ខេត្តឧត្តរមានជ័យ ៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនឹង៣នាក់ទៀតរងរបួសធ្ងន់នឹងស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូនឹងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង ហើយបើកបរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ កញ្ញា ២០១៨ ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវគ្រួសក្រហម ជាផ្លូវប្រឡាយទំនប់ចិន ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះឈ្មោះ រ៉ៃម រិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាយោធា អង្គភាពសឹករងខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាកហុងដាទ្រីមស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១x-៣៨.៧៣.ផ្លោងធ្លាក់ចូលប្រឡាយទឹកស្លាប់បាត់បង់ជីវិតរស់នៅក្នុងភូមិឃុំកើតហេតុ ។
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាទ្រីមស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកបាត់ដំបង ១N-៨០.៥០ បើកបរដោយឈ្មោះ ម៉ៅ សាយ ភេទស្រី អាយុ២០ឆ្នាំ រងរបួសធ្ងន់ នឹងអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល ដែលមុខរបរធ្វើស្រែ រស់នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ប៉ូលិសផ្នែកចរាចរណ៍ស្រុកចុងកាល់បានឱ្យដឹងថា ក្រោយពីបានទទួលនូវព័ត៌មានរាយការណ៍មន្ត្រីជំនាញបានចុះទៅដល់នឹងកន្លែងកើតហេតុធ្វើការពិនិត្យឃើញថា ម៉ូតូដែលបង្កសេរី០១៣ ខណៈស្ថានភាពផ្លូវកោង ហើយមានប្រឡាយស្ថិតនៅអមផ្លូវ ធ្វើឱ្យជនរងគ្រោះដែលស្លាប់នោះផ្លោងចូលប្រឡាយ ចំណែកស្ត្រីរងរបួសធ្ងន់នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯសាកសពប្រគល់ជូនក្រុមគ្រួសាធ្វើបុណ្យ ចំណែកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុក្ខរង់ចាំធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ