ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ចំណុច​នេះ​ហើយ មិន​ចាំបាច់​ពិបាក​គិត​ច្រើន​ពេល​ទៅ​ទិញ​ទឹក​ខ្ពុរមាត់​ទេ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទឹក​ខ្ពុរមាត់​មាន​ច្រើន​ប្រភេទ​នៅ​លើ​ទីផ្សារ ដែល​ធ្វើ​ឲ​អ្នក​ពិបាក​សម្រេច​ចិត្ត​ជ្រើសរើស​មិនដឹង​ទិញ​មួយ​ណា​។ ដោយសារ​តែ​វា​ផ្តល់​គុណប្រយោជន៍​ច្រើន​ដល់​អ្នក ប្រ​សិន​​បើ​អ្នកចេះ​ជ្រើសរើស​ផលិតផល​បាន​ត្រឹមត្រូវ ដូច្នេះ​ហើយ​អ្នក​ចាំបាច់​ត្រូវ​រើស​ទឹក​ខ្ពុរមាត់​ណាមួយ​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​អ្នក​។ តាម​លទ្ធផល​សិក្សា​ដែល​ចេញ​ដោយ​ប្រទេស​អង់គ្លេស​ស្តី​ពី​ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ បង្ហាញ​ថា​ ភាគច្រើន​អ្នក​ដែល​ប្រើ​ទឹក​ខ្ពុរមាត់​បន្ថែម​ពីលើ​ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​សុទ្ធតែ​ជា​មនុស្ស​ធំ​ដែល​មាន​វ័យក្មេង…

រាជធានី​ភ្នំពេញ​ ៖ ទឹក​ខ្ពុរមាត់​មាន​ច្រើន​ប្រភេទ​នៅ​លើ​ទីផ្សារ ដែល​ធ្វើ​ឲ​អ្នក​ពិបាក​សម្រេច​ចិត្ត​ជ្រើសរើស​មិនដឹង​ទិញ​មួយ​ណា​។ ដោយសារ​តែ​វា​ផ្តល់​គុណប្រយោជន៍​ច្រើន​ដល់​អ្នក ប្រ​សិន​​បើ​អ្នកចេះ​ជ្រើសរើស​ផលិតផល​បាន​ត្រឹមត្រូវ ដូច្នេះ​ហើយ​អ្នក​ចាំបាច់​ត្រូវ​រើស​ទឹក​ខ្ពុរមាត់​ណាមួយ​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​អ្នក​។

តាម​លទ្ធផល​សិក្សា​ដែល​ចេញ​ដោយ​ប្រទេស​អង់គ្លេស​ស្តី​ពី​ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ បង្ហាញ​ថា​ ភាគច្រើន​អ្នក​ដែល​ប្រើ​ទឹក​ខ្ពុរមាត់​បន្ថែម​ពីលើ​ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​សុទ្ធតែ​ជា​មនុស្ស​ធំ​ដែល​មាន​វ័យក្មេង បើ​ទោះបីជា​វា​ចាំបាច់​សម្រាប់​គ្រប់​គ្នា​ក៏​ដោយ​។​

​ជា​ទូទៅ​ទឹក​ខ្ពុរមាត់​មាន​៣​ប្រភេទ​ដែល​គេ​បែងចែក​ទៅ​តាម​គោលបំណង​នៃ​ការ​ប្រើ​ប្រាស់​​រួម​មាន ប្រភេទ​ប្រើ​ដើម្បី​សំលាប់​មេរោគ​ក្នុង​មាត់ សម្រាប់​បំបាត់​កំណកកំបោរ​ជាប់​​ធ្មេញ ​និង​សម្រាប់​ការពារ​ធ្មេញ​កុំ​ឲ​ពុក​។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា គ្មាន​ទឹក​ខ្ពុរមាត់​ណាមួយ​ដែល​អាច​ប្រើ​ជំនួស​ការ​ដុសធ្មេញ​ជា​រៀងរាល់ថ្ងៃ មួយ​ថ្ងៃ​២​ដង​ជាមួយនឹង​ថ្នាំដុសធ្មេញ​ដែល​មាន​ជាតិ​ហ្លុ​យ​អ​រ៉ា​យ​ទេ​។​

1. ទឹក​ខ្ពុរមាត់​សំលាប់​មេរោគ​ក្នុង​មាត់​ ៖ សំគាល់​បាន​ដោយ​មាន​សារធាតុ ​chlorhexidine 0.2% ដែល​មានការ​ណែនាំ​ឲ្យ​ប្រើ​ច្រើន​ជាងគេ​ដោយសារ​វា​ល្អ​ជាងគេ​ក្នុង​ចំណោម​ផលិតផល​សំលាប់​មេរោគ​ក្នុង​មាត់​ផ្សេង​ៗ​ទៀត​ព្រោះ​វា​អាច​សំលាប់​បាន​ទាំង​បាក់តេរី និង​ផ្សិត​ក្នុង​មាត់​ផង​ដែរ​។

ការ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​ប្រភេទ​នេះ​ភាគច្រើន​នៅ​មុន និង​ក្រោយ​ពេល​មានការ​វះកាត់​ក្នុង​​មាត់​។ លើស​ពី​នេះ​ទៅ​ទៀត ទឹក​ខ្ពុរមាត់​ប្រភេទ​នេះ​អាច​ប្រើ​បាន​ករណី​ពិបាក​ធ្វើការ​សំអាត​ធ្មេញ​ដោយ​ការ​ដុសធ្មេញ​ដូច​ជា​ក រណី​ពងបែក​ក្នុង​មាត់ រលាក​អញ្ចាញធ្មេញ ឬ​មាន​ដំបៅ​ក្នុង​មាត់​ជាដើម​។​

2. ទឹក​ខ្ពុរមាត់​សម្រាប់​បំបាត់​កំណត​កំបោរ​ជាប់​ធ្មេញ ​៖ ទឹក​ខ្ពុរមាត់​ប្រភេទ​នេះ​សំគាល់​បាន​ដោយ​មាន​សារធាតុ cetylpyridinium chloride និង​ essential oil​។ សារធាតុ​ទាំង​អស់នេះ​នឹង​ជួយ​ទប់ទល់​មិន​ឲ្យ​មានការ​កកើត​កំណកកំបោរ​ជាប់​ធ្មេញ ​ឬ​ជួយ​បង្ខាំង​កុំ​ឲ្យ​​មានកា​រវិ​វត្ត​ទៅ​មុខ​ទៀត​។​

3. ទឹក​ខ្ពុរមាត់​សម្រាប់​ការពារ​ធ្មេញ​កុំ​ឲ្យ​ពុក ​៖ ប្រភេទ​ដែល​គេ​និយម​ប្រើ​ច្រើន​ជាងគេ​ គឺ​ទឹក​ខ្ពុរមាត់​ដែល​មាន​សារធាតុ​ fluoride ដែល​អាច​ការពារ​ធ្មេញ​កុំ​ឲ្យ​ដង្កូវ​ស៊ី​បាន​តាំងពី​ដំណាក់កាល​ដំបូង ប៉ុន្តែ​ហាម​ប្រើ​ជាមួយ​កូន​ក្មេង​ក្រោម​៨​ឆ្នាំ​។ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាពល្អ អ្នក​មិន​គួរ​ទទួលទាន​អាហារ​ភ្លាម​ៗ​ក្រោយ​ខ្ពុរមាត់​ទេ យ៉ាង​ហោច​ណាស់​ត្រូវ​ទុក​ពេល​៣០​នាទី​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា SEPTYL® ជា​ទឹក​ខ្ពុរមាត់​ជម្រើស​ទី​១ ​ជួយ​ដល់​សុខភាព​មាត់​ធ្មេញ។ SEPTYL®​ មាន​៣​ប្រភេទ​សម្រាប់​ជ្រើសរើស​ទៅ​តាម​តំរូវការ​របស់​លោក​អ្នក​ដូច​ជា SEPTYL® CLEAR សម្រាប់​សម្លាប់​មេរោគ​និង​សម្អាត​មាត់​ធ្មេញ​យ៉ាង​មាន​ប្រសិទ្ធ​ភាព SEPTYL® MENTHE ការពារ​ និង​កាត់​បន្ថយ​កំណកកំបោរ​ជាប់​ធ្មេញ និង SEPTYL® CLEAR សម្រាប់​បំបាត់​ក្លិន​មាត់​ផ្តល់​ខ្យល់​ដង្ហើម​ស្រស់ថ្លា​។

លោក​អ្នក​អាច​រក​ជាវ​ទឹក​ខ្ពុរមាត់​ទាំង​៣​ប្រភេទ​នេះ ​បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​ស្រប​ច្បាប់​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។ ​SEPTYL® ជា​ផលិតផល​របស់​សហគ្រាស​ផលិត​ឱសថ​​ប៉េ​ប៉េ​អឹ​ម​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ជាង​២០​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​ចែកចាយ​ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន​DKSH​។​ ដោយ​សហ​ការ

​ប្រភព​៖ www.pharmaceutical-journal.com

កែសម្រួល​ដោយ​៖ Flashsanté.info

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ