ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិស​ដៅ​ការងារ របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ និង​៣០​នាទី នៅ​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​ប្រារ​ព្វ​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ និង​៣០​នាទី នៅ​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​ប្រារ​ព្វ​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ទិស​ដៅ​អនុវត្ត​បន្ត​ខែតុលា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង បាត់ដំបង ប្រធាន គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក នី កន ទីប្រឹក្សា​ក្រសួងការពារជាតិ អនុប្រធាន គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក ឆាយ ម៉ា​ទីណា​ល់ នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង អនុប្រធាន គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​,។

លោក​ឧត្តមសេនីយ៍ត្រី អៀ វុ​ត្ថា ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ទោ រ៉ុ​ង ប៉ុក មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមការងារ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន​, អនុប្រធាន​, អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ស្រុក​ទាំង​១៣​ស្រុក ០១​ក្រុង សរុប​ចំនួន ៧២​នាក់​។ អង្គប្រជុំ​បាន​ត្រួតពិនិត្យ​របាយការណ៍​លទ្ធផល​ដែល​សម្រេច​បាន​យ៉ាងច្រើន​កន្លង​មក និង​ទិស​ដៅ​អនុវត្ត​បន្ត រួម​មាន​៖

បន្ត​ការ​សាងសង់​ផ្ទះ និង​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ទី​ទ័លក្រ ការ​កែសម្រួល​រចនាសម្ព័ន្ធ​ចាត់តាំង សមាសភាព ស​.​អ​.​ក ខេត្ត ក្រុង​/​ស្រុក និង​ប្រកាសសេចក្តី​សម្រេច អនុប្រធាន និង​សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, ការងារ​កសាង​ឯកសារ​ផ្សេង​ៗ​ឲ្យ​បាន​ឆាប់រហ័ស​រាយការណ៍​ទាន់​ពេល​។ ចុង​ក្រោយ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច ប្រធាន ស​.​អ​.​ក ខេត្ត បាន​ផ្តាំផ្ញើ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សមាជិក ដែល​ទីទ័ល​ក្រ បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ សាមគ្គី​ឯកភាព​គ្នា​ខ្ពស់​ជា​បន្ត​ទៅ​ទៀត ព្រោះ​ជា​ការ​រំលឹក​ការ​ដឹងគុណ ដល់​អតីត​យុទ្ធ​ជន​យើង​ដែល​បាន​ជួយ​រួមចំណែក​ក្នុង​ការ​ការពារ កសាង​ប្រទេស​ជាតិ​យើង​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ