រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនឆ្នោតនាគនាំសំណាងបានប្រារព្ធពិធីប្រគល់ជូនទឹកប្រាក់អ្នកឈ្នះរង្វាន់ធំថ្មីមួយទៀត ដើម្បីចូលរួមអបអរ ក៏ដូចជាបង្ហាញជាទូទៅដល់អតិថិជនដែលកន្លងមកនិយមគាំទ្រឆ្នោតនាគនាំសំណាងកាន់តែជឿទុកចិត្តទ្វេឡើង។
ម្ចាស់រង្វាន់ធំ Jackpot បានទៅលើលោកស្រីុម គឹមស្រាន ដោយលោកជាអ្នកឈ្នះទី៥ នូវទឹកប្រាក់165,352$ ពីឆ្នោតឡូតូ។ ដូច្នេះក្រុមហ៊ុន ឆ្នោតនាគនាំសំណាង គឺមានអ្នកឈ្នះច្រើនជាងក្រុមហ៊ុនឆ្នោតផ្សេងៗទៀត បើតាមប្រវត្តិសាស្ត្រនៅកម្ពុជាយើងនេះ។
ឆ្នោតឡូតូនេះដែលគ្រាន់តែចំណាយទឹកប្រាក់តិចតួចត្រឹមតែ២០០០រៀល ដើម្បីផ្សងសំណាង គឺលោកអ្នកអាចឈ្នះរង្វាន់ដ៏ធំដល់ទៅ $165,352 ។ នេះគឺជាសុបិន្តសម្រាប់ប្រជាជនកម្ពុជា ហើយសុបិន្តនោះអាចក្លាយជាពិតសម្រាប់អ្នកដែលផ្សងសំណាងនឹងឆ្នោតឡូតូ6/39 នេះ។ ដូចដែលយើងមានអ្នកឈ្នះរង្វាន់ធំនៅទីនេះជាភស្តុតាងស្រាប់។
ជាការពិតណាស់ មិនគ្រាន់អ្នកដែលឈ្នះរង្វាន់ធំបានកែប្រែជីវភាពរស់នៅកាន់តែប្រសើរឡើង យើងក៏មានអ្នកឈ្នះរង្វាន់លួងចិត្តបន្ទាប់ជាច្រើនទៀត ដែលឈ្នះទឹកប្រាក់១០០០ដុល្លារផងដែរ។ វាពិតជាអស្ចារ្យណាស់ ក្នុងការផ្តល់ជូនប្រាក់រង្វាន់ទាំងនេះទៅកាន់អ្នកឈ្នះ ហើយនេះរឹតតែបង្ហាញកាន់តែច្បាស់នូវក្តីរីករាយនូវទឹកប្រាក់ ១០០០ដុល្លារក៏អាច ផ្តល់ជូនដល់គ្រួសារកម្ពុជាផងដែរ។
ក្រុមហ៊ុនឆ្នោតនាគនាំសំណាង គឺទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ដែលធានាឱ្យអតិថិជនអ្នកលេង គឺផ្សងសំណាងដោយយុត្តិធម៌ និងតម្លាភាព។ យើងក៏មានមោទនភាពក្នុងការផ្តល់ទៅវិញសម្រាប់ជួយកែប្រែជីវភាពប្រជាជនក្នុងសង្គមភាគច្រើន តាមរយៈចំណូលដែលបានមក។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានប្រជាជនកម្ពុជាជិត 900,000 នាក់ ដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ $6.2លាន ពីការផ្សងសំណាងនឹងឆ្នោតឡូតូនាគនាំសំណាង។
ប្រជាជនដែលឈ្នះពីការផ្សងសំណាងនេះ វាជារង្វាន់ដ៏ធំអស្ចារ្យ ដែលពិតជាអាចផ្លាស់ប្តូរជីវភាពរបស់គ្រួសារកម្ពុជា។ ឆ្នោតឡូតូគឺជាហ្គេមថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែយើងមើលឃើញពីការចាប់អារម្មណ៍របស់ប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងសម្រាប់ឆ្នោតឡូតូនេះ ដែលលោកអ្នកមិនចាំបាច់លេងទឹកប្រាក់ច្រើន ដើម្បីឈ្នះរង្វាន់ធំនោះទេ។
ឆ្នោតឡូតូមិនមែនជាល្បែងទេ ឡូតូគឺជាការផ្សងសំណាងរបស់អ្នក ហើយវាគឺជាហ្គេមដ៏សាមញ្ញងាយស្រួលលេងដោយគ្រាន់តែអ្នកជ្រើសរើសលេខចំនួន៦ខ្ទង់ ពីលេខ១ដល់៣៩ទៅតាមលេខដែលអ្នកចង់លេង ហើយបើលេខទាំងនេះត្រូវបានចាប់ លោកអ្នកនឹងឈ្នះរង្វាន់ធំ។ ប៉ុន្តែបើលោកអ្នកត្រូវចំនួន៥ ៤ ឬ៣ខ្ទង់ លោកអ្នកក៏ឈ្នះរង្វាន់លើកទឹកចិត្តផងដែរ។ យើងធ្វើការចាប់ឆ្នោតឡូតូរៀងរាល់ថ្ងៃដោយមានអ្នកឈ្នះរង្វាន់ជាច្រើនអ្នកជារៀងរាល់ថ្ងៃ។ សម្រាប់អ្នកដែលមានសំណាងខ្ពស់ នឹងឈ្នះរង្វាន់ធំ Jackpot។
ឆ្នោតឡូតូយើងនេះ គឺពិតជាសុក្រឹតយុត្តិធម៌។ យើងធ្វើការចាប់លេខនៃគ្រាប់ឡូតូ ដែលឈ្នះនៅមុខសាធារណជនដោយដៃផ្ទាល់ ហើយជាក់ស្តែងយើងក៏មានអ្នកដែលឈ្នះរង្វាន់មុនឡើងចាប់គ្រាប់ឡូតូ ដើម្បីបង្ហាញដល់អតិថិជនអ្នកផ្សងសំណាង ដែលជាហេតុការចាប់គ្រាប់ឡូតូនេះ គឺពិតជាក់ស្តែង និងយុត្តិធម៌ ព្រមទាំងចាប់ដោយចៃដន្យ។
មានន័យថា យើងមិនអាចដឹងមុនថាពេលណាមានលេខដែលត្រូវនឹងរង្វាន់ធំនេះឡើយ។ រង្វាន់ធំ Jackpot បន្ទាប់អាចនឹងស្វែងរកម្ចាស់សំណាងនៅថ្ងៃស្អែក សប្តាហ៍ក្រោយ ឬប៉ុន្មានខែបន្ទាប់នេះផង ក៏មិនដឹង គឺយើងមិនអាចដឹងមុន ដូច្នេះហើយអ្នកផ្សងសំណាង គឺមានឱកាសស្មើៗគ្នាក្នុងការឈ្នះរង្វាន់ធំ Jackpot ខណៈពេលដែលគាត់បានផ្សងសំណាងនឹងឆ្នោតឡូតូយើង។ យើងមានអ្នកផ្សងសំណាងរាប់ពាន់អ្នកសម្រាប់ឆ្នោតឡូតូ6/39រៀងរាល់ថ្ងៃ។ ក្តីសុបិន្តនៃអ្នកឈ្នះរង្វាន់ធំបានក្លាយជាការពិតហើយ ដូចមានជាភស្តុតាងស្រាប់នៅទីនេះ។ ហើយឱកាសឈ្នះរង្វាន់នេះមានសម្រាប់តែអ្នកលេងផ្សងសំណាងតែប៉ុណ្ណោះ។ នៅពេលដែលលោកអ្នកផ្សងសំណាងនឹងឆ្នោតឡូតូនេះ លោកអ្នកនឹងជឿជាក់ថា ឆ្នោតឡូតូ 6/39នេះ គឺជាហ្គេមដ៏ល្អបំផុតសម្រាប់អ្នកផ្សងសំណាង។
លោកស្រីុម គឹមស្រានអតីតពលករនៅថៃដែលឈ្នះរង្វាន់បានបញ្ជាក់ជាមួយអារម្មណ៍រំភើបថា គាត់មានទឹកប្រាក់២ម៉ឺនរៀលជាទឹកប្រាក់ខ្ចីគេទេ ហើយផ្សងទិញឆ្នោត។ លោកមិននឹកស្មានថា អាចមានថ្ងៃហ្នឹង ហើយពេលនេះខ្លួនកំពុងជំពាក់គេច្រើនដោយមានតែបងថ្លៃជាអ្នកជួយ។ លោកអរគុណក្រុមហ៊ុនឆ្នោតនាគនាំសំណាងដែ លោកត្រូវរង្វាន់ពិតៗ មិនមែនភរនោះទេ ហើយអាចសួរនាំអ្នកជិតខាងនៅម្តុំសង្កាត់ស្វាយប៉ាក។លោកយកថវិកានោះទៅធ្វើបុណ្យជូនឪពុកម្តាយ ជួយសងបំណុលជំនួសប្អូនថ្លៃ យកលុយទៅទិញដីនិងដោះស្រាយជីវភាពគ្រួសារ៕ ដោយសហការ
ចែករំលែកព័តមាននេះ