ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma មិន​អាច​សម្រេចការ​សន្យា​បង្កើត​ការងារ​1​លាន​កន្លែង​

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា លោក Jack Ma អគ្គនាយក​របស់​ក្រុមហ៊ុន​Alibaba បាន​និយាយ​ថា ក្រុម​ហ៊ុន​លោក​មិន​អាច​សម្រេចការ​សន្យា​បង្កើត​ការងារ​១​លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​បាន​ឡើយ ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា លោក Jack Ma អគ្គនាយក​របស់​ក្រុមហ៊ុន​Alibaba បាន​និយាយ​ថា ក្រុម​ហ៊ុន​លោក​មិន​អាច​សម្រេចការ​សន្យា​បង្កើត​ការងារ​១​លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​បាន​ឡើយ ព្រោះតែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។

គួរ​បញ្ជាក់​ដែរ​ថា លោក Ma បាន​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ពីរ​ឆ្នាំ​មុន និង​បាន​ប្រាប់​ពី​គម្រោង​របស់​ក្រុមហ៊ុន​លោក​ក្នុង​ការ​នាំ​អាជីវកម្ម​អា​មេ​រិ​ក​តូច​ៗ​ចំនួន​១​លាន​អាជីវកម្ម​ទៅ​លើ​វេទិកា​របស់​ក្រុមហ៊ុន​ដើម្បី​លក់​ផលិតផល​ជូន​ដល់​អតិថិជន​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​។

លោក Ma បាន​និយាយ​ថា ៖« ការ​ប្តេជ្ញា​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ដិត​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន និង​លើ​កត្តា​ដែល​សម​ហេតុ​សម​ផល​និង​មិន​លំអៀង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ប៉ុន្ដែ​ស្ថានការណ៍​បច្ចុប្បន្ន​បាន​បំផ្លាញ​ការ​អះអាង​ដំបូង​ទៅ​ហើយ​និង​មិន​មាន​វិធី​ក្នុង​ការ​សម្រេចការ​សន្យា​នេះ​បាន​ទេ »​។

លោក​Ma​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​ចិន អាច​កើត​មាន​ឡើង​ដល់​ទៅ​២០​ឆ្នាំ ហើយនឹង​ស្មុគស្មាញ​សម្រាប់​ភាគី​ដែល​ជាប់​ទាក់ទិន ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ជម្លោះ​នេះ​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចិន​និង​បរទេស​ភ្លាម​ៗ ខណៈ​ដែល​លោក​ព្យាករណ៍​ថា អាជីវកម្ម​ចិន​អាច​នឹង​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​កាន់​ប្រទេស​ដទៃ​ដើម្បី​ជៀសវាង​ពន្ធ​ទាំងនេះ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រកាស​ថា នឹង​ដាក់​ពន្ធ ១០%​លើ​ផលិតផល​ចិន​ចំនួន​២០០​ប៊ី​លាន​ដុល្លារ​បន្ថែម និង​បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​២៦៧​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​ចិន​ដាក់​ពន្ធ​ឆ្លើយ​តប ។

មួយ​ថ្ងៃ​កន្លង​មក ប្រទេស​ចិន​បាន​ឆ្លើយ​តប​ជាមួយនឹង​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ ៦០​ប៊ី​លាន​ដុល្លារ​ដូចដែល​បាន​គ្រោងទុក ប៉ុន្តែ​បន្ទាប​កម្រិត​ពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ