ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយមើលៗផង…ប្រយ័ត្នតែគេលុបបាត់ តិចអត់ស្គាល់អី្វទៅជា «បឹង» ! (មានវីដេអូ)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មក​ពី​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ប្រជាពលរដ្ឋ​ទាំង​ពីរ​ឃុំ​នេះ​មាន​លំនៅ​ដ្ឋា​ន​បឹង​ឈូក​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​បំផុត ។…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មក​ពី​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ប្រជាពលរដ្ឋ​ទាំង​ពីរ​ឃុំ​នេះ​មាន​លំនៅ​ដ្ឋា​ន​បឹង​ឈូក​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​បំផុត ។

ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ជួប​លោក​អភិបាលស្រុក​កំពង់ត្រាច​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា នេះ​ដើម្បី​​អោយ​លោក អូន ខន អភិបាលស្រុក​ជួយ​ទប់ស្កាត់​កុំអោយ​ប្រជាពលរដ្ឋ​ឈ្មោះ សំ អេ​ន នៅ​ភូមិ​បឹង​ធំ​ចាក់​ដី​លុប​ប្រឡាយ​ទឹក និង​ចាក់​ដី​លុប​បឹង​ឈូក និង​សុំ​អោយ​លោក​អភិបាលស្រុក​ជួយ​អន្តរាគមន៍​ដល់​លោក សំ អេ​ន នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ដក​បង្គោលព្រំ​បោះ​ក្នុង​បឹង​ដោយ​ខ្លួនឯង​ជា​បន្ទាន់ ។

ពលរដ្ឋ​ឈ្មោះ កុង ហ៊ អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ប្រជាពលរដ្ឋ​១០០​គ្រួ​សារបាន​ជំទាស់​នឹង​ឈ្មោះ សំ អេ​ន បាន​ប៉ុនប៉ង​ម្ដង​ហើយ​ម្ដងទៀត​ចាក់​ដី​លុប​បឹង​ឈូក និង​បោះបង្គោល​ក្នុង​បឹង ។

ប្រជាពលរដ្ឋ​មក​ទី​នេះ​សុទ្ធតែ​ធ្លាប់​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​លិចលង់​ផ្ទះសម្បែង និង​ផលដំណាំ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ជួយ​ការពារ​បឹង​ធម្មជាតិ​សម្បត្តិ​រដ្ឋ បើ​មិន​និយាយ​អោយ​ថ្នាក់លើ​ដឹង​ទេ អាច​ធ្លាក់​ដី​បឹង​នេះ​ទៅ​លើ​ដៃ​អ្នក​ផ្សេង​ទៀត ។

លោក អូន ខន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច​បាន​ប្រាប់​អោយ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា នេះ​គាត់​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​រឿង​ដី​បឹង​ឈូក​ត្រូវ​បាន​លោក សំ អេ​ន បោះបង្គោល​ព្រំ​យក​ដី​បឹង ។ ខាង​រដ្ឋបាល​ស្រុក​កំពង់ត្រាច​បាន​ធ្វើ​លិខិត​ជូនដំណឹង​ចំនួន​២​ដង​រួច​ទៅ​ហើយ​អោយ​បុគ្គល​ឈ្មោះ សំ អេ​ន ដក​បង្គោល​ចេញពី​បឹង​អោយ​អស់​ដោយ​ខ្លួនឯង ។

លោក អូន ខន និយាយ​ប្រាប់​បន្ត​ថា សំណុំរឿង​ដី​បឹង​ឈូក​នេះ​បាន​ទៅ​ដល់​សាលាដំបូង​រួច​ហើយ​ចាំតែ​ថ្ងៃ​អនុវត្ត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ