ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញសារាចរ​ណ៍ហើយ បើ​ម្ចាស់​ការដ្ឋាន​ណា​មិន​គោរព​តាម​ច្បាស់​ធ្ងន់​.​ក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ប៉ែន សុផល រដ្ឋ​លេខា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​លិខិត​២២៥៦ ដ​.​ន​.​ស /…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ប៉ែន សុផល រដ្ឋ​លេខា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​លិខិត​២២៥៦ ដ​.​ន​.​ស / គ​.​អ​.​ឆ​.​ក គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ និង​លិខិត​លេខ​២២៥៥ ដ​.​ន​.​ស / គ​.​ដ​.​ន​.​ជ គណ​:​ក​ម្មា​ធិ​ការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ថ្នាក់​ជាតិ​ចុះ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​បាន​ជម្រាប​មក​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ខេត្ត​ព្រះ​សីហ​នុ​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​ដែល​មាននៅ​ក្នុង​កម្មវត្ថុ​អំពី​សេចក្តីណែនាំ និង​វិធាន​ការណ៍​ស្តី​ពី​ការ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ សម្រាប់​រាល់​ការដ្ឋាន​សំណង់​អគារ លំនៅ​ដ្ឋា​ន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោ​ជ្ជ​នី​ដ្ឋា​ន​និង​រោងចក្រ​ដែល​មាន​ស្រាប់​ឬ​គម្រោង​សាងសង់​ថ្មី យោង​ទៅ​តាម​អនុក្រឹត្យ​លេខ​២៣៥ ចុះ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ ស្តី​ពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ។

សារាចរ​ណ៍ណែនាំ​លេខ​០១​ចុះ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១២ ស្តី​ពី​ការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ លិខិត​លេខ​៣៣៩៦​ចុះ​ថ្ងៃ​ទី​២៩​ខែធ្នូ ឆ្នាំ​២០១៧ ស្តី​ពី​សេចក្តីណែនាំ​បន្ថែម ស្តី​ពី​ការ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ​និង​ប្រព័ន្ធ​បណ្តាញ​លូ​ដែល​មាន​ចែង​នៅ​ក្នុង​កម្មវត្ថុ​ខាង​ដែល​ម្ចាស់​ការដ្ឋាន​ដូច​បាន​រៀបរាប់​ខាងលើ​ត្រូវ​តែ​គោរព​ទៅ​តាម​សារាចរ​ណែនាំ​ឲ្យ​បាន​ដើម្បី​ធានា​បានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ផាសុកភាព សោ​ភ​ណ័​ភាព គុណភាព​ទឹកសមុទ្រ ធនធាន​សមុទ្រ ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ឲ្យ​ស្រប​តាម​កិត្តិនាម​ជា​សមាជិក​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅ​លើ​សកលលោក​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​រដ្ឋលេខាធិកា​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រាល់ថ្ងៃ​សំណង់​អគារ​លំនៅ​ដ្ឋា​ន ពាណិជ្ជកម្ម សេវាកម្ម ស​ណ្ឋា​រ​គារ ភោ​ជ្ជ​នី​យ​ដ្ឋា​ន ឬ​គម្រោង​សាងសង់​ថ្មី​ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ប្រព្រឹត្ត​កម្ម​ទឹក​ខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ​ក្នុង​ទីតាំង​ដី​ឡូត៍​រៀង​ៗ​ខ្លួន​ជា​មុន ស្រប​តាម​មុខងារ​ប្រើប្រាស់​អគារ និង​បទដ្ឋាន​បច្ចេកទេស​សំណង់ និង​បរិស្ថាន​ល្អ​រួច​រៀបចំ​ប្រព័ន្ធ​លូត​ភ្ជាប់​ទឹក​កខ្វក់​ដែល​ចម្រោះ​រួច​នេះ​ចូល​ទៅ​ប្រព័ន្ធ​លូ សាធារណៈ​របស់​ខេត្ត​ដែល​ហូរ​ត​ភ្ជាប់​ទៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​របស់​ខេត្ត ។

លោក ប៉ែន សុផល បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​សហ​ការណ៍​ជាមួយ​រដ្ឋបាល​សាលា​ក្រុងព្រះសីហនុ រដ្ឋបាល​សាលាខេត្ត​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​របស់​ជនជាតិ​ខ្មែរ​និង​ជនជាតិ​បរទេស​នៅ​ចំណុច​ក្រុម​១៧​ភូមិ​០៤ សង្កាត់​លេខ​០៤​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ជិត​ឆ្នេរ​(​អូរ​ឈើទាល​)​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ ២០១៨ កន្លង​មកនេះ ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា នៅ​ក្នុង​យុទ្ធនាការ​ខាងលើ​នេះ​គណៈកម្មាធិការ​របស់​ក្រសួង​និង​រដ្ឋបាល​សាលាក្រុង​រដ្ឋបាល​សាលាខេត្ត និង​បន្ត​ចុះ​ត្រួតពិនិត្យ និង​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​ដូច​ខាងក្រោម​នេះ ៖

១-​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​ការដ្ឋាន​កំពស់​យ៉ាងតិច​០២​ម៉ែត្រ​ពី​នីវ៉ូ (០)​នៃ​គម្រោង​ដែល​ក្នុង​នេះ​ត្រូវ​រៀប​ជើង​របង​អំពី​ថ្ម​កំពស់​យ៉ាងតិច​៨០​សង់ទីម៉ែត្រ ដើម្បី​កុំ​ឲ្យ​ដី​សំណល់​រឹង​-​រាវ ហៀរ​ចេញពី​ការដ្ឋាន​ទៅ​លើ​ផ្លូវ ច​ញ្ចើ​ម​ផ្លូវ ចំណី​ឆ្នេរ ឆ្នេរសមុទ្រ ព្រែក អូរ បឹង​និង​ទី​សារ​ធារ​ណៈ​ក្នុង​គោលដៅ​ធានា​សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោ​ភ័​ណ​ភាព ​និង​បរិស្ថាន​សារ​ធារ​ណៈ ។

២-​រក្សា​ទុក​ចិញ្ចើម​ផ្លូវ​ឲ្យ​បាន​ទូលាយ​យ៉ាងតិច​ស្មើ និង​ពីរ​ភាគ​បី​នៃ​ប្រវែង​ទទឹង​ចិញ្ចើម​ផ្លូវ សម្រាប់​ឲ្យ​អ្នក​ថ្មើរជើង​ធ្វើ​ដំណើរ​ប្រកបដោយ​សិវ​ត្ថិ​ភាព ។ រៀបចំ​ទុកដាក់​សំភារ​:​សំណង់ គ្រឿងចក្រ ឧបករណ៍​សាងសង់ ការិយាល័យ​ការងារ រោង​ជាង កន្លែង​ស្នាក់​នៅ​របស់​កម្មករ​ក្នុង​បរិ​វេន​របង​ហ៊ុំ​ព័ទ្ធ​ការដ្ឋាន​សាងសង់ ។

៣-​គ្រប់គ្រង​សំណល់​រឹង​-​រាវ​ដោយ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ​សម្រាប់​ការដ្ឋាន​សាងសង់​មុន និង​បង្ហូរ​ចេញ​ទៅ​ប្រព័ន្ធ​លូ​សាធារណៈ ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់ និង​បរិស្ថាន​។

៤-​រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​ល្អ និង​សុខដុមរមនា​ជាមួយនឹង​អ្នក​ជិតខាង​និង​សាធារណៈ ។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា បើ​ម្ចាស់​ការដ្ឋាន​ណា​មិន​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ខាងលើ និង​អាច​ឈាន​ទៅ​បិទ​ការដ្ឋាន​សាងសង់​ទាំងស្រុង​តែ​ម្តង និង​មាន​ចំណាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ