ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​លោក​អធិការរង​ស្រុក​ក្រគរ ត្រឡប់​ទៅ​ផ្ទះ​មិន​ទាន់​ដល់​ផង​!!!

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ លោក​អធិការរង​នគរបាល​ស្រុក​ក្រគរ​ម្នាក់​ត្រូវ​រថយន្ដ​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១០ កញ្ញា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០ ១៦១…

ខេត្តពោធិ៍សាត់​៖ លោក​អធិការរង​នគរបាល​ស្រុក​ក្រគរ​ម្នាក់​ត្រូវ​រថយន្ដ​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១០ កញ្ញា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០ ១៦១ ស្ថិត​ក្នុងភូមិ​សារវន្ត ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​​ក្រគរ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​គឺ​លោក​វរសេនីយ៍ត្រី សាញ់ សាន់ អធិ​ការ​រង​នគរបាល​ស្រុក​ក្រគរ​ទទួល​ផែន​សន្តិសុខ ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល​.1.2438 បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ជន​បង្ក​រត់​គេច​​ខ្លួន​បាត់​ស្រមោល​បាន​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A.2871 ។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា នៅ​ល្ងាច​ថ្ងៃ​នោះ​លោក​អធិការរង​បាន​ជិះ​ម៉ូតូ​ពី​កើត​ទៅ​លិច​ក្នុង​បំណង​ទៅ​ផ្ទះ​នៅ​ភូមិ​ក្រាំង​វែង​នោះ ពេល​ជិះ​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ត្រូវ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​មក​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​កើតហេតុ​។ ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ដ​ភ័យ​ស្លន់ស្លោ​ក៏​បើករថយន្ដ​ទៅ​ទុក​ចោល​នៅ​ម្ដុំ​វត្ត​សម្ដេច​យស ហើយ​គេចខ្លួន​បាត់​តែ​ម្ដង​។

ក្រោយមក​សមត្ថកិច្ច​រក​ឃើញ​ឯកសារ​ក្នុង​រថយន្ដ​មានឈ្មោះ សល់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែល​សង្ស័យ​ថា ជា​អ្នកបើកបរ​រថយន្ដ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ក្រគរ ដើម្បី​រង់ចាំ​ភាគី​ខាង​រថយន្ដ​ចេញ​មុខ​មក​ដោះស្រាយ​តាម​នីតិវិធី ចំណែក​សព​លោក​អធិការរង​បាន​ប្រគល់​ជូន​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ