ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់…សង្គ្រាមក្នុងល្បែង​ហ្គេម តែ​ចង់​យក​ជីវិត​ពិតសងសឹក

5 ឆ្នាំ មុន

​ប្រភព​ពីMetro​ឱ្យ​​ដឹង​ថា បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​​គំរាម​​បាញ់​សម្លាប់​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំម្នាក់​​ ។ ប៉ូ​លិស​បាន​​ចាប់ខ្លួន​ជនសង្ស័យឈ្មោះ​ Michael Aliperti ដែល​រស់នៅ​ក្នុង​ទីក្រុង​ញ៉ូ​វយ​ក កាលពី​ថ្ងៃ​អង្គារកន្លងមក ក្រោយ​ពី​បុរស​នោះ​ផ្ញើ​សារ​ជា​សំឡេង​តាម​រយៈ​ម៉ាស៊ីន​ហ្គេ​ម…

​ប្រភព​ពីMetro​ឱ្យ​​ដឹង​ថា បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​​គំរាម​​បាញ់​សម្លាប់​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំម្នាក់​​ ។ ប៉ូ​លិស​បាន​​ចាប់ខ្លួន​ជនសង្ស័យឈ្មោះ​ Michael Aliperti ដែល​រស់នៅ​ក្នុង​ទីក្រុង​ញ៉ូ​វយ​ក កាលពី​ថ្ងៃ​អង្គារកន្លងមក ក្រោយ​ពី​បុរស​នោះ​ផ្ញើ​សារ​ជា​សំឡេង​តាម​រយៈ​ម៉ាស៊ីន​ហ្គេ​ម Xbox ទៅ​កាន់​ក្មេង​ប្រុស ដែល​លេង​ហ្គេ​ម​នោះ​ដែរ ​។

សារ​ដែល​ផ្ញើ​ទៅ គឺជា​សារ​គំរាម​​បាញ់​សម្លាប់​ ។ ក្រោយ​ពី​បាន​ផ្ញើ​សារ​ជា​សម្លេង​រួច បុរស​ឆ្កួត​នឹង​ហ្គេ​ម​រូប​នេះ​ បាន​ផ្ញើ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទ​ដៃថា ​នឹង​ទៅ​ដល់​ផ្ទះ​របស់​ក្មេង​ប្រុស​ដែល​បាញ់​សម្លាប់​នៅ​ក្នុង​ហ្គេ​ម​។

ប៉ូ​លិស​​ថា Aliperti និងក្មេង​ប្រុស​ម្នាក់​នោះ បាន​លេង​ហ្គេ​ម​នេះ​ កាច់​កុង​គ្នា​អស់​ពេល​ជា​ច្រើន​ខែ​មក​​
ហើយ​។ ពួក​គេ​ក៏​បាន​ប្រាប់ឱ្យ​​ក្មេង​ៗ​ឯទៀត​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​ព្យាយាម​ស្គាល់​ថា នរណា​ជា​គូប្រយុទ្ធ​របស់​យើង​នៅ​ក្នុង​ហ្គេ​ម ​។

ឈ្មោះ​Aliperti ត្រូវ​បាន​ចាប់ខ្លួន​ពី​បទបង្ក​ភាព​អៀនខ្មាស់ និងការ​ប៉ុនប៉ងបង្ក​របួស​ស្នាម​ដល់​កុមារ​។
រូប​គេ​ត្រូវ​តម្កល់​​ប្រាក់​នៅ​ក្រៅ​ឃុំ​ចំនួន​២៥០០​ដុល្លារ​។ ចំណែកឯ​កុមា​រា​ម្នាក់​នោះ ត្រូវ​បានការ​ពារ​ដោយ​
ប៉ូលិស​​ជា​ពិសេស​។  ប្រយ័ត្ន​ទាំងអស់​គ្នា សម្រាប់អ្នកលេង Fortnite, PUBG, និង ROS…..!

អត្ថបទសរសេរ ដោយ