ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Jason ធ្លោយ​មាត់​មុខ​ប្រពន្ធ​… ​អាថ៌​កំបាំង​ស្រី​ជាង​៣០០​នាក់

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក Jason Maxiell កីឡាករ​បាល់បោះ​អា​មេ​រិ​ក និង​នាង Brandi Maxiell បាន​ចូលរួម​សម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​អា​មេ​រិ​ក​ឈ្មោះ​«Iyanla:…

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក Jason Maxiell កីឡាករ​បាល់បោះ​អា​មេ​រិ​ក និង​នាង Brandi Maxiell បាន​ចូលរួម​សម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​អា​មេ​រិ​ក​ឈ្មោះ​«Iyanla: Fix My Life» ។ ក្នុង​ពេល​សម្ភាសន៍​នោះ​បុរស​ជា​ប្ដី​ច្រឡំ​មាត់​ធ្លោយ​ពាក្យ​ថា ធ្លាប់​រួមរ័ក​ជាមួយ​នារី​ចំនួន​៣៤១​នាក់ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​យ៉ាង​ខ្លាំង ។

នៅ​ក្នុង​កម្មវិធី​២​នាក់​ប្ដី​ប្រពន្ធ​បាន​រៀបរាប់​ពី​ការ​រស់នៅ​រួម​គ្នា​រយៈពេល​៨​ឆ្នាំ​ក្រោយ​ពី​រៀប​​ការ ។ ពួក​គេ​គឺជា​គូស្នេហ៍​តាំងពី​នៅ​ក្មេង និង​បាន​សេពគប់​គ្នា​ជាង​១៧​ឆ្នាំ ហើយ​ក៏​សម្រេចចិត្ត​រៀប​ការ​នៅ​ឆ្នាំ​២០០៩ និង​មានកូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ ។ ក្នុង​ការ​រស់នៅ​មាន​បញ្ហា​ចម្បង​មួយ​គឺ​ប្ដី​របស់​នាង​ជា​អ្នកប្រមឹក និង​ធ្លាប់​ផិតក្បត់​ចំនួន​៨​លើក ប៉ុន្តែ​នាង​មិន​ធ្លាប់​ដឹង​ថា​តួលេខ​នៃ​ការ​មាន​អ្នក​ថ្មី​របស់​ប្ដី​មាន​ច្រើន​បែប​នេះ​ទេ ។

លោក​Jason បាន​រៀបរាប់​ថា​ក្នុង​មួយ​ជីវិត​របស់​លោក​ធ្លាប់​ទាក់ទង​ជាមួយ​នារី​ចំនួន​៣៤១​នាក់ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ទោះបីជា​បែប​ណា​ក៏​ដោយ​លោក​មិនមែន​ជា​មនុស្ស​ញៀន​នឹង​សិច​ទេ ។

ការ​ធ្លោយ​ពាក្យ​នោះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​ខ្លាំង និង​បាន​ដើរ​ចេញពី​កម្មវិធី ហើយ​ត្រូវ​អ្នក​សម្ភាសន៍​តាម​ជួយ​សម្របសម្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ