ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ស្លឹកគ្រៃ​មិន​ត្រឹម​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូ​ន​ទេ ​ជា​ឱសថ​ព្យាបាល​ច្រើន​មុខ​ទៀត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្លឹកគ្រៃ ត្រូវ​បាន​ប្រជា​កសិករ​នៅ​ស្រុក​បន្ទាយស្រី​នាំ​គ្នា​ដាំ​ស្លឹកគ្រៃ ហើយ​​គេ​ប្រើ​សម្រាប់​ផ្សំ​គ្រឿងក្នុង​មុខម្ហូប ប៉ុន្តែ​ឥឡូវនេះ​ក៏​អាច​យក​ប្រើ​ជា​ថ្នាំ​ព្យាបាល​ថ្លោះ គ្រេច​សរសៃ​បាន​ដែរ ហើយ​បច្ចុប្បន្ន​កំពុង​រៀបចំ​ចងក្រង​ជា​ក្រុម​សម្រាប់​ផលិត​ប្រេង​ស្លឹកគ្រៃ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ​។ ពួក​គេ​រំពឹង​ថា…

ខេត្តសៀមរាប ៖ ស្លឹកគ្រៃ ត្រូវ​បាន​ប្រជា​កសិករ​នៅ​ស្រុក​បន្ទាយស្រី​នាំ​គ្នា​ដាំ​ស្លឹកគ្រៃ ហើយ​​គេ​ប្រើ​សម្រាប់​ផ្សំ​គ្រឿងក្នុង​មុខម្ហូប ប៉ុន្តែ​ឥឡូវនេះ​ក៏​អាច​យក​ប្រើ​ជា​ថ្នាំ​ព្យាបាល​ថ្លោះ គ្រេច​សរសៃ​បាន​ដែរ ហើយ​បច្ចុប្បន្ន​កំពុង​រៀបចំ​ចងក្រង​ជា​ក្រុម​សម្រាប់​ផលិត​ប្រេង​ស្លឹកគ្រៃ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ​។

ពួក​គេ​រំពឹង​ថា ពួក​គេ​នឹង​ទទួល​ការ​គាំទ្រ​ពី​ទីផ្សារ​ក្នុងស្រុក ហើយ​អាច​ជំនួស​ប្រេង​ស្លឹក​គ្រៃ​នាំ​ចូល​ពី​ខាងក្រៅ​ស្រុក​ផង​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ស្លឹកគ្រៃ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដាំ​នៅ​តាម​ផ្ទះ​ជា​ទូទៅ​សម្រាប់​ទុក​ផ្សំ​គ្រឿងក្នុង​មុខម្ហូប ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ​ងាយស្រួល​នឹង​ដាំ​ណាស់​នៅ​លើ​ដី​ទីទួល ហើយ​វា​ក៏​មិនសូវ​ត្រូវការ​ទឹក​ច្រើន​ផង​ដែរ​។

តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​គឺ​អ្នកស្រី ម៉ៅ មុខរបរ​កសិករ រស់នៅ​ក្នុង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី រៀបរាប់​ប្រាប់​ថា ចំពោះ​ការ​ដាំ​គល់​ស្លឹកគ្រៃ​នេះ​នៅ​ស្រុក​បន្ទាយស្រី​មាន​ច្រើន​គ្រួសារ​ណាស់​ដែល​មាន​របរ​ដាំ​ស្លឹកគ្រៃ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ដើម្បី​យក​ទៅ​លក់​នៅ​ក្រុង​សៀមរាប ហើយ​ទំនេរ​ពី​ដាំ​ដំណាំ​ក៏​នាំ​គ្នា​ចុះ​ធ្វើស្រែ​ផង​ដែរ គ្រាន់​ទប់ទល់​ជីវភាព​បន្ថែម​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ ប៉ុន្តែ​ដោយ​ការ​ដាំ​ដុះ​មាន​បរិមាណ​ច្រើន​ធ្វើ​ឱ្យ​ស្លឹក​ក្រៃ​មាន​តម្លៃ​ថោក​។

ចំណែក​អង្គការ អា​គ្រី​ស៊ុត មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​បន្ទាយស្រី បាន​ចាប់ផ្តើម​ចងក្រង​កសិករ​មួយ​ក្រុម​ដើម្បី​ផលិត​ប្រេង​ស្លឹកគ្រៃ ដោយ​សម្លឹង​ឃើញ​ទីផ្សារ​ខ្ពស់​នា​ពេល​អនាគត ដើម្បី​ស្រោចស្រង់​ទីផ្សារ​ស្លឹកគ្រៃ​ឡើង​វិញ អង្គការ​បាន​ជួយ​រៀបចំ​រោង​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ​ដោយ​រំពឹង​ថា មាន​ទីផ្សារ​ល្អ​នឹង​គេ​ផង​ដែរ រីឯ​កសិករ​ដែល​មក​បង្កើត​ជា​ក្រុម​នោះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ជុំវិញ​ការ​លើក​ឡើង​ខាងលើ កញ្ញា គង់ រ​ដ្ឋា បុគ្គលិក​ផ្នែក​ទីផ្សារ​នៃ​អង្គការ​រៀបរាប់​ថា ហេតុ​ដែល​អង្គការ​រៀបចំ​ការ​ផលិត​ប្រេង​ស្លឹកគ្រៃ​នេះ​ឡើង គឺ​ដោយសារ​អង្គការ​សង្កេត​ឃើញ​ថា ១-​ការ​ដាំ​ដុះ​ពួក​គេ​កំពុង​ជួប​បញ្ហា​ទីផ្សារ ហើយ​មាន​តម្លៃ​ទាប​ផង​ដែរ​។ ២-​ដោយសារ​តំបន់​នោះ​ដាច់​ស្រយាល ឆ្ងាយ​ពី​ទីក្រុង ផលដំណាំ​ផ្សេង​ៗ​មិនសូវ​មាន​ទីផ្សារ ហើយ​ក៏​ពិបាក​នាំ​កសិផល​ទៅ​លក់​នៅ​ទីផ្សារ​ជាដើម​។

កញ្ញា​បញ្ជាក់​ថា គម្រោង​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៨​ជាមួយ​ក្រុម​កសិករ​២០​គ្រួសារ​។ យ៉ាងណា​បច្ចុប្បន្ន​ប្រេង​ស្លឹកគ្រៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង និង​ធ្វើ​តេស​នៅឡើយ ហើយ​ទាក់ទង​នឹង​តម្លៃ​មិន​ទាន់​កំណត់​នោះ​ទេ​។

ប្រធាន​ក្រុម​កសិករ​លោក ខឹ​ម សម្រេច បានឱ្យ​ដឹង​ថា ដំបូង​ការ​ចងក្រង​ក្រុម​លោក​មាន​តែ​២០​នាក់​តែ​ប៉ុណ្ណោះ ដោយសារ​ទីផ្សារ​មិន​ទាន់​ដើរ​ត្រឹមត្រូវ​។ ប្រសិនបើ​ទីផ្សារ​ដើរ​នោះ​លោក​នឹង​បង្កើន​សមាជិក​ក្រុម និង​បង្កើន​ការ​ផលិត​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​។ ហើយ​ប្រេង​ស្លឹកគ្រៃ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន និង​ជួយ​កសិករ​ក្រីក្រ​ក្នុង​តំបន់​ដាច់​ស្រយាល ជាង​នេះ​ទៀត​នោះ គឺ​លើកទឹកចិត្ត​ពួក​គេ​ធ្វើ​យ៉ាងណា​មានមុខ​របរ​ក្នុងស្រុក ដោយ​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ