ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ខ្មោច​សង្កត់ ត្រូវធ្វើ​ដូច​ម្តេច?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ខ្មោច​សង្កត់​ភាគច្រើន​កើតឡើង​នៅ​ចន្លោះ​ពេល​ដែល​យើង​ស្ទើរ​ភ្ញាក់​ស្ទើរ​​គេង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ ដឹងខ្លួន ប៉ុន្តែ​មិន​អាច​និយាយ ឬ​កំរើក​បាន​រហូត​​អាច​ដល់​ទៅ​២​ឬ​៣​នាទី​ក៏​មាន​។ ពេល​ខ្លះ​អ្នក​ដែល​ត្រូវ​ខ្មោច​សង្កត់​មាន​អារម្មណ៍​ថា​មាន​អ្វី​មក​សង្កត់​លើ​ខ្លូ​ន​ប្រាណ​រហូត​រើ​មិន​បាន​ទាល់តែ​សោះ មាន​អារម្មណ៍​ថា​ ធ្ងន់…

​រាជធានី​ភ្នំពេញ ​៖ ខ្មោច​សង្កត់​ភាគច្រើន​កើតឡើង​នៅ​ចន្លោះ​ពេល​ដែល​យើង​ស្ទើរ​ភ្ញាក់​ស្ទើរ​​គេង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ ដឹងខ្លួន ប៉ុន្តែ​មិន​អាច​និយាយ ឬ​កំរើក​បាន​រហូត​​អាច​ដល់​ទៅ​២​ឬ​៣​នាទី​ក៏​មាន​។ ពេល​ខ្លះ​អ្នក​ដែល​ត្រូវ​ខ្មោច​សង្កត់​មាន​អារម្មណ៍​ថា​មាន​អ្វី​មក​សង្កត់​លើ​ខ្លូ​ន​ប្រាណ​រហូត​រើ​មិន​បាន​ទាល់តែ​សោះ មាន​អារម្មណ៍​ថា​ ធ្ងន់ ហើយ​​អស់កំលាំង​ក្រោយ​ពេល​ដឹងខ្លួន​ដែល​ត្រូវការ​សម្រាក​ដើម្បី​បំពេញ​ថាមពល​មក​វិញ​។​

​ខ្មោច​សង្កត់​អាច​កើតឡើង​ពេល​អ្នក​កំពុង​គេង ឬ​អាច​កើតឡើង​ផង​ដែរ​នៅ​ពេល​អ្នកដឹង​ខ្លូ​ន​។ ពាក្យ​ថា​ ខ្មោច​សង្កត់​ត្រូវ​បាន​គេ​ជឿ​តាំងពី​យូរលង់​ណាស់​មក​ហើយ មិន​ថា​នៅ​ស្រុក​គេ​ ឬ​ស្រុក​យើង​ទេ ថា​ជា​ព្រលឹង​ខ្មោច ឬ​អារក្ស​ដែល​មក​សន្ធប់​លើ​ខ្លួនប្រាណ​យើង​នៅ​ពេល​ដែល​យើង​គេង​នៅ​ទីកន្លែង​មិន​សមគួរ ឬ​ប៉ះពាល់​ដល់​វិញ្ញាណ​ទាំងនោះ​។​

​បើ​តាម​បែប​វិទ្យាសាស្ត្រ អ្នកជំនាញ​ផ្នែក​គេង​បាន​ពន្យល់​ថា វដ្ត​នៃ​ការ​គេង​មាន​២​ធំ​ៗ​ គឺ REM និង NREM​។ វដ្ត​ទាំង​ពីរ​នេះ ​កើតឡើង​ឆ្លាស់គ្នា​ដែល​មាន​រយៈពេល​សរុប​សម្រាប់​មួយ​វដ្ត ​គឺ​៩០​នាទី​ដែល ​NREM​ កើតឡើង​មុន ហើយ​ប្រើ​ពេល​អស់​៧៥%​ នៃ​វដ្ត​នីមួយ​ៗ។ នៅ​វគ្គ​ NREM ​នេះ ខ្លួនប្រាណ​របស់​អ្នក​សម្រាក​ទាំងស្រុង ដើម្បី​បំពេញ​បង្គ្រប់​ថាម​ពល​ឡើង​វិញ​។ បញ្ចប់​ពី​វគ្គ​នេះ បន្ត​ដោយ​ REM ដែល​ជា​រយៈពេល​ដែល​អ្នក​យល់សប្តិ​។

គេ​សង្កេត​ឃើញ​ថា​ ភ្នែក​របស់​អ្នក​នៅ​ពេល​នេះ​ធ្វើ​ចលនា​យ៉ាង​លឿន ហើយ​សាច់ដុំ​ដទៃ​សម្រាក​ទាំងស្រុង​តែ​ម្តង​។ ប្រសិនបើ​អ្នកដឹង​ខ្លួន​នៅ​មុន​ពេល​បញ្ចប់​វគ្គ​នេះ អ្នក​នឹង​សំគាល់​​ឃើញ​ថា​ អ្នក​មិន​អាច​កំរើក​ ឬ​និយាយ​អ្វី​បាន​ទាំងអស់ ដែល​គេ​តែងតែ​ជឿ​ ឬ​ហៅ​ថា​ ជា​ខ្មោច​សង្កត់​។​

​ប្រហែល​៤​នាក់​ក្នុង​ចំណោម​១០​នាក់​ធ្លាប់​ត្រូវ​បាន​ខ្មោច​សង្កត់ ហើយ​នេះ​ទាក់ទង​នឹង​កត្តា​មួយ​ចំនួន​ដូច​ជា ការ​គេង​មិន​គ្រប់គ្រាន់ ការ​ផ្លាស់​ប្តូរ​ម៉ោង​គេង គេង​ផ្ងារ ស្ត្រេ​ស មាន​​បញ្ហា​គេង​ដូច​ជា​ រមួល​សាច់ដុំ​ជើង ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ឬ​សារធាតុ​ណាមួយ​លើស​កម្រិត​។ ដូចនេះ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ខ្មោច​សង្កត់ ចូរ​កុំ​បារម្ភ​អំពី​អំ​បិ​យ​ជំនឿ​ទាំង​នោះ​អី​។ ដើម្បី​ចៀសវាង​ការ​ត្រូវ​ខ្មោច​សង្កត់​លើក​ក្រោយ​ៗ​ទៀត អ្នក​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ កាត់​បន្ថយ​ស្ត្រេ​ស ​ជា​ពិសេស​នៅ​មុន​ពេល​ចូល​គេង និង​រក​វិធី​គេង​ផ្សេង​ក្រៅពី​ការ​គេង​ផ្ងារ ដែល​ធ្វើ​ឲ​អ្នកមាន​អារម្មណ៍​ថា​ មាន​ផាសុកភាព ​និង​សុខ​ស្រួល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Calcibronat ជា​ជម្រើស​ឱសថ​តែ​មួយ​គត់​ដែល​មានគុណ​ភាព​ខ្ពស់​ពី​ប្រទេស​បារាំង​សម្រាប់​កាត់​បន្ថយ​ស្ត្រេ​ស ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ដោះស្រាយ​វិបត្តិ​ដំណេក ជួយ​ឲ្យ​គេង​លក់​ស្រួល ជា​ពិសេស​មិន​មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​ញៀន​ឡើយ​។

សូម​ពិគ្រោះ​ជាមួយ​ឱសថការី ឬ វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់​ឱសថ ដើម្បី​សុវត្ថិ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​អ្នក​អាច​រក​ទិញ Calcibronat បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​ទូ​ទាំង​ប្រទេស​កម្ពុជា​៕ ដោយ​សហ​ការ

​ប្រភព​៖ Webmd.com

ផលិតផល ៖ CALCIBRONAT

ប្រែ​សម្រួល​ដោយ ៖ flashsanté.info

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ