ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកធម៌​កូនធម៌​បង្ក​ហិ.ង្សា​ដាក់​គ្នា អ្នក​ចាញ់​ចូល​ពេទ្យ​អ្នក​ឈ្នះ​ចូល​ទ្រុង​ដែក

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បុរស​ពីរ​នាក់​ដែល​គេ​ស្គាល់​ថា​ជា​ឪពុកធម៌ និង​កូនធម៌​នឹង​គ្នា គ្រាន់តែ​មាន​ទំនាស់​ពាក្យ​សម្ដី តិចតួច​ក៏​បាន​បង្ក​ហិង្សា​ដាក់​គ្នា បណ្តាល​ឲ្យ​បុរស​ជា​ឪពុកធម៌​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​កូនធម៌​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​ភ្លាម​ៗ​។…

ខេត្ត​កែប ៖ បុរស​ពីរ​នាក់​ដែល​គេ​ស្គាល់​ថា​ជា​ឪពុកធម៌ និង​កូនធម៌​នឹង​គ្នា គ្រាន់តែ​មាន​ទំនាស់​ពាក្យ​សម្ដី តិចតួច​ក៏​បាន​បង្ក​ហិង្សា​ដាក់​គ្នា បណ្តាល​ឲ្យ​បុរស​ជា​ឪពុកធម៌​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​កូនធម៌​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​ភ្លាម​ៗ​។ ករណី​បង្ក​ហិង្សា​បណ្តាល​ឱ្យ​បុរស​ចំណាស់​ម្នាក់​រង​របួសធ្ងន់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ករណី​ឈាន​ដល់​ការ​កាប់​ប្រហារ​គ្នា បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​រង​របួសធ្ងន់​នេះ គឺជា​ករណី​បង្ក​ហិង្សា ផ្តើម​មុន​ដំបូង​គឺ​បុរស​ជា​ឪពុកធម៌ ទៅ​រករឿង​បុរស​ជា​កូនធម៌​មុន ទើប​ខណៈនោះ​បុរស​ជា​កូនធម៌​ទ្រាំ​មិន​បាន ក៏​យក​កាំបិត​ទៅ​កាប់​ឪពុកធម៌ ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​។ សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា បុរស​ជន​ដៃ​ជា​កូនធម៌​មានឈ្មោះ សំ សុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។

ចំណែក​បុរស រង​គ្រោះជា​ឪពុកធម៌ ឈ្មោះ សូ​ង ឡា​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។ ក្រោយ​ពី​កើតហេតុ​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​ដើម្បី​ធ្វើការ​សាកសួរ​។ ចំណែក​ជន​រង​គ្រោះជា​ឪពុកធម៌ ត្រូវ​បាន​បងប្អូន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។ ហើយ​បច្ចុប្បន្ន ជន​ដៃដល់​ជា​កូនធម៌​បន្ទាប់​ពី​ការ​សួរនាំ​របស់​សមត្ថកិច្ច​រួច​មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ