ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងវិសាខា​អាយុ​៧០​ឆ្នាំ​នៅ​តែ​ក្មេង​ដូច​ចៅ​នាង​អាយុ​១៦​ឆ្នាំ

5 ឆ្នាំ មុន

ថ្ងៃមួយ​នាងវិសាខា​បាន​ទៅ​ស្តាប់ធម៌​នៅ​វត្ត​ជេតពន ដោយ​បាន​នាំ​កូន​និង​ចៅ​ជា​ច្រើន​ពាន់​នាក់​ទៅ​ជាមួយ​ផង​។ កាលនោះ​មាន​ភិក្ខុ​មួយ​រូប​ចង់​ឃើញ​នាងវិសាខា បាន​សួរ​ភិក្ខុ​ដទៃ​ទៀត​ដែល​អង្គុយ​នៅ​ជិត​ថា​តើ​ស្ត្រី​ណាមួយ​ជា​នាងវិសាខា? ភិក្ខុ​នោះ​ប្រាប់​ថា មើល​តែ​ស្ត្រី​ណា​ក្រោក​ឡើង​យកដៃ​ច្រត់​ក្បាលជង្គង់ ស្ត្រី​នោះ​ហើយ​គឺ​នាងវិសាខា​។ កាលនោះ​នាងវិសាខា​មាន​អាយុ​៧០​ឆ្នាំ នាង​នៅ​តែ​ក្មេង​ដូច​ចៅ​របស់​នាង​ដែល​មាន​អាយុ​១៦​ឆ្នាំ​។ នាងវិសាខា​មានកូន​២០…

ថ្ងៃមួយ​នាងវិសាខា​បាន​ទៅ​ស្តាប់ធម៌​នៅ​វត្ត​ជេតពន ដោយ​បាន​នាំ​កូន​និង​ចៅ​ជា​ច្រើន​ពាន់​នាក់​ទៅ​ជាមួយ​ផង​។ កាលនោះ​មាន​ភិក្ខុ​មួយ​រូប​ចង់​ឃើញ​នាងវិសាខា បាន​សួរ​ភិក្ខុ​ដទៃ​ទៀត​ដែល​អង្គុយ​នៅ​ជិត​ថា​តើ​ស្ត្រី​ណាមួយ​ជា​នាងវិសាខា? ភិក្ខុ​នោះ​ប្រាប់​ថា មើល​តែ​ស្ត្រី​ណា​ក្រោក​ឡើង​យកដៃ​ច្រត់​ក្បាលជង្គង់ ស្ត្រី​នោះ​ហើយ​គឺ​នាងវិសាខា​។

កាលនោះ​នាងវិសាខា​មាន​អាយុ​៧០​ឆ្នាំ នាង​នៅ​តែ​ក្មេង​ដូច​ចៅ​របស់​នាង​ដែល​មាន​អាយុ​១៦​ឆ្នាំ​។ នាងវិសាខា​មានកូន​២០ ក្នុង​កូន​នីមួយ​ៗ មាន​ចៅ​២០ ក្នុង​ចៅ​នីមួយ​ៗ មានកូន​២០ រួម​ទាំង​កូន ទាំង​ចៅ ទាំង​ចៅទួត​សរុប​ចំនួន​៨៤២០ នាក់​ឥត​មាន​ឈឺ​ស្លាប់​ដោយ​ជំងឺ​មួយ​ឡើយ​។ នាងវិសាខា​មាន​កម្លាំង​ស្មើនឹង​កម្លាំង​ដុំ​រី​៥​។
មានរឿង​ដំណាល​ថា ថ្ងៃមួយ​នាង​ត្រឡប់​មក​ពី​ស្តាប់ធម៌ ព្រះរាជា​ចង់​ល្បង​កម្លាំង​របស់​នាង​បាន​លែង​ដំរីចុះប្រេង​១ ឱ្យទៅ​ព្រេច​នាង នាង​បាន​យក​ម្រាមដៃ​ពីរ​ទប់​ក្បាលដំរី​ៗ​ក៏​ដួល​អុកគូទ​ក្រាប​លើ​ផែនដី​មិន​អាច​ក្រោក​ឡើង​បាន​ឡើយ ។

រាត្រី​មួយ​នាងវិសាខា​បាន​ទៅ​ស្តាប់ធម៌​និង​បាន​ដោះ​អាវ​ក្រៅ​ឈ្មោះ​មហា​លតា​ប​សាធន៍​ចេញ​ទុក​ខាងក្រៅ​វិហារ ដល់​ស្តាប់​ហើយ​ក៏​ត្រឡប់​មក​លំនៅ​ឋាន​វិញ​ភ្លេច​អាវ​ចោល​នៅ​ទីនោះ ទើប​ប្រើ​នាង​ទាសី​ដែល​មាន​កម្លាំង​ស្មើនឹង​នាង​ឱ្យទៅ​យក​អាវ​ដោយ​បាន​ប្រាប់​ថា បើ​ភិក្ខុ​អង្គ​ណាមួយ​លោក​រើស​ទុក នាង​ប្រគេន​លោក​ចុះ​កុំ​យក​មក​វិញ​។ តម្លៃ​អាវ​នេះ​ហើយ​ដែល​កសាង​បាន​វត្ត​បុ​ព្វា​រាម​មួយ​។

នាងវិសាខា​មាន​អាយុ​១២០ ឆ្នាំ នាង​បាន​ធ្វើ​មរណកាល​ទៅ​បាន​កើត​នៅ​ក្នុង​ស្ថាន និម្មានរតី ជា​អគ្គមហេសី​របស់​ព្រះបាទ​និ​ម្មាត​ទេវបុត្រ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។