ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កូន​២​ជះ​លុយ​ខ្ទង់​ម៉ឺន ក្រោយ​តាម​ទាន់​គូ​ដណ្តឹង​លួច​មាន​ស្រី

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​កូន​ពីរ​ឈ្មោះ Cindy Moore អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ស្ត្រី​ផ្សេង​ៗ​ទៀត​ឌឺដង…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​កូន​ពីរ​ឈ្មោះ Cindy Moore អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ស្ត្រី​ផ្សេង​ៗ​ទៀត​ឌឺដង ក្រោយ​ពី​វះកាត់​ធ្វើ​ឲ្យ​មើលទៅ​ដូច​តុក្កតា​សិច​។ ការ​វះកាត់​នេះ​មិន​ថោក​នោះ​ទេ​។ ពោល​គឺ​ត្រូវ​ជះ​លុយ ១៣០០០​ដុល្លារ និង​ត្រូវ​ហាត់ប្រាណ​រាល់ថ្ងៃ​ទ​ម្រា​ប់​តែ​បាន​ដូចនេះ​។

Moore បាន​ធ្វើការ​វះកាត់​ពង្រីក​ដើមទ្រូង​ម្តង ចាក់​បបូរមាត់​ឲ្យ​ធំ​បី​ដង និង​ត​សក់​ម្តង ដើម្បី​ឲ្យ​មើលទៅ​ដូច​ជា​តុក្កតា​សិច​។ នាង​ក៏​បាន​ហាត់ប្រាណ​សម្រក​ទម្ងន់​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ​។ នាង​ចាប់ផ្តើម​ធ្វើ​ដូចនេះ ក្រោយ​ពី​តាម​ទាន់​ឃើញ​គូ​ដណ្តឹង​របស់​នាង​លួច​មាន​ស្រី​។

បើ​ទោះបីជា​នាង​ខិតខំ​ប្រឹង​កែ​រូបរាង​យ៉ាងណា អ្នកផង​ជុំវិញ​នាង​នៅ​តែ​និយាយ​ឌឺដង​។ ស្ត្រី​ផ្សេង​ៗ​ទៀត​ដែល​ជួប​នាង​ពេល​នាំ​កូន​ទៅ​រៀន បាន​មើល​មក​នាង​ក្នុង​ផ្លូវ​អាក្រក់​។ នេះ​បើ​តាម​អ្វី​ដែល​នាង​កាត់​ន័យ​យល់​។

ដោយសារ​តែ​ទាស់​ចិត្តខ្លាំង​ពេក នាង​ក៏​សម្រេចចិត្ត​សរសេរ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ក្នុង​អត្ថ​ន័យ​រៀបរាប់​ពី​ប្រវត្តិ​ជូរ​ចត់​របស់​នាង​តាំងពី​ក្មេង រហូត​មក​ដល់​ពេល​នេះ ដែល​តែងតែ​ត្រូវ​គេ​ឌឺដង​ពី​រូបសម្បត្តិ​ខាងក្រៅ​។ ស្រាប់តែ​ក្រោយមក​ក៏​មាន Comment វាយបក​មក​នាង​ជា​ច្រើន ដែល​មើលងាយ​ពី​ពូជសាសន៍​ពណ៌​សម្បុរ​របស់​នាង​។ នាង​ក៏​សម្រេចចិត្ត​លុប Status នោះ​ចោល​វិញ​។

សម្រាប់​សាមីខ្លួន Moore ផ្ទាល់ មិន​បាន​ចាញ់​នឹង​ពាក្យ​អវិជ្ជមាន​របស់​អ្នកផង​ឡើយ​។ នាង​ថា​នាង​នៅ​តែ​បន្ត​ធ្វើ​យ៉ាងណា​ឲ្យ​កាន់តែ​សិច​ស៊ី​ដូច​តុក្កតា​សិច បើ​ទោះបីជា​គ្រប់​គ្នា​និយាយ​មិនល្អ​ពី​នាង​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ