ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មុខ​ព្រ​លាន​ខ្ទាត​ត្រូវ​ម៉ូតូ​យ៉ាង​ពេញទំហឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី ២​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រថយន្ត​ម៉ាក​ព្រូស​បុក​របាំង​ថ្ម​ខូច​អស់​២​ផ្ទាំង…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី ២​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រថយន្ត​ម៉ាក​ព្រូស​បុក​របាំង​ថ្ម​ខូច​អស់​២​ផ្ទាំង បណ្តាល​ឲ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​រង​របួសធ្ងន់​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ។

រថយន្ត​ខាងលើ​ម៉ាក​ព្រូស ពណ៌​ខ្មៅ បើកបរ​ដោយ​យុវជន​ម្នាក់​នឹង​នាក់​រួម​ដំណើរ​ម្នាក់​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​សៀ​ក ហេង​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ស្នាក់​នៅ​ភូមិ ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក ស្រី​សន្ធរ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១M-៧២៦១ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ដៅ​ពី​កើត​ទៅ​លិច​ស្របគ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ព្រមទាំង​ម៉ូតូ​រង​គ្រោះ​បើក​ស្របគ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ម៉ូតូ​រង​គ្រោះ​បើកបរ​ពីក្រោយ​រថយន្ត លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​បាន​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ខូច​ចំនួន​ពីរ​ផ្ទាំង បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​ខ្ទាត​ចេញ​មក​ខាង​ផ្នែក​ខាងស្ដាំ​ទទឹង​ផ្លូវ​បណ្តាល​ឲ្យ​ប៉ះ​ម៉ូតូ​ដួល​អ្នកបើកបរ​ម៉ូតូ​បោក​នឹង​ថ្នល់​រង​របួសធ្ងន់​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា​ខ​ណះ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​បាន​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ហើយ​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បាន​មក​ដល់​កន្លែង​កើតហេតុ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​តែ​រថយន្ត​ខាងលើ​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ច​រាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​កា​ដោះ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ