ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​ព្យុះ​វាយប្រហារ​លើ​ចិនហើយ​​ ក្រោយ​បោកបក់​​២ប្រទេស

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ព្យុះ​មង្ឃុត​ដែល​ជា​ព្យុះ​ខ្លាំង​បំផុត​មួយ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា ​បាន​វាយ​ប្រហារ​ដល់​ចិនដីគោក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ក្រោយ​ពី​វា​សាប ព្រោះ​ការ​ជ្រួល​ច្របល់​នៅ​ហុងកុង បណ្ដាល​ឲ្យ​មនុស្ស​ជាង​៣០០​នាក់​រង​របួស…

ប្រទេស​ចិន ៖ ព្យុះ​មង្ឃុត​ដែល​ជា​ព្យុះ​ខ្លាំង​បំផុត​មួយ កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា ​បាន​វាយ​ប្រហារ​ដល់​ចិនដីគោក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ក្រោយ​ពី​វា​សាប ព្រោះ​ការ​ជ្រួល​ច្របល់​នៅ​ហុងកុង បណ្ដាល​ឲ្យ​មនុស្ស​ជាង​៣០០​នាក់​រង​របួស និង​វាយប្រហារ​លើ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៦៥​នាក់​ស្លាប់​ហើយ​មនុស្ស​៤៣​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​មក​។

ព្យុះ​មង្ឃុត​បោកបក់​ដល់ទី​ក្រុង​ JIANGMEN​ ខេត្ត​ក្វា​ង​ទុង​ នា​ថ្ងៃ​ទី​១៦ ​កញ្ញា ​វេលា​ម៉ោង​១៧​ម៉ោង​ក្នុងស្រុក អម​ដោយ​ខ្យល់​ក្នុង​ល្បឿន​១៦២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ​អាជ្ញាធរ​​ក៏​បាន​ប្រកាស​​ពី​ការ​ជម្លៀស​មនុស្ស​ដល់​ប្រមាណ​៣​លាន​នាក់​ចេញ ហើយ​នាវា​នេសាទ​ជាង​៤៨.០០០​គ្រឿង​ប្រកាស​ឲ្យ​ចូល​កំពង់​ផែ​។

ព្យុះ​នោះ​ចាត់ទុកជា​ព្យុះ​ខ្លាំង​ជាងគេ​បំផុត​លើ​ពិភពលោក​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​។ ​វា​បាន​​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​បណ្ដា​តំបន់កសិកម្ម​នា​ភាគ​ខាងជើង​កោះ​លូ​ហ្សុ​ង ជា​កោះ​ធំ​ជាងគេ​របស់​ហ្វ៊ី​លី​ពី​ន​។ ​នៅ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន បណ្ដា​មធ្យោបាយ​គមនា​គមន៍ ​និង​អគ្គិសនី​ត្រូវ​ដាច់ ក្នុង​ផ្នែក​យ៉ាង​ធំ​នៃ​តំបន់​ព្យុះ​ឆ្លងកាត់ ដែល​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជា​៥​លាន​នាក់​។​ ហើយ​គេ​មានការ​លំបាក​ក្នុង​ការ​វាយតម្លៃ​លើ​ចំនួន​ជន​រង​គ្រោះ​ពិតប្រាកដ​និង​ទំហំ​នៃ​ការ​ខូចខាត​។

នៅ​ក្រុង​ហុងកុង​ខាង​ផ្នែក​ឧតុនិយម​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត ខណៈ​​ទីនោះ​រង​ការ​វាយប្រហារ​ដោយ​ខ្យល់​ក្នុង​ល្បឿន​ដល់​ទៅ​ជាង​២៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣០០​នាក់​រង​របួស​។

ក្រោយ​ព្យុះ​មង្ឃុត​ដែល​បណ្ដា​សារព័ត៌មាន​ដាក់​រហស្សនាម​ថា​ ស្ដេច​ព្យុះ អាជ្ញាធរ​ក្រុង​ហុងកុង​និយាយ​ថា ការ​ខូ​ត​ខាត​ពិតជា​ធ្ងន់ធ្ងរ​។ ​ពេល​ខ្យល់​ស្ងប់​ទៅ​វិញ នា​យប់​ថ្ងៃ​ទី​១៦​កញ្ញា​ផ្នែក​ការពារ​ស៊ី​វិល​ចាប់ផ្ដើម​ការងារ​សម្អាត​តាម​ដង​វិ​ថី​ទាំងឡាយ​ដែល​មាន​ដើម​ឈើ មែកឈើ​និង​បំណែក​នានា​រាយ​ប៉ាយ​ពេញ​។​តំបន់​មួយ​ចំនួន​រង​ការ​ហូរ​ភក់​និង​ទឹកជំនន់​ធ្ងន់ធ្ងរ ទាក់ទិន​នឹង​រលក​ធំ​ៗ​។

ថ្ងៃ​ទី​១៧ ​កញ្ញា ​វេលា​ម៉ោង​៦​ព្រឹក​ព្យុះ​មង្ឃុត​បោកបក់​ឆ្ពោះទៅ​ទិស​ខាងលិច​និង​ខេត្ត​ក្វា​ង​ស៊ី រួច​ចុះ​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ត្រូ​ពី​កាល់​។​ព្យុះ​នេះ​ក៏​បោកបក់​ដែរ​លើ​តំបន់ GUIZHOU ចុង​គិញ​និង​យុន​ណា​ន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ