ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឯករាជ្យ​និយម​​១​លាន​នាក់​ធ្វើ​បាតុកម្ម

5 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ពួក​ឯករាជ្យ​និយម​កា​តា​ឡូញ​ប្រមាណ​ជិត​១​លាន​នាក់ កាលពី​ថ្ងៃ​ទី​១១​ ​កញ្ញា ​បាន​លើកគ្នា​ដើរ​ហែរ​ក្បួន​តាម​មហាវិថី​មួយ​នៃ​ទីក្រុង​បា​សឺ​ឡោ​ន នា​ទិវា​បុណ្យ​DIADA​ ជា​បុណ្យ​ជាតិ​កា​តា​ឡូញ ដែល​នោះ​ជា​ការ​បង្ហាញ​ពី​សមត្ថភាព​ប្រមូល​កម្លាំង ក្រោយ​​បរាជ័យ​នៃ​ការ​ប៉ុនប៉ង​របស់​ពួក​គេ​បំបែក​ខ្លួន​ពី​អេ​ស្ប៉ា​ញ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ពួក​ឯករាជ្យ​និយម​កា​តា​ឡូញ​ប្រមាណ​ជិត​១​លាន​នាក់ កាលពី​ថ្ងៃ​ទី​១១​ ​កញ្ញា ​បាន​លើកគ្នា​ដើរ​ហែរ​ក្បួន​តាម​មហាវិថី​មួយ​នៃ​ទីក្រុង​បា​សឺ​ឡោ​ន នា​ទិវា​បុណ្យ​DIADA​ ជា​បុណ្យ​ជាតិ​កា​តា​ឡូញ ដែល​នោះ​ជា​ការ​បង្ហាញ​ពី​សមត្ថភាព​ប្រមូល​កម្លាំង ក្រោយ​​បរាជ័យ​នៃ​ការ​ប៉ុនប៉ង​របស់​ពួក​គេ​បំបែក​ខ្លួន​ពី​អេ​ស្ប៉ា​ញ និង​ខណៈ​ដែល​មេដឹក​នាំ​​៩​នាក់​របស់​ពួ​ក​គេ​កំពុង​ជាប់​ឃុំឃាំង​។

នា​វេលា​ម៉ោង​១៧​និង​១៤​នាទី​ម៉ោង​ក្នុងស្រុក ដោយ​រំលឹក​ការ​ដណ្ដើម​យក​បាន ក្រុង​បា​សឺ​ឡោ​ន ​ថ្ងៃ​ទី​១១ ​កញ្ញា ​ឆ្នាំ​១៧១៤ ដោយ​កងទ័ព​ព្រះ​ចៅ​ FELIPE V ដែល​លុប​ចោល​ស្វ័យ​ភាព​តំបន់ ពួក​បាតុករ​បាន​លើក​គ្រវីទង់ជាតិ​បំបែក​ខ្លួន​និយម ហើយ​ស្រែក​ទាមទារ​ឯករាជ្យ​ពេល​ដើរ​ហែរ​ក្បួន​ចម្ងាយ​៦​គីឡូម៉ែត្រ​តាម​បណ្ដោយ​មហាវិថី​ DIAGONAL​។

មហា​បាតុកម្ម​នោះ​រៀបចំ​ឡើង​ដោយ​បណ្ដា​សមាគម​ឯករាជ្យ​និយម​មាន​ឥទ្ធិពល​ទាំង​ឡាយ ក្នុង​គោលបំណង​ទម្លុះ​ឧបសគ្គ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​រដ្ឋ​អធិបតេយ្យ​មួយ​។​ ហើយ​ប៉ូលិស​​ក្រុង​បា​សឺ​ឡោ​ន​ប្រកាស​ថា ក្នុង​បាតុកម្ម​នោះ​មាន​អ្នកចូលរួម​ដល់​ប្រមាណ​១​លាន​នាក់ ជា​ចំនួន​ដូច​កាលពី​ឆ្នាំទៅ​មិ​ញ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ