ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​សំណុំរឿង​លោក​កឹ​ម សុខា​មេធាវី​សុំ​ដក​ពាក្យ​ប្តឹង​ឧទ្ធរណ៍​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បាន​សម្រេច​លុប​ចោល​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​សិទ្ធិ​លោក កឹ​ម​សុខា…

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បាន​សម្រេច​លុប​ចោល​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​សិទ្ធិ​លោក កឹ​ម​សុខា បាន​សម្រេច​ពាក្យបណ្តឹង ក្រោយ​ពេល​ចៅក្រម​បាន​សម្រេច​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ២០១៨​កន្លង​មកនេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​លោក ទូត ថា​រិ​ទ្ធ ។

លោក ចាន់ ចេ​ន មេធាវី​ការពារ​សិទ្ធិ​លោក កឹ​ម សុខា បាន​បញ្ជាក់​ថា ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​សម្រេច​របស់​លោក​គី​ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បួង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៨ បាន​សម្រេច​បន្ត​ឃុំខ្លួន​កូនក្តី​របស់​លោក​៦​ខែ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ។ បន្ទាប់​មក​លោក​ចៅក្រម​បាន​សម្រេច​ដោះ​លែង​លោក កឹ​ម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ទើប​ក្រុម​មេធាវី​សម្រេច​ដក​ពាក្យបណ្តឹង​វិញ ។

លោក​មេធាវី​បាន​លើក​ឡើង​ថា ក្រុម​មេធាវី​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​លោក កឹ​ម សុខា មិន​ទាន់​បាន​ទទួល​ព័ត៌មាន ផ្លូវការ​ពី​សាលាឧទ្ធរណ៍​ពី​ការ​លុប​ចោទ​សវនាការ ឬ​លើក​ពេល​ទេ ។ លោក​ថា បើសិនជា​ពាក្យបណ្តឹង​ត្រូវ​បាន​ដើមបណ្តឹង​ដក​វិញ មិន​មាន​សវនាការ​ណាមួយ​ធ្វើ​ឡើង​កើត​ទេ ។ នៅ​ពេល​សួរ​ថា ពេល​នេះ​ស្ថានភាព​លោក កឹ​ម សុខា យ៉ាងម៉េច​ដែរ ? លោក​មេធាវី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ។ លោក​ថា​«​ខ្ញុំ​បាន​លើក​ឡើង​ច្រើន​ដង​ហើយ​រឿង​នេះ​សូមទោស​មិន​អាច​ជូន​ព័ត៌មាន​បាន​ទេ » ។
គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា អាយុ​៦៤​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន កាលពី​អធ្រាត្រ​ថ្ងៃ​ទី​៣ ខែកញ្ញា​ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​របស់​លោក​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ តុលាការ​បាន​ចោទប្រកាន​លោក​ពី​បទ​«​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ តាម​ច្បាប់​នេះ​ប្រ​សិន​តុលាការ​រក​ឃើញ​ទោស​លោក​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥​ដល់​៣០​ឆ្នាំ ។
ក្រោយ​ពេល​ចាប់ខ្លួន​តុលាការ​បាន​ឃុំ​លោក​អស់​រយៈពេល​ជាង​១​ឆ្នាំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។ កាលពី​វេលា​ម៉ោង​ប្រហែល​៣​ទាប​ភ្លឺ​តុលាការ​បាន​ដោះ​លែង​លោក​ត្រូវ​បាន​គេ​ដឹក​មក​ដល់​ផ្ទះ​វិញ ។

ទោះបី​យ៉ាងណា​ក្តី មុន​ពេល​ដក​ពាក្យបណ្តឹង​ឧទ្ធរណ៍​របស់​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​លោក អ៊ឹម សុ​ផា​ន បាន​ចេញ​ដីកា​មួយ​ជូន​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ឲ្យ​នាំ​លោក កឹ​ម សុខា មក​ចូលរួម​សវនាការ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា​នេះ មុន​ពេល​ក្រុម​មេធាវី​ដក​ពាក្យបណ្តឹង​វិញ ។

អ្នក​តាមដាន​នយោបាយ​បាន​លើក​ឡើង​ថា​លោក កឹ​ម សុខា ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន កាលពី​កំឡុង​ឆ្នាំ​២០០៤- ២០០៥ កាលពី​លោក​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ជាមួយ​បុគ្គលិក​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត ហើយ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​មក​វិញ ។ ក្រៅពី​សំណុំរឿង​ខាងលើ​លោក​នៅ​មាន​សំណុំរឿង​មួយ​ចំនួន​ទៀត​នៅ​តុលាការ ៕

កែសម្រួលដោយ