រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះជម្រើសអាហារសុខភាព គឺជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះទោះបីជាមានលុយច្រើនយ៉ាងណាក៏មិនអាចប្រៀបផ្ទឹមនឹងការមានសុខភាពល្អប្រសើរនោះឡើយ ។
ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុន Caviar & Traditions បានបង្ហាញរសជាតិមុខម្ហូបល្អៗ មួយចំនួនដែលល្អសម្រាប់សុខភាពដែលមុខម្ហូបល្អសម្រាប់សុខភាពនោះ គឺមាន៣ ប្រភេទ សម្រាប់សុខភាពរបស់អ្នកទទួលទាន ។ ហេតុដូច្នេះក្រុមហ៊ុនបានណែនាំមុខម្ហូបទៅដល់ចុងភៅ និងតំណាងក្រុមហ៊ុនដៃគូទំនាក់ទំនងនូវមុខម្ហូបទាំង៣ប្រភេទនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារណាហ្គាវើលដ៍ ។
បើតាមតំណាងក្រុមហ៊ុន Caviar & Traditions បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺចង់បង្ហាញមុខម្ហូប៣ប្រភេទមាន បង្គារ, Smoked Salmon និងពងត្រី Caviar ដែលផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព ហើយរាល់មុខម្ហូប និងរសជាតិទាំងនេះ មានចិញ្ចឹមតាមបែបធម្មជាតិ និងការទទួលស្គាល់ពីស្ថាប័ននៅក្នុងប្រទេសបារាំងអំពីគុណភាព ។
តួយ៉ាងបង្គាដែលក្រុមហ៊ុននាំចូលមកពីប្រទេសម៉ាឌឺស្កា គេចិញ្ចឹមវានៅក្នុងព្រៃកោងកាងក្នុងទំហំដី១ម៉ែត្រការ៉េ មាន៥ ឬ៦បង្គារ ដើម្បីឱ្យវាធំធាត់ឡើងតាមបែបធម្មជាតិ និងមិនមានជំងឺ ខុសប្លែកពីការចិញ្ចឹមនៅប្រទេសមួយចំនួនមានពី២០០ទៅ២៥០បង្គារ ក្នុងដី១ម៉ែត្រការ៉េ ៕
ចែករំលែកព័តមាននេះ