ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់គ្រឿងអលង្ការមាស​៤តម្លឹងកន្លះដោយសារ​ក្រុម«​ទីទុយ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​តែងតែ​ដើរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ពោល​លួច​យក​សម្ភារៈ​មិន​រើសមុខ ដែល​សមត្ថកិច្ច​ដាក់​រហស្សនាម​ថា ជា​ក្រុម​«​ទីទុយ​» ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​២​នាក់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​តែងតែ​ដើរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ពោល​លួច​យក​សម្ភារៈ​មិន​រើសមុខ ដែល​សមត្ថកិច្ច​ដាក់​រហស្សនាម​ថា ជា​ក្រុម​«​ទីទុយ​» ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា
ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​២​នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​យប់ ថ្ងៃ​ទី​១២ កញ្ញា​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ ឡាំ ចំណាន ហៅ​វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងចំលាក់ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ទេស ហឿ​ន ហៅ​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​លេខ​២០ ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូរ​វ​ន្ត័ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល មុខ​ផ្ទះសំណាក់ លី​ហេង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​គាស់​ទម្លុះទម្លាយ (​គាស់​ផ្ទះ​លួច​យក​គ្រឿងអលង្កា​) ផ្ទះ​លេខ​១៥D ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃ​ទី​៧ កញ្ញា វេលា​ម៉ោង​៣ និង ៥៨​នាទី​យប់ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​រួម​មាន ម៉ូតូ​ មួយ​គ្រឿងម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ ១C-៥៩៤៤ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សេង សុ​គ​ន្ធា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​លេខ​១១៧ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​សម្ភារៈ​បាត់បង់​រួមមាន​គ្រឿងអលង្កា​មាស​ទម្ងន់​សរុប​៤​តម្លឹង​៥​ជី​៥​ហ៊ុន និង​គ្រឿងអលង្ការ​ប្លា​ក​ទី​ន​មួយ​ចំនួនផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ