ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាពមិនសម្រេច ប្រមូល​ផ្តុំគ្នា​ទាំង​ប្រុសទាំង​ស្រី​ក្នុង​បន្ទប់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ ប្រុស ស្ត្រី​ដែល​នគរបាល​អះអាង​ថា ជា​មុខសញ្ញា​ប្លន់ ត្រូវ​បាន​កម្លាំង​នគរ បាល​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​កាលពី​៣​ថ្ងៃមុន ។ ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ ប្រុស ស្ត្រី​ដែល​នគរបាល​អះអាង​ថា ជា​មុខសញ្ញា​ប្លន់ ត្រូវ​បាន​កម្លាំង​នគរ
បាល​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​កាលពី​៣​ថ្ងៃមុន ។

ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ប្រមាណ​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកញ្ញា​ឆ្នាំ ២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១០៤ តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ​ពេល​ដែល​ជនសង្ស័យ​ជួប​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​។

ក្នុង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន និង​ដែក​សម្រាប់​កាច់កម៉ូតូ​​មួយ​ចំនួន​ផង​ដែរ ។

ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ ឌុ​ច ម៉ុង តារា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មាន​លំនៅ​ភូមិ​បឹង​សាឡា​ង សង្កាត់ បឹង​សាឡា​ង ខណ្ឌ​ឬ​ស្សី​កែវ ២-​ឈ្មោះ​ស៊ឹ​ម បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​លំនៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ៣-​ឈ្មោះ​ទី គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៤-​យឹ​ម សុជាតា ភេទ​ស្រី អាយុ​១៨​ឆ្នាំ បម្រើ​ការ​នៅ​ខារ៉ាអូខេ និង​៥-​ឈ្មោះ​សម្បត្តិ នី​តា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​អ្នក​ស​ម្រើ​ការ​ខារ៉ាអូខេ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង សុ​ជាតិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ផ្ទះសំណាក់​ទឹក មាស មាន​លំនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​នគរបាល​បានអោយ​ដឹង​ថា​ជនសង្ស័យ​ជា​មុខសញ្ញា​ក្រុម​ចោរប្លន់ ដែល​បាន​ធ្វើ​សកម្មភាព ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៨ ពាក់​ស្លាក​លេខ ព្រៃវែង ១M-៧៦០៤ មិន​បាន​សម្រេច​កាលពី​វេលា​យប់ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​១៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៧០ កែង​ផ្លូវ​រថភ្លើង​។

ជនសង្ស័យ​មាន​គ្នា​៣​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​បានកាបូ​បរបស់​ជនរងគ្រោះ​ក្នុងនោះមាន​លុយ​​ចំនួន​៨០​ដុល្លារ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ ទៅ​រក​ទិញ​ទឹក​សុទ្ធ នៅ​ពេល​ត្រឡប់​មក​វិញ​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពេល​នោះ​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន ហើយ​កម្លាំង​នគរបាល​ជិះ​ល្បាត​ក៏បាន​ជួយ​អន្តរាគមន៍ ធ្វើ​អោយ​ក្រុម​ជនសង្ស័យ​រត់គេច​ខ្លួន​ចោល​ម៉ូតូមួយគ្រឿង​​ដែល​ប្លន់​បាន និង​បន្សល់ទុក​ម៉ូតូមួយគ្រឿងដែល​ជិះ​ធ្វើ​សកម្ម​ភាពម៉ាក​ស៊ុ​យ​ហ្សូ​គី មី​អូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១AD-៧៨០២ មួយ​គ្រឿង ​។

ដោយ​មានការ​ស្រាវ​ជ្រា​ពី​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ក៏ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៥​នាក់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ