ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ ៖​ បដិវត្តន៍​ឧស្សាហកម្ម​បាន​ក្លាយជា​គន្លឹះ​មួយ​កំណត់​និន្នាការ​សេដ្ឋកិច្ច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្ដា​ប្រទេស​លើ​ពិភពលោក​កំពុង​ដើរ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​តាម​បច្ចេក​វិទ្យា​ទំនើប ហើយ​ក្នុង​នោះ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក៏​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​កំណែទម្រង់សេដ្ឋកិច្ច​ឲ្យ​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ត្រូវ​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​បែប​បុរាណ ទៅ​ជា​សេដ្ឋកិច្ច​តាម​បែប​ទំនើប​ដែរ ។ បើ​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ បណ្ដា​ប្រទេស​លើ​ពិភពលោក​កំពុង​ដើរ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​តាម​បច្ចេក​វិទ្យា​ទំនើប ហើយ​ក្នុង​នោះ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក៏​បាន​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​កំណែទម្រង់សេដ្ឋកិច្ច​ឲ្យ​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ត្រូវ​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​បែប​បុរាណ ទៅ​ជា​សេដ្ឋកិច្ច​តាម​បែប​ទំនើប​ដែរ ។

បើ​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើ​ទី​២៧ នៅ​ប្រទេស​វៀត​ណាម​កាលពី​ពេល​ថ្មី​ៗ​នេះ ចរន្ត​នៃ​ការ​រីក​ចម្រើន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឬ​បដិវត្តន៍​ឧស្សាហកម្ម​បាន​ក្លាយទៅជា​គន្លឹះ​មួយ​កំណត់​និន្នាការ​វិវត្តន៍​នៃ​សង្គម​សេដ្ឋកិច្ច​ក្នុង​គ្រប់​ទិដ្ឋភាព ជាមួយនឹង​ការ​បង្កើត​ឡើង​ទាំង​កាលានុវត្តភាព ទាំង​បញ្ហា​ប្រឈម សម្រាប់​សាកល​ភាវូបនីយកម្ម ។

សម្ដេច​មាន​ប្រសាសន៍​ថា ៖« បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​កំពុង​បង្ហាញ​ពី​ការ​រីក​ចម្រើន នៃ​បច្ចេកវិទ្យា​នៅ​ក្នុង​ពិភពលោក ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​កំណត់​ឡើង​វិញ​នូវ​កត្តាផលិតកម្ម ទំនាក់ទំនង​ផលិតកម្ម ឥរិយាបថ ការ​ប្រើប្រាស់ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដូច​ជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា បញ្ញា សប្ប​និម្មិត ការ​ប្រើប្រាស់​មនុស្ស​យន្ត​ក្នុង​សង្វា​ក់​ផលិតកម្ម និង​សង្វា​ក់​ចែកចាយ ការ​បោះពុម្ព ការ​ប្រើប្រាស់​បច្ចេកវិទ្យា ជីវវិទ្យា ជាដើម ដែល​បច្ចេកវិទ្យា​ទាំងនេះ​បាន​ផ្លាស់​ប្តូរ​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​វិស័យ​ផលិតកម្ម »​។

សម្ដេច​តេ​ជោ​បន្ដ​ថា នា​ពេល​បច្ចុប្បន្ន​ទេសចរណ៍​រមណីយ​កម្ម បាន​ក្លាយទៅជា កាតា​លី​ករ​​កំណើន​ថ្មី​មួយ​តាម​រយៈ​ការ​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ហើយ​សហ​គ្រាស​​ធុន​តូច និង​មធ្យម​មាន​លទ្ធភាព​ផ្សារ​ភ្ជាប់​ទៅ​នឹង​សង្វា​ក់​ផលិតកម្ម​តំបន់ និង​ពិភព​លោក ព្រមទាំង​អាច​ស្វែងរក​នវានុវត្តន៍​នៅ​ក្នុង​ទំនិញ និង​សេវា​ថ្មី​ៗ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍ អាច​ផ្សារ ភ្ជាប់​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​មានឱកាស​អាច​ហក់​ឡើង​រំលង​ឧស្សាហកម្ម​បែប​ប្រពៃណី ចូល​ក្នុង​ឧស្សាហកម្ម​បែប​ទំនើប ។

សម្ដេច​តេ​ជោ​បន្ត​ទៀត​ថា ជាមួយនឹង​ក្តី​រំពឹង​នេះ បដិវត្តន៍​ឧស្សាហកម្ម​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​សម្រាប់​ប្រជាជាតិ​ទាំងមូល ហើយ​បដិវត្តន៍​ក៏​នឹង​នាំ​មក​នូវ​ក្ដី​កង្វល់​ច្រើន និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ការ​បាត់បង់​ការងារ ការ​ទាមទារ​ឲ្យ​មាន​មនុស្ស​មាន​កម្រិត​អប់រំ និង​ជំនាញ​ខ្ពស់ ហើយ​ការ​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​មិន​ស្មើគ្នា​ដោយសារ​ភាព​មិន​ស្មើនឹង​គ្នា​នៃ​ឱកាស​ទទួល​បាន​ចំណេះដឹង និង​បច្ចេកវិទ្យា ។

ទន្ទឹម​នឹង​នេះ សម្ដេច​មាន​ប្រសាសន៍​ថា ៖« ប្រព្រឹត្តិកម្ម និង​បទល្មើស​ដែល​កើតឡើង​ដោយ​បច្ចេកវិទ្យា ក៏​នឹង​នាំ​មក​នូវ​អសន្តិសុខ​សង្គម​បាន​ផង​ដែរ ដូច្នេះ​ត្រូវ​មានការ​គ្រប់​គ្រង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ »​។

សម្ដេច​បន្ថែម​ថា ៖« ដើម្បី​ចាប់​យក​នូវ​ការ​អភិវឌ្ឍន៍ និង​ការ​កាត់​បន្ថយ​កង្វល់ ខ្ញុំ​យល់​ថា អាស៊ាន​គួរតែ​អនុវត្តន៍​នូវ​វិធានការ​មួយ​ចំនួន ដូច​ជា​បង្កើត​ចក្ខុវិស័យ​អាស៊ាន​រួម រួម​មាន​ឧស្សាហកម្ម​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បរិ​យា​បន្ន​ដោយ​ផ្អែក​លើ​គំនិត​ផ្ដួច​ផ្ដើម​របស់​អាស៊ាន​ដែល​មាន​ស្រាប់ ព្រមទាំង​បញ្ចូល​កម្មវិធី​អភិវឌ្ឍន៍​សំខាន់​ៗ​លើ​ផ្នែក​បច្ចេកវិទ្យា ការ​អភិវឌ្ឍ​ធនធានមនុស្ស ក្របខ័ណ្ឌ​គតិ​យុ​ត្ត ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់​និង​រឹង​របស់​ព័ត៌មានវិទ្យា​និង​កម្មវិធី​កែទម្រង់​របស់​អាស៊ាន និង​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​ផង​ដែរ » ។

កា​រវិ​វត្ត​នៃ​វិស័យ​បច្ចេកវិទ្យា​នេះ នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ អ្វី​ដែល​រាជរដ្ឋាភិបាល​ប្រមើល​​មើល និង​មាន​ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ សេដ្ឋកិច្ច និង​សង្គម គឺ​ចង់​ប្រែក្លាយ​កម្ពុជា​ឆ្ពោះទៅ​រក​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

យោង​តាម​ការ​ចេញផ្សាយ​ដោយ​និយ័ត​ករ ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពាក់​កណ្តាល​ឆ្នាំ​២០១៨​នេះ ស្ថិតិ​នៃ​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​១០,៩​លាន​នាក់ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជាង​៧​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ