ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​២០១៧-២០១៨ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១០​នេះ ដែល​ជា​ថ្ងៃ​ប្រកាស​នូវ​លទ្ធផល​ប្រលង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ របស់​សិស្ស​ថ្នាក់​ទី​១២ នៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១០​នេះ ដែល​ជា​ថ្ងៃ​ប្រកាស​នូវ​លទ្ធផល​ប្រលង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ របស់​សិស្ស​ថ្នាក់​ទី​១២ នៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង ប្រទេស​កម្ពុជា​។ ក្រោម​ការ​ទន្ទឹ្ង​ង របស់​សិស្សានុសិស្ស មានការ​អន្ទះសា រង់ចាំ​ពិនិត្យ​មើល​អំពី​លទ្ធផល ប្រលង​របស់​ខ្លួន​ដោយ​មួយ​ចំនួន​មានការ​សប្បាយ​រីករាយ មួយ​ចំនួន​ទៀត មានការ​ភិតភ័យ​ព្រួយបារម្ភ អំពី​លទ្ធផល​ប្រលង​របស់​ខ្លួន​។ ក្នុង​ពិធី​ប្រកាស​បើក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​ការ​បើក​កញ្ចប់​លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​វិទ្យាល័យ​១០​មក​រា​។

មាន​ប្រសាសន៍​នោះ​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់​ថា លទ្ធផល​នៃ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ក៏​ជា​យុទ្ធសាស្ត្រ​នៃ​ការ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា លើ​វិស័យ​អប់រំ​សិក្សា ក្នុង​ពង្រឹង​នូវ​គុណភាព​អប់រំ នៃ​ការ​បណ្តុះបណ្តាល​ធនធាន មនុស្ស​ឲ្យ​កាន់តែ មានគុណ​ភាព​។ ម្យ៉ាងទៀត​ក៏​ជា​ការ​ពង្រឹង​នូវ​អង្គការ​វិន័យ​ដល់​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ លើ ការ​បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ដើម្បី​ធានា​គុណភាព​អប់រំ សាលារៀន​ចាប់ពី​ថ្នាក់​បឋម វិទ្យាល័យ និង​ថ្នាក់ឧត្តម​សិក្សា ព្រមទាំង​ឲ្យ​ធ្វើការ​កែប្រែ​នូវ​រាល់​ទ​ង្វើ​ដែល​មាន​កន្លង​មក​ចំពោះ​សិស្ស​ផង​ដែរ​។

លោក​បណ្ឌិត​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​លោកនាយក នាយិកា លោកគ្រូ​អ្នកគ្រូ និង សាស្ត្រាចារ្យ​គ្រប់​វិទ្យាល័យ ត្រូវ​បង្កើន​នូវ​ការ​យកចិត្តទុកដាក់​បង្ហាត់បង្រៀន​ដល់​សិស្ស​ឲ្យ​បាន​ល្អ ក្នុង​ការ​ប្រលងប្រណាំង​ពី​វិទ្យាល័យ​មួយ​ទៅ វិទ្យាល័យ​មួយ លើ​គុណភាព​ការ​អប់រំ បណ្តុះបណ្តាល​សិស្ស ជំនាន់​ក្រោយ ឲ្យ​ទទួល​បាន​នូវ​លទ្ធផល​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ឆ្នាំ​បន្ត​បាន ល្អ​ប្រសើរ​។ ម្យ៉ាងទៀត​យុវ​សិស្ស​យើង គឺជា​ធនធានមនុស្ស នៃ​សសរស្តម្ភ​ដ៏​រឹង​មាំ ក្នុង​កិច្ច​អភិវឌ្ឍន៍ ប្រទេស​ជាតិ​។ លោក​បណ្ឌិត​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ត្រូវ​ពង្រឹង​នូវ​អង្គការ​វិន័យ​សាលា ដល់​សិស្ស និង​ធ្វើការ​ទប់ស្កាត់​នូវ រាល់​ការ​ហូរ​ចូល​គ្រឿងញៀន នៅ​តាម​សាលា ដែល​បង្ក​ឲ្យ​មាន​កើត​នូវ​បង​តូច​បងធំ ព្រមទាំង​បង្ក​ឲ្យ​កើត​មាននូវ​អសន្តិសុខ​ដល់​សង្គម ដោយ​ខេត្តសៀមរាប​យើង ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ភ្ញៀវ​ទេសចរណ៍ មក​ពី​គ្រប់​តំបន់​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត​ហើយ​សិស្សានុសិស្ស គឺជា​ធនធាន​មួយ​សម្រាប់​បម្រើ​នូវ​វិស័យ​ទេសចរណ៍ និង អភិវឌ្ឍន៍​ប្រទេស​ទៅ​ពេល​អនាគត​ផង​ដែរ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ សម្រាប់​មណ្ឌល​សៀមរាប មាន​សិស្ស​ដែល​ត្រូវ​ប្រលង ចំនួន​៧​ពាន់​៨៣៩​នាក់ មាន​១២​មណ្ឌល ស្មើ​៣១៥​បន្ទប់ ក្នុង​នោះ​បេក្ខជន​មក​ប្រលង​ចំនួន ៧.៧៥៣​នាក់ អវត្តមាន​បេក្ខជន​មិន​ចូល​មក​ប្រលង​ចំនួន​៨៦​នាក់​។ ចំពោះ​លទ្ធផល​ប្រលង​សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​មណ្ឌល​សៀមរាប មាន​សិស្ស​ប្រលង​ជាប់​ចំនួន ៥.៩០២​នាក់ ស្រី​៣.៣៣៧​នាក់ ស្មើនឹង​៧៦,១៣% ក្នុង​នោះ​ស្រី​៧៦,៨%​។ ក្នុង​នោះ​សិស្ស​ដែល​ប្រលង​បាន​និទ្ទេស A ចំនួន​២១​នាក់​ស្រី​១៤​នាក់ ,​និទ្ទេស B ចំនួន​៩៥​នាក់ ស្រី​៤៩​នាក់ ,​និទ្ទេស C​ចំនួន ៣៧៤​នាក់ ស្រី​២២១​នាក់ និទ្ទេស D​ចំនួន​១.៤២០​នាក់ ស្រី​៨៥០​នាក់ និង​និទ្ទេស​E ចំនួន​៣.៩៩២​នាក់ ស្រី​២.២០៣​នាក់​។

ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ពេល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ​២០១៧-២០១៨​នេះ ក៏​មាន​បេក្ខជន​មួយ​ចំនួន​បាន​បោះបង់​ការ​ប្រលង​របស់​ខ្លួន ដោយ​ពុំ​ទុកចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការ​ប្រឡង​នេះ​។ ក្រោម​ការ​កំណែទម្រង់​វិស័យ អប់រំ បាន​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស កានតែ​ទទួល​បាន​លទ្ធផល​ទ្វេ​ឡើង​។ ក្នុង​ឱកាស​នោះ​ដែរ ក៏​យើង​សង្កេត​ឃើញ​សិស្ស និង​មាតាបិតា អាណាព្យាបាល​សិស្ស​មួយ​ចំនួន បាន​មាន​ប្រតិកម្ម​ទៅ​លើ លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ដែល​ធ្វើ​ឲ្យ​ទាំង​គ្រូ និង​សិស្ស​បាក់ទឹកចិត្ត​ចំពោះ​លើ​លទ្ធផល​វិញ្ញាសារ​គណិត​វិទ្យា ដែល​សិស្ស​សឹង​គ្រប់​គ្នា​ទទួល​បាន​និទ្ទេស F នៅ​ទូ​ទាំង​ប្រទេស ដែល​ធ្វើ​ឲ្យ​សិស្ស​មិន​អាច​ទទួលយក​បាន ព្រមទាំង​បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ សូម​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ