​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​នោះ​ទេ លើស​ពី​នេះ អ្នកលក់​នៅ​ក្បែរ​ៗ​ចិញ្ចើម ផ្លូវ​គេ​មិន​ខ្លាច ដោយសារ​តែ​មាន​អ្នក​ដើរ​យក​ភាស៊ី និង​បង់ថ្លៃ​រទេះ​លក់​ដល់​អ្នកគ្រប់គ្រង​ផ្សារ​ផង​ដែរ ទើប​ការ​លក់ដូរ​ចេះ​តែ​បង្ក​ភាព​អត់​សណ្តាប់ធ្នាប់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ