ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាកល្បង​ដោយ​ជោគជ័យ​ប្រព័ន្ធ​ការពារ​មី​ស៊ីល

5 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ មន្ត្រី​យោធា​អ៊ី​រ៉​ង់​មួយ​រូប​បាន​​អះអាង​នា​ថ្ងៃ​ទី​១០ ​កញ្ញា​ថា ប្រទេស​របស់​ខ្លួន​​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ​BAVAR-373​។ តាម​លោក​ MAHMOUD EBRAHIMINEJAD…

ប្រទេស​អ៊ីរ៉​ង់ ៖ មន្ត្រី​យោធា​អ៊ី​រ៉​ង់​មួយ​រូប​បាន​​អះអាង​នា​ថ្ងៃ​ទី​១០ ​កញ្ញា​ថា ប្រទេស​របស់​ខ្លួន​​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ​BAVAR-373​។

តាម​លោក​ MAHMOUD EBRAHIMINEJAD មេបញ្ជាការ​រង​នៃ​មូលដ្ឋាន​ការពារ​អាកាស​​អ៊ី​រ៉​ ង់​KHATAM AL ANBIYA​ថា ប្រព័ន្ធ​ BAVAR-373 មាន​លំនាំ​ដូច​ប្រព័ន្ធ​ប្រឆាំង​​មី​ស៊ីល​រុ​ស្ស៊ី ​S-300 បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​ ហើយ​ស្ទាក់​កម្ទេច​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ ​លោក​បន្ត​ថា ​ប្រព័ន្ធ ​BAVAR-373​ ខ្លាំង​ជាង​ និង​គួរ​ឲ្យ​ទុកចិត្ត​ជាង​ប្រព័ន្ធ​ S-300 ​ផង​។

តាម​បណ្ដា​ប្រទេស​លោក​ខាងលិច​ពិសេស​សហរដ្ឋអាមេរិក ភ័យ​ខ្លាច​ចំពោះ​ការ​អភិ​វឌ្ឍន៍​​មី​ស៊ី​ល​បាលី​ស្ទិ​កអ៊ីរ៉​ង់ ហើយ​អំពាវនាវ​ដល់​អ៊ី​រ៉​ង់​ឲ្យ​បញ្ឈប់​ការ​ស្រាវជ្រាវ ​ប៉ុន្តែ​ក្រុង​តេ​ហេ​រ៉​ង់​ បាន​បដិសេធ​ការ​ព្រួយបារម្ភ​ទាំងឡាយ​របស់​ពួក​លោក​ខាងលិច ដោយ​អះ​អាង​​ថា​សមត្ថភាព​មី​ស៊ី​ល​របស់​ខ្លួន​ពុំ​អាច​ចរចា​បាន ​ព្រោះ​វា​បម្រើ​តែ​គោលដៅ​ការពារ​សុទ្ធសាធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ