ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នៅ​តង់​ហ្សា​នី​អាច​ស្លា.ប់​ដល់​២០០​នាក់

5 ឆ្នាំ មុន

ប្រទេស​តង់​ហ្សា​នី ៖ នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង​បាន​លិច​កាលពី​ថ្ងៃ​ទី​២០​ កញ្ញា ក្នុង​បឹង​ VICTORIA​ ប្រទេស​តង់​ហ្សា​នី​ ។​ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​តង់​ហ្សា​នី​ម្នាក់​គូសបញ្ជាក់​ថា រដ្ឋា​ភិបាល​ខ្លាច​អ្នក​ស្លាប់មាន​ដល់​២០០​នាក់…

ប្រទេស​តង់​ហ្សា​នី ៖ នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង​បាន​លិច​កាលពី​ថ្ងៃ​ទី​២០​ កញ្ញា ក្នុង​បឹង​ VICTORIA​ ប្រទេស​តង់​ហ្សា​នី​ ។​ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​តង់​ហ្សា​នី​ម្នាក់​គូសបញ្ជាក់​ថា រដ្ឋា​ភិបាល​ខ្លាច​អ្នក​ស្លាប់មាន​ដល់​២០០​នាក់ ដែល​ដំណាក់កាល​នេះ​ចំនួន​អ្នក​ស្លាប់មាន​៤២​នាក់ ។

ក្រុមហ៊ុន​ TEMESA​ ម្ចាស់​នាវា​នេះ​គូសបញ្ជាក់​ថា ប្រតិបត្តិការ​រុករក​អ្នក​នៅ​រស់រាន​មានជីវិត បាន​​ផ្អាក​រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១​ កញ្ញា ​។​ នាវា​ឈ្មោះ​ MV NYERERE​ នោះបាន​លិច​នា​វេលា​​រសៀល ត្រង់​កន្លែង​មួយ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផែ​លើ​កោះ​ UKEREWI​ ។

លោក ​GEORGE NYARMAHA ​ដែលដឹកនាំ​ក្រុមប្រឹក្សា​ស្រុក ​UKEREWI ​តំបន់ MWANZA​ អះអាង​ថា គេ​ពុំ​ទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​អ្នកដំណើរ​ជិះ​លើ​នាវា​នេះ​ឡើយ រូ​ច​នាវា​ក៏​ដឹក​ទំនិញ​នានា​ផង​ដែរ​ ។​

មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ពុំ​ទាន់​ដឹង​ក្នុង​ពេល​ភ្លាម​ៗ ប៉ុន្តែ​ការ​លិច​នាវា​បែប​នេះ​ជា​រឿយ​ៗ​មក​ពី​ការ​ដឹក​លើស​ចំណុះ​ ។ កាលពី​ឆ្នាំ​១៩៩៦​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​មួយ​គ្រឿងក្នុង​បឹង​ VICTORIA ​ដែរ​នា​តំបន់​ជាមួយ​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៥០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ