ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! យូ​រី តំណាង​តារា​កម្ពុជា​ចូលរួមពិព័រណ៍​​​អន្តរជាតិ​អាស៊ាន​-​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេក​ញ្ញា​យូ​រី បាន​ចាក​ចេញពី​កម្ពុជា​ក្នុង​​នាម​ជា​តំណាង​ឲ្យ​សិល្បករ​កម្ពុជា ចូលរួម​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច​អន្តរ​ជាតិចិន​-​អាស៊ាន​លើក​ទី​១៥ ដែល​រៀបចំ​ឡើង​នៅ​ក្រុង​ណា​ន​នី​ង ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន…

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេក​ញ្ញា​យូ​រី បាន​ចាក​ចេញពី​កម្ពុជា​ក្នុង​​នាម​ជា​តំណាង​ឲ្យ​សិល្បករ​កម្ពុជា ចូលរួម​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច​អន្តរ​ជាតិចិន​-​អាស៊ាន​លើក​ទី​១៥ ដែល​រៀបចំ​ឡើង​នៅ​ក្រុង​ណា​ន​នី​ង ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ។

កញ្ញា​យូ​រី បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដែល​នាង​ទទួល​បាន​ឱកាស​ចេញ​ទៅ​ច្រៀង​​តំណាង​ឲ្យ​កម្ពុជា នៅ​លើ​ទឹកដី​នៃ​ប្រទេស​ចិន​ជា​លើក​ដំបូង​នេះ ។ យូ​រី​បាន​បញ្ជាក់​​ថា នាង​បាន​ត្រៀម​រួច​មុន​ជា​ស្រេច ដើម្បី​ចូលរួម​ច្រៀង​ទាំង​បទ​ចម្រៀង​ជាតិ​ផ្ទាល់ខ្លួន និង​បទ​ចម្រៀង​ច្រៀង​រួម ដែល​អ្នក​ផលិតកម្ម​វិធី​បាន​ផ្តល់​ឲ្យ ។ មុន​ពេល​ចាក​ចេញ នាង​បាន​ហ្វឹកហាត់​ច្រៀង​បទ​ចម្រៀង​ផ្ទាល់ខ្លួន និង​បទ​ចម្រៀង​ថ្មី ដែល​កម្មវិធី​ផ្តល់​ឲ្យ​ដើម្បី​ឲ្យ​ប្រាកដ​ថា​នឹង​អាច​ធ្វើ​បាន​ល្អ​នៅ​ពេល​ច្រៀង​រាំ​នៅ​លើ​ឆាក​អន្តរជាតិ និង​តំណាង​​ឲ្យ​ជាតិ ជាមួយនឹង​ការ​ត្រៀម​រួច​ជា​ស្រេច​នូវ​សម្លៀក​បំពាក់​ទាំង​សម័យ និង​ប្រពៃណី ។

យូ​រី​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​អស្ចារ្យ និង​កម្មវិធី​សិល្បៈ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ចិន​នេះ មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​Nice TV ផង​ដែរ ហើយ​យូ​រី ជឿ​ថា ទស្សនិកជន​ខ្មែរ ពិតជា​បាន​ទស្សនា​ដោយ​ផ្ទាល់ ព្រមទាំង​មាន​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អន្តជាតិ​ដ៏​ធំ​នោះ ។

យូ​រី និយាយ​ថា​«​យើង​ទាំងអស់​គ្នា​មាន​កិត្តិយស និង​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា ដែល​មាន​កិត្តិយស​ក្នុង​ពិព័រណ៍​នេះ ។ វា​ជា​ការ​បង្ហាញ​ពី​វឌ្ឍនភាព និង​សមិទ្ធផល សំខាន់​​ៗ​របស់​កម្ពុជា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​នេះ »​។

ចាប់ពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ពិព័រណ៍​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អន្តរ​ជាតិចិន​-​អាស៊ាន​​លើក​ទី​១៥ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ណា​ន​នី​ង​ខេត្ត​ក្វា​ង​ស៊ី ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ជា​អតិ​បតី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សំខាន់​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ