ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ច្បាប់​ចេញពី​អាច​ម៌​សេះ​ណាខ្លះ​ទេ?

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ ដើម​រុក្ខជាតិ​ដែល​មាន​តម្លៃ​ក្រុម​ឈ្មួញ​ធ្វើការ​ជួញដូរ​យ៉ាង​សកម្ម​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​សកម្មភាព​ដូច​ភ្លៀងរលឹម ហើយ​សមត្ថកិច្ច​ជំនាញ​យល់​ថា រុក្ខជាតិ​ហូប​ផ្លែ​មិន​ខុសច្បាប់​នោះ​ទេ ។ កោះសន្តិភាព​ប្រចាំ​នៅ​ខេត្ត​មួយ​នេះ​សុំ​លើកយក​ដើម​រុក្ខជាតិ​មួយ​មុខ​ដែល​មានឈ្មោះ​ថា «​ដើម​ខ្នុរ​» ជា​រុក្ខជាតិ​មាន​២​ប្រភេទ គឺ​ទី​1-​គេ​ហៅ​ថា…

ខេត្ត​រតនៈគីរី ៖ ដើម​រុក្ខជាតិ​ដែល​មាន​តម្លៃ​ក្រុម​ឈ្មួញ​ធ្វើការ​ជួញដូរ​យ៉ាង​សកម្ម​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​សកម្មភាព​ដូច​ភ្លៀងរលឹម ហើយ​សមត្ថកិច្ច​ជំនាញ​យល់​ថា រុក្ខជាតិ​ហូប​ផ្លែ​មិន​ខុសច្បាប់​នោះ​ទេ ។

កោះសន្តិភាព​ប្រចាំ​នៅ​ខេត្ត​មួយ​នេះ​សុំ​លើកយក​ដើម​រុក្ខជាតិ​មួយ​មុខ​ដែល​មានឈ្មោះ​ថា «​ដើម​ខ្នុរ​» ជា​រុក្ខជាតិ​មាន​២​ប្រភេទ គឺ​ទី​1-​គេ​ហៅ​ថា «​ដើម​ខ្នុរព្រៃ​» ទី​2-​គេ​ហៅ​ថា «ដើម​​ខ្នុរ​ស្រុក​។ បច្ចុប្បន្ន​រុក្ខជាតិ​ខាងលើ​នេះ កំពុង​មាន​ហាងឆេង និង​មាន​ទីផ្សារ​ខ្ពស់​នាំ​ចេញ​ទៅ​លក់​ក្រៅប្រទេស ហើយ​ក្រុម​ឈ្មួញ​កំពុង​មមាញឹក​ដើរ​ប្រមូល​ទិញ​តាម​បណ្ដា​ភូមិ​នានា​យ៉ាង​សកម្ម​។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​13 ខែកញ្ញា ឆ្នាំ​2018 វេលា​ម៉ោង​3​និង​40​រសៀល មាន​រថយន្ត​ខ្នាត​ធំ​គេ​ហៅ​ថា​រថយន្ត​អា​យី​ឌុ​ប កំពុង​លើក​ឈើ​ប្រភេទ​ដើម​ខ្នុរ​នៅ​ចំណុច​ភូមិ​កោះ​ពាក ឃុំ​កោះ​ពាក ស្រុក​វើ​ន​សៃ​។ សារព័ត៌មាន​កោះសន្តិភាព​យើង​បាន​ទទួល​ព័ត៌មាន​ពី​ក្រុម​កម្មករ​ស៊ី​ស្នួល​លើក​ឈើ​ដាក់​ឡាន​ឱ្យ​ដឹង​ថា ថៅកែ​បាន​ដើរ​ទិញ​ឈើ​ប្រភេទ​ដើម​ខ្នុរ​ទាំង​២​ប្រភេទ​ខាងលើ​។ ហើយ​ដើម​ខ្នុរព្រៃ​ដែល​ដុះ​តាម​ចំការ​របស់​អ្នក​ភូមិ​ដើម​តូច​ទិញ​ក្នុង​មួយ​ដើម​មាន​តម្លៃ​15​ម៉ឺន​រៀល ដើម​ណា​ធំ​ទិញ​តម្លៃ​ចាប់ពី​20,​ទៅ​30​ម៉ឺន​រៀល ចំណែក​ដើម​ខ្នុរ​ស្រុក​ថៅកែ​ក៏​ទិញ​ក្នុង​តម្លៃ​ដូច​គ្នា​ដែរ ។

កម្មករ​ដដែល​បញ្ជាក់​ប្រាប់​សា​ព័ត៌មាន​យើង​បន្ត​ទៀត​ថា ក្រោយ​ពី​ទិញ​បាន​គ្រប់ និង​ពេញរ​ថយ​ន​ហើយ គេ​ដឹក​ចេញពី​ទឹកដី​ខេត្ត​រតនៈគីរី​ឆ្ពោះទៅ​ខេត្តកំពង់ចាម ឬ​ខេត្ត​ព្រៃ​វែង តាម​តំរូវ​អ្នកទិញ​បន្ត ហើយ​គេ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ព្រោះ​ច្រកព្រំដែន​នៃ​ខេត្ត​ទាំង​២​ងាយស្រួល​នាំ​ចេញ​។

ក្រុម​កម្មក​ដដែល​បន្ត​ទៀត​ថា ពួក​គាត់​មិន​បានដឹង​ថា ខាង​ថៅកែ​វៀតណាម​គេ​ទិញ​បន្ត​ពី​ថៅកែ​ខ្មែរ​ក្នុង​មួយ​ដើម ឬ​ក្នុង​មួយ​ម៉ែត្រគូប​មាន​តម្លៃ​ប៉ុន្មាន​ច្បាស់លាស់​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ដើម​ខ្នុរ​ទាំង​២​ប្រភេទ​ខាងលើ​នេះ​មាន​ខ្លឹម​ក្រហម​ដូច​ឈាមមាន់ ខាង​វៀត​ណាម​​គេ​ទិញ​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​លក់​នៅ​ទីផ្សា​ក្រៅប្រទេស​មាន​តម្លៃ​ខ្ពស់​ណាស់​។

ទាក់ទិន​នឹង​ព័ត៌មាន​មួយ​នេះ​សារព័ត៌មាន​យើង​មិន​បាន​ទទួល​ព័ត៌មាន​ល្អិត​ពី​ក្រុម​ឈ្មួញ​ពិត​ប្រា​ដក​នោះ​ទេ នេះ​គ្រាន់តែ​ការ​រៀបរាប់​ពី​សំណាក់​កម្មករ​ស៊ីឈ្នួល​លើក​ឈើ​តែ​ប៉ុណ្ណោះ ហើយ​ជុំវិញ​រឿង​ក្រុម​ឈ្មួញ​ដើរ​ទិញ​ដើម​ខ្នុរ​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​​មាន​តម្លៃ​ខ្ពស់ ឃើញ​ថា​យក​ទៅ​ធ្វើ​អ្វី​ពិតប្រាកដ​នោះ​ទេ ។ ចំណែក​មូលហេតុ​មិន​បាន​ព័ត៌មាន​ច្បាស់លាស់​ទេ ដោយសារ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​យក​ព័ត៌មាន​មេ​ឈ្មួញ​ទាំងនោះ​រត់គេច​បាត់​អស់​។

ដោយឡែក​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​នៃ​កា​រិ​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នង​ការ​ដ្ឋាន​នគ​បាល​ខេត្ត សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​13 ខែកញ្ញា ឆ្នាំ​២០១៨​​ថា រឿង​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដើម​ខ្នុរ​វា​មិន​ខុសច្បាប់​ទេ នេះ​ជា​រុក្ខជាតិ​ហូប​ផ្លែ ហើយ​សមត្ថកិច្ច​មិន​បានដឹង​ថា ក្រុម​ឈ្មួញ​គេ​ទិញ​ដើម​ខ្នុរ​យក​ទៅ​ធ្វើ​អ្វី​ពិតប្រាកដ​ទេ គ្រាន់តែ​ដឹង​ថា គេ​មានច្បាប់​គ្រប់គ្រាន់ មិនដឹង​ច្បាប់​ចេញពី​ក្រ​ម៉​រ​ស្រែង​ណាខ្លះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ