ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖​ការ​វែកញែក​បញ្ហា​របស់​កម្ពុជា​ជា​ការ​រំលោ.ភសិទ្ធិ និង​អធិបតេយ្យភាព​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា បណ្តា​ប្រទេស​ណា​ដែល​លើកយក​ប្រធានបទ​ពី​បញ្ហា​របស់​កម្ពុជា​មក​វែកញែក​ជា​ការ​រំលោភសិទ្ធិ​របស់​កម្ពុជា ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ប​ក្យ​កាន់​អំណាច​នេះ បន្ទាប់​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​លើកយក​បញ្ហា​របស់​កម្ពុជា​ទៅ​ពិភាក្សា​តាម​សំណើរ​របស់​ក្រុមប្រឆាំង…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា បណ្តា​ប្រទេស​ណា​ដែល​លើកយក​ប្រធានបទ​ពី​បញ្ហា​របស់​កម្ពុជា​មក​វែកញែក​ជា​ការ​រំលោភសិទ្ធិ​របស់​កម្ពុជា ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ប​ក្យ​កាន់​អំណាច​នេះ បន្ទាប់​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​លើកយក​បញ្ហា​របស់​កម្ពុជា​ទៅ​ពិភាក្សា​តាម​សំណើរ​របស់​ក្រុមប្រឆាំង ។ លោក​សុខ ឥ​សាន​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កញ្ញា​នេះ​ថា​«​ការ​ជជែក​វែកញែក​ពី​បញ្ហា​កម្ពុជា​ដោយ​អ្នក​នៅ​ក្រៅ​កម្ពុជា គឺជា​ការ​រំលោភសិទ្ធិ​របស់​កម្ពុជា​» ។ លោក​បន្ត​ថា កន្លង​ទៅ​ដើម្បី​បម្រើ​មហិច្ឆតា​មនោគមន៍វិជ្ជា​របស់​ខ្លួន ពួក​បរទេស​បាន​បង្កើត​អង្គការ​ចាត់តាំង​ផ្សេង​ៗ​ជា​យន្តការ​ធ្វើ​សកម្មភាព​ដោយ​យក​ប្រធានបទ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មក​បិទ​បាំង​ពីមុខ ដើម្បី​ជជែក​វែកញែក​ពី​បញ្ហា​ផ្សេង​ៗ​របស់​បណ្តា​ប្រទេស​ធ្វើខ្លួន​ដូច​ជា យកចិត្តទុកដាក់​នឹង​ប្រទេស​ទាំងនោះ​ណាស់ ផ្តល់​មតិយោបល់​អ​ញ្ចេះ​អ​ញ្ចុះ​តាមតែ​ចិត្ត​ចង់​របស់​ខ្លួន ។

លោក​បន្ថែម​ថា បើ​មាន​ប្រទេស​ណា​មិន​ធ្វើ​តាម​ខ្លួន​ទេ ខ្លួន​នឹង​បញ្ជា​ឲ្យ​កូន​ដឹង​របស់​ខ្លួន​ដាក់​ពិន្ទុ​យ៉ាង​ទាប ដើម្បី​ឲ្យ​មើលឃើញ​ថា ប្រទេស​ទាំងនោះ​មានការ​រំលោភសិទ្ធិ​មនុស្ស​រំលោភ​លទ្ធិប្រជាធិបតេយ្យ ។ ឥឡូវ​គេ​ធ្វើ​ជា​ឡេះ​សម្រាប់​ដាក់​របស់​ដែល​ហៅ​ថា ទណ្ឌកម្មសេដ្ឋកិច្ច ឬ​នយោបាយ​ជាដើម ជា​គំនាប​ចាប់បង្ខំ​ឲ្យ​ធ្វើ​តាម​ខ្លួន​ផង​ដែរ ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​លើក​ឡើង​ទៀត​ថា ការ​ធ្វើ​បែប​គំនិត​អាណានិគម​ន៍​នេះ​ត្រូវ​ពិភព​លោភ​ទាំងមូល​មើលឃើញ​ថា គឺជា​វប្បធម៌​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង និង​ជា​ការ​ឈ្លានពាន​បែប​ថ្មី​មក​លើ​បណ្តា​ប្រទេស​លើ​សកលលោក ក្នុង​ចេតនា​បម្រើ​មហិច្ឆតា​មនោគមន៍វិជ្ជា​ចង់​ត្រួ​ត្រាតែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​បណ្តាល​ប្រទេស​មហាអំណាច​មួយ​ចំនួន​បាន​លើក​ប្រធានបទ​ស្តី​ពី​បញ្ហា​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ។ លើស​ពី​នេះ​ការ​លើក​ឡើង​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នេះ​ភាគី​ច្រើន​កើត​ចេញពី​ក្រុម​អតីត​គណបក្សប្រឆាំង​នៅ​ក្នុង​កិច្ចប្រជុំ​នានា​នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ