ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ស្ងាត់​ប្រុង​ប្រយ័ត្ន​បងប្អូន…នេះ​ជា​ល្បិច​លួច​ថ្មី​របស់​ក្រុម​ចោរ !

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ចោរ​មួយ​ក្រុម​អាច​មាន​គ្នា​យ៉ាង​ហោច​ណាស់​ក៏​ចាប់ពី​៣​នាក់​ឡើង​បាន​ធ្វើ​សកម្មភាពទៅ​លួច​ស្រាយចំណង​ក្របី​ចំនួន​៦​ក្បាល​ពី​ក្នុង​ក្រោល​ក្រោយ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ក្នុងភូមិ​ថ្នល់​ថ្មីឃុំ​កោង​កាង ស្រុក​ពញាក្រែក ដែល​ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​បាន​ដឹក​តាម​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ចំណុះ​២​តោន​កន្លះ ទ្រុង​ពណ៌​ខៀវ​១​គ្រឿង​មិន​មាន​ពាក់​ផ្លា​ក​លេខ​នោះ​ទេ…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ចោរ​មួយ​ក្រុម​អាច​មាន​គ្នា​យ៉ាង​ហោច​ណាស់​ក៏​ចាប់ពី​៣​នាក់​ឡើង​បាន​ធ្វើ​សកម្មភាពទៅ​លួច​ស្រាយចំណង​ក្របី​ចំនួន​៦​ក្បាល​ពី​ក្នុង​ក្រោល​ក្រោយ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ក្នុងភូមិ​ថ្នល់​ថ្មីឃុំ​កោង​កាង ស្រុក​ពញាក្រែក ដែល​ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​បាន​ដឹក​តាម​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ចំណុះ​២​តោន​កន្លះ ទ្រុង​ពណ៌​ខៀវ​១​គ្រឿង​មិន​មាន​ពាក់​ផ្លា​ក​លេខ​នោះ​ទេ អាច​ក្នុង​បំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តែ​សំណាងល្អ​រថយន្ត​ជាប់ផុង​ទៅ​មុខ​មិន​រួច ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​តាម​រក​ឃើញ ឯ​ចោរ​គេចខ្លួន​បាត់​អស់ ។

លោក​អនុ​សេនី​យ៏​ឯក ទឺ សា នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោង​កាង​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ម្ចាស់​ក្របី​ឈ្មោះ អឿ​ន ចុន អាយុ​៤៧​ឆ្នាំ នៅ​ល្ងាច​ថ្ងៃ​ខាងលើ​មុន​ពេល​កើតហេតុ​បាន​ជួបជុំ​មិត្តភក្តិ​ដោយ​បាន​​ផឹកស៊ី​នៅក្នុងភូមិ​តែ​មិន​បាន​ស្រវឹង​នោះ​ទេ ហើយ​ក៏​បាន​ដេក​លក់​មួយភាំង​លុះ​ពេល​ដឹងខ្លួន​បាន​បញ្ចាំង​ភ្លើង​ពិលមើលទៅ​ក្រោល​ក្រោយ​ផ្ទះ​មាន​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ ស្រាប់តែ​បាត់​ក្របី​ពី​ក្រោល​ទាំង​៦​ក្បាល និងបាន​ឆោឡោ​រាយ​ការ​ណ៏​ប្រាប់​មេ​ភូមិ​ជា​បន្ទាន់ ។

លោកនាយ​ប៉ុស្តិ៍​កោង​កាង​ប្រាប់​បន្ត​ថា បន្ទាប់​មក​រូប​លោក​បានដឹង​ក៏​ប្រញាប់​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់​ផ្ទះ​កើតហេតុ​ដោយ​ពលរដ្ឋ​ក្នុងភូមិ​រាប់រយ​នាក់​បាន​នាំ​គ្នា​បែងចែក​កម្លាំង​តាម​រុករក​គោលដៅ
ផ្សេង​ៗ​ក្នុង​ដៃ​ប្រដាប់​ដោយ​ដំបង កាំបិត ពិល​គ្រប់​ដៃ នាំ​គ្នា​ដើរ​តាមដាន​ជើងគោ ។

រហូត​ដល់​ចម្ងាយ​ជាង​១០០០​ម៉ែត្រ​បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ខាងលើ​ជាប់ផុង​ទៅ​មុខ​មិន​រួច​ហើយ​ក្របី​៦​ក្បាល​ត្រូវ​បាន​ចង​នៅ​នឹង​ដើមឈើ​ជិត​រថយន្ត​នោះ​ដែរ ។ ចំណែក​ក្រុម​ចោរលួច​ក្របី​មិនដឹង​ជា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​អស់​បន្សល់​ទុក​រថយន្ត និង​ក្របី​ដែល​លួច​បាន​ហើយ​មុខសញ្ញា​ចោរ​ក៏​មិន​ទាន់​ស្រាវជ្រាវ​មាន​ប្រភព​មកពីណា​ដែរ ។

លោក​អនុ​សេនី​យ៏​ឯក ទឺ សា នាយ​ប៉ុស្តិ៍​៨​រដ្ឋបាល​កោង​កាង​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ការ​នេះ​ដោយមានការ​បញ្ជារ​ពី​លោកស្នងការ​នគរបាល​ខេត្ត​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក និង​មានការ​សហ​ការ​ពី​សំណាក់​ប៉ុ​ស្ត៏​រដ្ឋបាល​កក់​ផង​ដែរ ទើប​តាម​ប្រមាញ់​រក​រថយន្ត​ដឹក​ក្របី ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ក្របី​ទាំង​៦​ក្បាល​ត្រូវ​បាន​រូប​លោក​ប្រគល់​ជូន​ម្ចាស់​វិញ ហើយ​ស្រាវជ្រាវ​តាម​រក​ក្រុម​ចោរ​បន្ត​ទៀត​តាម​រយៈ​រថយន្ត​ខាងលើ ។ សំណាង​ណាស់​ចេះ​រថយន្ត​ជាប់ផុង​ទៅ​មុខ​មិន​រួច បើ​មិន​នោះ​ទេ​ក្របី​អាច​នឹង​ត្រូវ​គេ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ