ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសសាលក្រមផ្តន្ទាទោស​កូនសម្លា.ប់​​ឪពុក​ព្រោះខឹងបាត់លុយ​​​​៣០០០រៀល​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ នៅ​តុលាការ​ខេត្តកណ្តាល​បាន​បើក​សវនាការ​សំណុំរឿង កូន​កាប់សម្លាប់​ឪពុក​ដោយសារ​លុយ​៣០០០​រៀល ត្រូវ​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​១២​ឆ្នាំ​ ។​ ក្នុង​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក…

ខេត្ត​កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ នៅ​តុលាការ​ខេត្តកណ្តាល​បាន​បើក​សវនាការ​សំណុំរឿង កូន​កាប់សម្លាប់​ឪពុក​ដោយសារ​លុយ​៣០០០​រៀល ត្រូវ​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​១២​ឆ្នាំ​ ។​ ក្នុង​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ផូង វណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ មានការ​ចូលរួម​ពី​លោក គឹ​ម ម៉េ​ង ជា​ចៅក្រម និង​លោក​អុ​ី សុវណ្ណ ជា​ចៅក្រម និង​លោក សេង រិ​ទ្ធី ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​។

ជនជាប់ចោទ​ឈ្មោះ ឃុ​ត ច​ន្នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ​មុខរបរ​កសិករ ​ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម​ខេត្តកណ្តាល ត្រូវ​បាន​លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​កូនស្រី​​លើកដៃ​កាប់សម្លាប់​ឪពុក​ខ្លួនឯង ដោយសារ​ខឹង​បាត់​លុយ​៣០០០​រៀល ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«ឃាតកម្ម​» ដែល​ប្រព្រឹត្ត​នៅ ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ឲ​ផ្តន្ទាទោស​ពី​១០(​ដប់​)​ឆ្នាំទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ យោង​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

គួររំលឹក​​ថា ហេតុការណ៍​កាប់សម្លាប់​យ៉ាង​សាហាវឃោរឃៅ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​​៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ឈ្មោះ ឯម សា​រឿ​ន ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​០១​នាក់​ឈ្មោះ ឯម សា​រឿ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ​ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម​ខេត្តកណ្តាល​។

លោកស្នងការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​​៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ម៉ោង​២​រសៀល ជន
សង្ស័យ​បាន​ត្រឡប់​មក​ពី​លក់​ឆៃថាវ មក​ដល់​ផ្ទះ​បាន​រាប់​លុយ​ឃេ​ី​ញ ៧០.០០០​រៀល ហេ​ី​យ​រៀប​ទុក​នៅ​ក្នុង​កាបូបស្ពាយ​។ បន្ទាប់​មក​បាន​ដេក​អង្រឹង​ប្រឡែង​លេង​ជាមួយ​កូន​ឆ្កែ ដែល​មាន​ស្ពាយ​កាបូប ជាប់​និង​ខ្លួន ។ ប៉ុន្តែ​មិន​បាន​ដេក​លក់​ទេ លុះ​មួយស្របក់​ទៀត​មាន​អារម្មណ៍​ថា​សង្ស័យ​បាត់​លុយ ក៏​រាប់​ម្តងទៀត បាន​ឃេ​ី​ញ​ថា លុយ​ខ្លួន​បាត់​ចំនួន​៣.០០០​រៀល ស្រាប់តែ​មាន​កំហឹង​ក្នុង​ខ្លួន ជួន​ពេល​ឪពុក​ឈ្មោះ​ឯម សា​រឿ​ន បាន​ដេ​ី​រម​ក​ដល់​ផ្ទះ អង្គុយ​លេ​ី​គ្រែ ហេ​ី​យ​សម្លឹង​មក​កូន ភ្លាម​នោះ កូន​ឈ្មោះ​ឃុ​ត ច​ន្នី បាន​ទាញ យក​កាំបិត នៅ​លេ​ី​គ្រែ មក​កាប់​ឪពុក​ត្រូវ​ចំ​ក​ខាងក្រោយ​បណ្តាល ឲ្យ​ធ្លាក់​ពី​លេ​ី​គ្រែ ស្លាប់​ភ្លាម​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ