ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អា​បេ​ជាប់​ឆ្នោត​ជា​ថ្មី​ជា​ប្រមុខ​គណបក្ស​

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ កាលពី​ថ្ងៃ​ទី​២០​ កញ្ញា​ បាន​ជាប់​​ឆ្នោត​ជា​ថ្មី​ជា​ប្រមុខ​គណបក្ស​របស់​លោក ក្នុង​សំឡេង​ភាគច្រើន​លើសលុប ដែល​បែប​​នោះ​អាច​ឲ្យ​លោក​បន្ត​តំណែង​ប្រមុខ​ដឹកនាំ​ប្រទេស រហូត​ដល់​ឆ្នាំ​២០២១ ហើយ​ទទួល​បាន​ឯតទគ្គ​កម្ម​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កាន់​តំណែង​យូរ​ជាងគេ​បំផុត​។…

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ កាលពី​ថ្ងៃ​ទី​២០​ កញ្ញា​ បាន​ជាប់​​ឆ្នោត​ជា​ថ្មី​ជា​ប្រមុខ​គណបក្ស​របស់​លោក ក្នុង​សំឡេង​ភាគច្រើន​លើសលុប ដែល​បែប​​នោះ​អាច​ឲ្យ​លោក​បន្ត​តំណែង​ប្រមុខ​ដឹកនាំ​ប្រទេស រហូត​ដល់​ឆ្នាំ​២០២១ ហើយ​ទទួល​បាន​ឯតទគ្គ​កម្ម​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កាន់​តំណែង​យូរ​ជាងគេ​បំផុត​។

ក្នុង​ការ​បោះ​ឆ្នោត​លោក​អា​បេ​ទទួល​បាន​សំឡេង​ដល់​ទៅ​៥៥៣ ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​៨០៧​រូប ក្នុង​នោះ​មាន​៣២៩​សំឡេង​ក្នុង​ចំណោម​សមាជិក​សភា​និង​ព្រឹទ្ធសភា​នៃ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​PLD​របស់​លោក​ទាំង​៤០៥​រូប​។ ​គូប្រជែង​លោក​ស៊ី​ហ្សឺ​រូ​អ៊ី​ស៊ី​បា ទទួល​បាន​សំឡេង​ក្រៅពី​នេះ​ ក្នុង​ចំណោម​អ្នកមាន​សមានចិត្ត​ចំពោះ​រូប​លោក​។

ទោះបី​យ៉ាងណា​លោក​អា​បេ​អាច​ជួប​ប្រទះ​ភាព​ស្មុ​គ្រ​ស្មាញ​ខ្លះ ហើយ​ចេតនា​ចុង​ក្រោយ​របស់​​លោក​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​របស់​ប្រជាជន ដែល​នៅ​តែ​ប្រកាន់​ការ​រក្សា​ទុក​រដ្ឋធម្មនុញ្ញ​សន្តិភាព​។

លោក​អា​បេ​ធ្លាប់​ទទួលស្គាល់​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​ថា ទំនុកចិត្ត​ចំពោះ​រដ្ឋា​ភិបាល​លោក​រង​ការ​ប៉ះពាល់​មួយ​ផ្នែក ដោយសារ​តែ​រឿងអាស្រូវ​នានា លាតត្រដាង​ដោយសារ​ព័ត៌មាន​ចាប់តាំងពី​២​ឆ្នាំ​មក​ហើយ ពិសេស​លោក​រង​ការ​រិះគន់​ថា​ជួយ​សម្រួល​ដល់​បណ្ដា​មិត្តភក្ដិ​។

ចំណុច​សំខាន់​មួយ​នៃ​ការ​បោះ​ឆ្នោត​ផ្ទៃក្នុង​នេះ ប្រៀប​ដូច​ជា​ការ​ជ្រើសរើស​នាយក​រដ្ឋ​មន្ត្រី​ដែរ ព្រោះ​កៅអី​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​លើ​អ្នក​ដែល​ជាប់​ជា​ប្រមុខ​គណបក្ស​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ