ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចោទ​ចិន​ថា​ ជ្រៀត​ជ្រែកចូល​នយោបាយ​

5 ឆ្នាំ មុន

ប្រទេស​ចិន​-​សហរដ្ឋអាមេរិក ៖ វោហា​សាសន៍​កាន់តែ​បន្តឹង​ថែម​ទៀត​រវាង​ក្រុង​វ៉ា​ស៊ីន​តោន​និង​ក្រុង​ប៉េ​កាំ​ង ដោយ​នា​ថ្ងៃ​ទី​១៨ ​កញ្ញា​ លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​ចិន​ថា ​ប៉ុនប៉ង​បញ្ចេញ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក សំដៅលើ​មូលដ្ឋាន​បោះ​ឆ្នោត​របស់​ខ្លួន ក្នុង​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ដែល​កំពុង​ផ្ទុះ​។ មិន​ដល់​២៤​ម៉ោង​ផង​ក្រោយ​សេត​វិមាន​ប្រកាស…

ប្រទេស​ចិន​-​សហរដ្ឋអាមេរិក ៖ វោហា​សាសន៍​កាន់តែ​បន្តឹង​ថែម​ទៀត​រវាង​ក្រុង​វ៉ា​ស៊ីន​តោន​និង​ក្រុង​ប៉េ​កាំ​ង ដោយ​នា​ថ្ងៃ​ទី​១៨ ​កញ្ញា​ លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​ចិន​ថា ​ប៉ុនប៉ង​បញ្ចេញ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក សំដៅលើ​មូលដ្ឋាន​បោះ​ឆ្នោត​របស់​ខ្លួន ក្នុង​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ដែល​កំពុង​ផ្ទុះ​។

មិន​ដល់​២៤​ម៉ោង​ផង​ក្រោយ​សេត​វិមាន​ប្រកាស ពី​ការ​យកពន្ធ​មាន​ទឹកប្រាក់​ដល់​២០០​ពាន់​លាន​ដុល្លារ​លើ​ការ​នាំ​ចូល​ផលិតផល​ចិន​បន្ថែម​ទៀត ក្រុង​ប៉េ​កាំ​ង​ដែល​ថា​ មិន​ប្រាកដ​​ទៅ​ចូលរួម​ចរចា​ពាណិជ្ជកម្ម​ជា​ថ្មី ប្រកាស​ពី​ការ​យក​ពន្ធគយ​៦០​ពាន់​លាន​ដុល្លារ លើ​ផលិតផល​នាំ​ចូល​អា​មេ​រិ​ក​ជា​ការ​តបត​វិញ​។

ក្រៅពី​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម លោក​ត្រាំ​ដែល​សង្ស័យ​លើ​បរាជ័យ​នៃ​គណបក្ស​របស់​លោក ក្នុង​ការ​បោះ​ឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ ដែល​នៅ​សល់​ពេល​មិន​ដល់​៥០​ថ្ងៃ​ទៀត​ផង​នោះ បាន​ចោទប្រកាន់​ជា​ថ្មី​ដល់​ក្រុង​ប៉េ​កាំ​ង​ថា​ប៉ុនប៉ង​លូកលាន់​ចូល​ក្នុង​​នយោបាយ​អា​មេ​រិ​ក​។

​តាម ​TWITTER ​លោក​សរសេរ​ថា ចិន​បាន​គូសបញ្ជាក់​ដោយ​ចំហ​ថា​ខ្លួន​ប៉ុនប៉ង​បង្កើន​ឥទ្ធិពល​យ៉ាង​សកម្ម​ ហើយ​ផ្លាស់​ប្ដូរ​ការ​បោះ​ឆ្នោត​របស់​យើង ដោយ​វាយប្រហារ​លើ​បណ្ដា​​កសិករ​របស់​យើង អ្នក​ចិញ្ចឹមសត្វ​របស់​យើង​ព្រមទាំង​កម្មករ​ឧស្សាហកម្ម​របស់​យើង ព្រោះ​ពូក​គេ​ស្មោះត្រង់​ចំពោះ​ខ្ញុំ​។

លោក​ត្រាំ​លើក​ពី​អាទិភាព​របស់​លោក ការពារ​ពលករ​អា​មេ​រិ​ក ការពារ​បណ្ដា​ម្ចាស់​កសិ​ដ្ឋាន​អា​មេ​រិ​ក​។​លោក​អះអាង​ថា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​នឹង​រង​គ្រោះ​ដោយ​ការ​សងសឹក​របស់​ចិន ជា​អ្នក​ស្នេហា​ជាតិ​ខ្ពស់ ដោយ​យល់​ពី​ភាព​ចាំបាច់​នៃ​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ដើម្បី​ធ្វើ​ឲ្យ​ចិន​ចុះ​ញ៉ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ