ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ចាប់បាន ក្រុមចោរឆក់​កាបូប​លុយ​បាន​ចំនួន​៦​នាក់

10 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ ក្រុមចោរឆក់​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ចំនួន​៣​កន្លែង​ទី​១ ចាប់បាន​នៅ​ចំណុច​ផ្លូវ​៣២៨ កែង​ផ្លូវ​លេខ​១៩៩ ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ចាប់បាន​ចំនួន​៣​នាក់ និង​ទី​តាំងទី​២ នៅ​ចំណុច​ផ្លូវ​លេខ​២៤២ សង្កាត់​ចតុមុខ ចាប់បាន​ម្នាក់ និង​ទី​តាំងទី​៣ កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ ចាប់បាន​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់

​រាជធានី​ភ្នំពេញ​៖ ក្រុមចោរឆក់​ចំនួន​៦​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ចំនួន​៣​កន្លែង​ទី​១ ចាប់បាន​នៅ​ចំណុច​ផ្លូវ​៣២៨ កែង​ផ្លូវ​លេខ​១៩៩ ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ចាប់បាន​ចំនួន​៣​នាក់ និង​ទី​តាំងទី​២ នៅ​ចំណុច​ផ្លូវ​លេខ​២៤២ សង្កាត់​ចតុមុខ ចាប់បាន​ម្នាក់ និង​ទី​តាំងទី​៣ កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ ចាប់បាន​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ និង​ដកហូត​បាន​ម៉ូតូ​សរុប​៣​គ្រឿង​ផងដែរ ។ ប្រតិបត្តិការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​នឹង​៣០​នាទី​យប់ ថ្ងៃទី​៨ ឧសភា ២០១៣ រហូតដល់​វេលា​ម៉ោង ១ នឹង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ៩ ឧសភា ២០១៣ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​បានសម្រេច ប៉ុន្តែ​ក្នុងនោះ​ក៏​នៅមាន​មុខសញ្ញា​មួ​ួ​យ​ទៀត​បាន​រត់​គេចខ្លួនបាត់​៕ ​

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​៕ រាយការណ៍​ផ្ទា​ល់ពី​កន្លែង ដោយ លោក យឹម ឈឿន ភ្នាក់ងារ​ព៍ត៌មាន​កោះសន្តិភាព ​