ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ស្លា.ប់​​២១​នាក់ ក្រោយ​ផឹកស្រា​លាយ​នេះ

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ បើតាម​អាជ្ញាធរ​បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ ​កញ្ញា​នេះ​ឱ្យ​ដឹង​​ថា មនុស្ស​សរុប​២១​នាក់ ជា​​ពិសេស​ពលករ​អន្តោប្រវេសន៍​​​ត្រូវ​បាន​​ស្លាប់​នៅ​ម៉ា​ឡេ​ស៊ី​ក្រោយ​​ពី​ពួក​គេ​ផឹកស្រា​លាយ រួច​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ស្លាប់​ក្រោយ​ពី​ផឹកស្រា​វី​ស្គី​ និង​ស្រា​បៀរ នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ បើតាម​អាជ្ញាធរ​បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ ​កញ្ញា​នេះ​ឱ្យ​ដឹង​​ថា មនុស្ស​សរុប​២១​នាក់ ជា​​ពិសេស​ពលករ​អន្តោប្រវេសន៍​​​ត្រូវ​បាន​​ស្លាប់​នៅ​ម៉ា​ឡេ​ស៊ី​ក្រោយ​​ពី​ពួក​គេ​ផឹកស្រា​លាយ រួច​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ស្លាប់​ក្រោយ​ពី​ផឹកស្រា​វី​ស្គី​ និង​ស្រា​បៀរ នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ ឬ​​នៅ​តំបន់​ជាយក្រុង​នេះ មាន​ជនជាតិ​ម៉ា​ឡេ​ស៊ី៣​នាក់ ​ព្រមទាំង​បណ្ដា​មនុស្ស​មក​ពី​នេប៉ា​ល់ បង់​ក្លា​ដែ​ស ឥណ្ឌា​ និង​មី​យ៉ា​ន់​ម៉ា​។ ហើយ​​អ្នក​ស្លាប់​ដំបូង​គេ​គឺ​កាលពី​យប់​ថ្ងៃ​ទី​១៧​ កញ្ញា រួច​តុល្យការ​ចេះ​តែ​មានការ​កើនឡើង​។​ ចំណែគ​ម៉ា​ឡេ​ស៊ី ទាក់ទាញ​ពួក​អន្តោ​ប្រវេសន៍ មក​ពី​បណ្ដា​ប្រទេស​អា​ស៊ីដែល​ក្រីក្រ​បំផុត​ហើយ​រក​ការងារ​ធ្វើ ពិសេស​ក្នុង​បណ្ដា​ចម្ការ​ដូងប្រេង​ ឬ​តាម​ការដ្ឋាន​ទាំងឡាយ​។

ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៣៦​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ផឹកស្រា​លាយ​។ ​នេះ​ជា​ការ​អះ​អាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ម៉ា​ឡេ​ស៊ី លោក ​DZULKEFLY AHMAD​។ ​លោក​ថា ​យើង​មានការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ស្រា​លាយ​ត្រូវ​បាន​គេ​ផលិត​ដោយ​លួចលាក់​។​ ហើយមាន​​​ពួក​មនុស្ស​ពុំ​ខ្លាច​រអែង ព្រោះតែ​ប្រាក់​ផលិត​ភេសជ្ជៈ​ទាំងនេះ​។

ប៉ូលិស​បាន​ចុះ​ឆែកឆេរ​តាម​ហាង​លក់​ស្រា​ទាំងឡាយ​នៅ​ក្រុង​គូ​ឡា​ឡា​ពួរ​និង​តំបន់​ជុំ​វិញ​ក្រុង ដោយ​រឹបអូស​ស្រា​វី​ស្គី ​និង​ស្រា​បៀរ​តាម​កន្លែង​ស្តុក​នានា​កុំ​ឲ្យ​បញ្ចេញ​ទៅ​ទីផ្សារ​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ម៉ា​ឡេ​ស៊ី BERNAMA​ថា ម្ចាស់​ហាង​៧​នាក់​ដែល​រឹងទទឹង​ក្នុង​នោះ​មាន​បុរស​៥​នាក់​ និង​នារី​២​នាក់​មាន​ដើម​កំណើត​ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា​និង​ឥណ្ឌា​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។ ហើយ​នៅ​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៣​ មាន​ជនបរទេស​ស្លាប់​២៩​នាក់​មក​ពី​ផឹកស្រា​លាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ