ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ចង់​ឲ្យ​ឃើញ​ស្រស់ ម្ចាស់​ហាង​លេង១​ក្បាច់​ធ្លាក់​ថ្លើម​ក្តុក (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

គុយ​វ៉ែត ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ហាង​លក់​ត្រី​មួយ​កន្លែង​នៅ​ប្រទេស​គុយ​វ៉ែត ត្រូវ​បាន​បិទទ្វារ​ដោយ​ក្រុម​អាជ្ញាធរ ក្រោយ​រក​ឃើញ​ថា លួច​យក​ភ្នែក​ជ័រ​មក​បិទ​លើ​ភ្នែក​ត្រី…

គុយ​វ៉ែត ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ហាង​លក់​ត្រី​មួយ​កន្លែង​នៅ​ប្រទេស​គុយ​វ៉ែត ត្រូវ​បាន​បិទទ្វារ​ដោយ​ក្រុម​អាជ្ញាធរ ក្រោយ​រក​ឃើញ​ថា លួច​យក​ភ្នែក​ជ័រ​មក​បិទ​លើ​ភ្នែក​ត្រី ដើម្បី​ឲ្យ​អ្នកទិញ​មើល​មក​ស្មានជា​ត្រី​ស្រស់​។

រឿងហេតុ​នេះ​ផ្តើម​ចេញពី​អ្នកទិញ​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ពេល​បក​ភ្នែក​ជ័រ​ចេញពី​ត្រី ដែល​​ខ្លួន​ទិញ​នៅ​ហាង​ខាងលើ ទៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​ស​ប្តា​ហ៍​មុន​។ គ្រាន់តែ​ទៅ​ដល់​អាកាស​ភ្លាម មហាជន​បាន​នាំ​គ្នា​ចែករំលែក​ត​គ្នា ហើយ Comment ហួសចិត្ត និង​សើចចំអក​ជា​ច្រើន​។

អ្នកខ្លះ​គិត​ថា វា​ជា​ការ​បោកប្រាស់​របស់​ម្ចាស់​ហាង ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកទិញ​ថា ជា​ត្រី​ស្រស់​។ អ្នកខ្លះ​ទៀត​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ម្ចាស់​ហាង​ល្ងង់​យ៉ាងនេះ ព្រោះ​នរណា​ម្នាក់​ក៏​អាច​មើល​ដឹង​ថា វា​ជា​ភ្នែក​ជ័រ​ដែរ​។ អ្នកខ្លះ​ទៀត​និយាយ​លេងសើច​ថា ម្ចាស់​ហាង​ធ្វើ​ដូចនេះ​ដោយសារ​តែ​ខ្លាច​ត្រី​ភ្នែក​ម្ញ៉ូ​ប​មើល​មិនសូវ​ច្បាស់​។

ធ្លាប់តែ​មាន​មនុស្ស​ពាក់ Lens ឲ្យ​ស្អាត តែ​ពេល​នេះ សូ​ម្បី​តែ​ត្រី​ក៏​ចង់​ស្អាត​ដែរ​….! វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញ​ពី ៖ Hehe

https://www.youtube.com/watch?v=NXXwax1O6Qo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ