ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើករថយន្ត​ពន្លះ​ម៉ូតូ​មួយ​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​២​នាក់ ពេល​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ឆ្លងកាត់​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​រថយន្ត​ជនជាតិ​ចិន​មួយ​គ្រឿង​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​បុក​ចំពាក់​កណ្ដាល​ម៉ូតូ បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ម្នាក់​ដួល​រង​របួសធ្ងន់​ត្រង់​ជើង​ខាងឆ្វេង និង​ម្នាក់​ទៀត​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​។ ហេតុការណ៍​នេះ​ដែរ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​២​នាក់ ពេល​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ឆ្លងកាត់​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​រថយន្ត​ជនជាតិ​ចិន​មួយ​គ្រឿង​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​បុក​ចំពាក់​កណ្ដាល​ម៉ូតូ បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ម្នាក់​ដួល​រង​របួសធ្ងន់​ត្រង់​ជើង​ខាងឆ្វេង និង​ម្នាក់​ទៀត​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​។

ហេតុការណ៍​នេះ​ដែរ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា នៅ​ផ្លូវ​៤៣០ កែង​នឹង​ផ្លូវ​១៨៣ សង្កាត់​ទំនប់​ទឹក​ទឹក ខណ្ឌចំការមន​។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៦១៨១ បើកបរ​ដោយ​បុរស​ជនជាតិ​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​១៨៣ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ផ្លូវបំបែក​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​ដោយ​បុរស​ម្នាក់​ជា​សន្តិសុខ​ក្រុមហ៊ុន SLS និង​បុរស​ជា​សន្តិសុខ​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ។

ប្រភពដដែល​បានបន្ត​ថា ម៉ូតូ​ដែលជិះគ្នា​២នាក់​នោះ​បើកបរ​តាម​ផ្លូវ​៤៣០ ក្នុង​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​ជនជាតិ​ចិន​បុក​ពេញទំហឹង​ចំពាក់​កណ្តាល បណ្តាល​ឱ្យ​បុរស​ជា​សន្តិសុខ​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​ដួល​រង​របួសធ្ងន់​ត្រង់​ជើង​ខាងឆ្វេង ចំណែក​ម៉ូតូ​ដួល​អូស​ទៅ​ប៉ះ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​ស្ងៀម​នៅ​មុខ​ផ្ទះ​គេ ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ពាក់​ស្លាក​លេខ នគរបាល ពណ៌​ទឹកប្រាក់ បណ្តាល​ឱ្យ​ក្រពឹត​កាង​មុខ​ផ្នែក​ខាងស្តាំ​រង​ការ​ខូចខាត ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ពុំ​មាន​ខូចខាត​អ្វី​ទេ​។

ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ភ្លាមៗផង​ដែរ​ ចំណែក​ម្ចាស់​រថយន្ត​រង​គ្រោះ​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ពាក់​ស្លាក​លេខ​នគរបាល មិន​ចង់​វែង​ឆ្ងាយ ក៏​ដកខ្លួន​ចេញ និ​ង​មិន​បាន​ទាមទារ​សំណង​អ្វី​ទេ ទុក​អោយ​ភាគី​ម៉ូតូ​រង​គ្រោះ ​នឹង​រថយន្ត​បង្ក​ជនជាតិ​ដោះស្រាយ​គ្នា​ចុះ​។

ក្រោយ​កើតហេតុ​ក៏​មាន​វត្តមាន​សមត្ថកិច្ច​ជំនាញ​មូល​ដ្ថា​ន ចុះ​មក​ជួយ​សម្របសម្រួល ដោះស្រាយ​គ្នា​នៅ​កន្លែង​កើតហេតុ ដោយ​ម្ចាស់​រថយន្ត​បង្ក ព្រម​ចេញថ្លៃ​ព្យាបាល​របួស​ទៅអោយ​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ