ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​រាប់​ពាន់​ម៉ែត្រ​បង្ក្រាប​លើក​នេះ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​កម្លាំង​ជំនាញ​ជលផល​ខេត្ត​បាន​បើក​ការ​បង្ក្រាប​បទល្មើស​នេសាទ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​គ្រាន់តែ​នៅ​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ ក្នុងស្រុក ស្រី​សន្ធរ បង្ក្រាប​បាន​លូ​ស្បៃ​មុង​ចំនួន​៨២​មាត់…

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​កម្លាំង​ជំនាញ​ជលផល​ខេត្ត​បាន​បើក​ការ​បង្ក្រាប​បទល្មើស​នេសាទ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​គ្រាន់តែ​នៅ​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ ក្នុងស្រុក
ស្រី​សន្ធរ បង្ក្រាប​បាន​លូ​ស្បៃ​មុង​ចំនួន​៨២​មាត់ របាំង​ស្បៃ​មុង​ប្រវែង​៤.១០០​ម៉ែត្រ និង​ចាក់​លែង​កូន​ត្រី​ចម្រុះ ទង្ង​ន់​៤៣៤​គីឡូក្រាម​ផង​ដែរ ។

តាម​លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​ចុះ​ស
ហ​ការ​ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ដំបូក និង​ឃុំ​ស្វាយ​សាច់​ភ្នំ ដោយ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​តាម​បឹងបួរ​នានា ក្នុង​នោះ​បាន​ចំនួន​៣​ករណី​រួម​មាន​១- រឹបអូស​បាន​លូ​ស្បៃ​មុង​ចំនួន​៣៥​មាត់
របាំង​ស្បៃ​មុង​ប្រវែង​១.៧៥០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៦៩៨​ដើម ហើយ​ចាក់​លែង​កូន​ត្រី​ទង្ង​ន់​១៧៥​គីឡូក្រាម នៅ​ត្រង់​ចំណុច​បឹង​ស្នាយ​ដួច ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ២-​លូ​ស្បៃ​មុង​៤៧​មាត់ របាំង​ស្បៃ​មុង​ប្រវែង​២.៣៥០​ម៉ែត្រ បង្គោល​ចម្រឹង​៩៤០​ដើម ចាក់​លែង​កូន​ត្រី​២៣៥​គីឡូក្រាម ត្រង់​ចំណុច​បឹង​វា​ម ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ៣-​ឧបករណ៍​រ៉ាវ​ចំនួន​១២​មាត់ របាំង​រ៉ាវ​ប្រវែង​៦០៥​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​២៤០​ដើម ចាក់​លែង​កូន​ត្រី​ទង្ង​ន់​២៤​គីឡូក្រាម ចំណុច​ចុង​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ កញ្ញា​កន្លង​ទៅ កម្លាំង​ជលផល​ខេត្ត​បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​៣​ករណី នៅ​ត្រង់​ភូមិសាស្ត្រ​ស្រុក​កំពង់​សៀមរាប​រួម​មាន​១- លូ​ស្បៃ​មុង​៩​មាត់ របាំង​ស្បៃ​មុង​ប្រវែង​២៧០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​១៣៥​ដើម ចាក់​លែង​កូន​ត្រី​ទង្ង​ន់​៨១​គីឡូក្រាម ត្រង់​ចំណុច​បឹង​បញ្ជា​ញ ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ។ ករណី​ទី​-២ – លប​ព្រីស​មួយ​រយ​ចំនួន​១៧​ខ្សែ នៅ​ត្រង់​ចំណុច​រោង​ដំរី ឃុំ​វិហារ​ធំ ករណី​ទី​៣- លូ​ស្បៃ​មុង​ចំនួន​២០​មាត់​របាំង​ស្បៃ​មុង​ប្រវែង​១.០៥០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៣០០​ដើម ចាក់​លែង​កូន​ត្រី​ទង្ង​ន់​៧០​គីឡូក្រាម ត្រង់​ចំណុច​ក្បាល​ទំនប់​ជ្រោយ​ចេក រហូត​ដល់​វត្ត​ទួល​រកា​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បញ្ជាក់​ថា កម្លាំង​របស់​លោក​នូវ​តែ​បន្ត​កិច្ចសហការ​ជាមួយនឹង
សមត្ថកិច្ច​រួម​នឹង​អាជ្ញាធរ​ដែនដី ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​អតីត​ឡូត៍​នេសាទ មួយ​ចំនួន
ជាប់​ដង​ទន្លេមេគង្គ រួម​នឹង​បឹងបួរ​នានា​ឲ្យ​បាន​ដូច​ភ្លៀងរលឹម​ផង​ដែរ ។ ហើយ​ក៏​សូម​អំពាវនាវ​ដល់​ពល
រដ្ឋ​មេត្តា​បញ្ឈប់​សកម្មភាព​បទ​នេសាទ​ខុសច្បាប់ ងាក​មក​ប្រើ​ឧបករណ៍​នេសាទ​ស្របច្បាប់​វិញ ក្នុង​ករ
ណី​មិន​រាងចាល​នោះ នឹង​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម
ផ្លូវច្បាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ