ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​គាំទ្រ​ក្រុមហ៊ុន​ធំ​របស់​ចិន​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ប្រកាស​គាំទ្រ​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ធ្វើការ​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ ។ ការ​ប្រកាស​គាំទ្រ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក កឺ ឈួ​ន​បាវ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ប្រកាស​គាំទ្រ​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ធ្វើការ​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ ។

ការ​ប្រកាស​គាំទ្រ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក កឺ ឈួ​ន​បាវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សៀង​ហៃ គួ​ស៊ី​គ្រុប ខេត្ត​ចាំង ស៊ូ របស់​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា​នេះ នៅ​វិ មាន​រដ្ឋសភា​។ ក្នុង​ជំនួប​លោកនាយក​ប្រតិបត្តិ​បាន​ស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ដល់​ក្រុមហ៊ុន​របស់​លោក​ដែល​មាន​បំណង​យ៉ាង​មុះ​មុត​នៅ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ការ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ។

លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សៀង​ហៃ គួ​ស៊ី​គ្រុប ខណៈ​ដែល​លោក​បាន​ជម្រាប​សម្តេច​ប្រធាន​ថា ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោក​បាន​សង្កេត​ឃើញ​ពី​សក្តានុពល​យ៉ាង​ខ្លាំង​របស់​កម្ពុជា​ហើយ នៅ​ពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ក្រុមហ៊ុន​លោក​នឹង​ទាក់ទាញ​អ្នក​វិ​និ យោគ​នានា​មក​បណ្តាក់ទុន​នៅ​កម្ពុជា ។ លោក កឺ ឈួ​ន​បាវ បាន​បញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន​សៀង​ហៃ គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ គឺជា​ក្រុមហ៊ុន​ធំ​របស់​ចិន​ដែល​មាន​ទុន​វិនិយោគ​មក​ពី​ប្រទេស​សឹ​ង្ហ​បុរី និង​សហរដ្ឋអាមេរិក​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ ។

ការ​វិនិយោគ​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​ក្នុង​ការ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ​របស់​ចិន ។ សម្តេច ហេង សំ​រិ​ន បាន​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នេះ​ដោយ​សម្តេច​បាន​គូស បញ្ជាក់​ថា ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត​ចំ ពោះ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍ និង​ការ​គាំទ្រ​ដោយ​មាន​ក្រុមហ៊ុន​ធំ​ៗ​ពី​បរទេស​ជា​ច្រើន​បាន​នឹង​កំពុង​អនុវត្ត​ផែនការ​វិនិយោគ​របស់​ពួក​គេ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ពី​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ផ្សេង​ៗ​វា​បាន​ជម្រុញ​ឲ្យ​មាន​កំណើន​ទេសចរណ៍ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​រៀង​រាល់​ឆ្នាំ ជា​ពិសេស​ប្រទេស​ចិន​ផ្ទាល់​តែ​ម្តង ។

ចំណែក​ប្រទេស​ចិន គឺជា​ដៃគូរ​វិនិយោគ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា គិត​មក​ដល់​ឆ្នាំ​២០១៧ ទុន​វិនិយោគ​របស់​ចិន​ឈរ​នៅ​លេខ​រៀង​លំដាប់​ទី​១ គឺ​មាន​ទឹកប្រាក់​ប្រមាណ​ជា​១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ បើ​តាម​គម្រោង​ក្រុមហ៊ុន​ចិន​សៀង​ហៃ គួ​ស៊ី​គ្រុប នឹង​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ ឆាយ ឆាយ អ៊ិ​ន​វេស​ម៉េ​ន ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ