ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សំដែង​អា​មេ​រិ​ក​គ្រោង​ក្លាយជា​កូនប្រសា​​តារាជើងចាស់ Arnold Schwarzenegger

5 ឆ្នាំ មុន

ទីភ្នាក់ងារ​បរទេស​ផ្សាយ​ថា នៅ​លើ​លោក​អ្វី​ក៏​កើតឡើង ជាក់ស្ដែង​សម្រាប់​លោក ​គ្រី​ស ប្រ៊ែ​ត​(Chris Pratt) តារា​សំដែង​ជនជាតិ​អា​មេ​រិ​ក​ធ្លាប់​សំដែង​ក្នុង​រឿង​«Jurassic World 2» ក្នុង​ពេល​ដែល​អាណាចក្រ​កំពុង​រលំរលាយ…

ទីភ្នាក់ងារ​បរទេស​ផ្សាយ​ថា នៅ​លើ​លោក​អ្វី​ក៏​កើតឡើង ជាក់ស្ដែង​សម្រាប់​លោក ​គ្រី​ស ប្រ៊ែ​ត​(Chris Pratt) តារា​សំដែង​ជនជាតិ​អា​មេ​រិ​ក​ធ្លាប់​សំដែង​ក្នុង​រឿង​«Jurassic World 2» ក្នុង​ពេល​ដែល​អាណាចក្រ​កំពុង​រលំរលាយ ទើប​មាន​ដាក់​បញ្ចាំង​រួច​ហើយ លទ្ធផល​បង្ហាញ​ថា ក្ដី​ស្រឡាញ់​របស់​លោក​ក្នុង​ពេល​នេះ​កំពុង​រីក​សុះសាយ ធ្វើ​ឲ្យ​សា​មុី​ខ្លួន​មានមុខ​មាន​មាត់​នៅ​ក្នុង​សង្គម​ព្រោះ​គូស្នេហ៍​ចុង​ក្រោយ​របស់​គេ​គឺ​នាង​ឃែត​ធឺ​រី​ន ស្វា​សេ​នេ​ក​ហ្គ័​រ​(Katherine Schwarzenegger) កូនស្រី​របស់​លោក​ Arnold Schwarzenegger ។

លោក​ ​គ្រី​ស ប្រ៊ែ​ត តារា​សំដែង​អាយុ​៣៩​ឆ្នាំ​ បាន​ទាក់ទង​កូនស្រី​របស់​លោក​ អា​ណុ​ល តារា​សំដែង​ជើង​ចាស់​គឺ​នាង​ ឃែត​ធឺ​រី​ន ស្វា​សេ​នេ​ក​ហ្គ័​រ អាយុ​២៨​ឆ្នាំ ។ ពួក​គេ​ទាំង​២​បាន​ស្គាល់គ្នា​តាម​រយៈ​លោកស្រី​ Maria Shriver ម្ដាយ​របស់​ឃែត​ធឺ​រី​ន​ដែល​ណែនាំ​ឲ្យ​លោក​ គ្រី​ស បាន​ស្គាល់​កូនស្រី​របស់​ខ្លួន ក្រោយមក​លោក​គ្រី​ស​ក៏​ក្លាយជា​មនុស្ស​សំខាន់​ម្នាក់​មាន​ទំនាក់ទំនង​ជាមួយ​នាង​ជា​ប្រចាំ ។

លើស​ពី​នេះ​ក៏​មាន​ពលរដ្ឋ រួម​ទាំង​អ្នក​សារព័ត៌មាន​នានា​បាន​បង្ហាញ​ពី​ភាព​លេចធ្លោ​រថា ​ទាំង ​គ្រី​ស និង ​ឃែត​ធឺ​រី​ន​ បាន​ចងសម្ព័ន្ធ​ជាមួយ​គ្នា និង​មាន​លក្ខណៈ​ជិតដិត​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ