ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ប្រហារជីវិត​មនុស្ស​៧៥​នាក់ក្នុង​សវនា​ការពុំ​ធ្លាប់​មាន

5 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ី​ប ៖ តុលាការ​ទីក្រុង​គែរ​មួយ​បាន​​អះអាង​នា​ថ្ងៃ​ទី​៨ ​កញ្ញា ពី​ការ​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស​៧៥​នាក់ ក្នុង​នោះ​មាន​បណ្ដា​មេដឹកនាំ​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម ក្នុង​សវនា​ការ​កាត់ទោស​យ៉ាង​ធំ​បំផុត​មួយ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ការ​បះបោរ​ដ៏​កក្រើក​មួយ​នៅ​អេហ្ស៊ី​ប​ពី​ឆ្នាំ​២០១១​មក​។ សរុប​មនុស្ស​ដល់​ទៅ​៧៣៩​នាក់​ ត្រូវ​កាត់ទោស​នា​ថ្ងៃ​ទី​៨…

ប្រទេស​អេ​ហ្ស៊ី​ប ៖ តុលាការ​ទីក្រុង​គែរ​មួយ​បាន​​អះអាង​នា​ថ្ងៃ​ទី​៨ ​កញ្ញា ពី​ការ​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស​៧៥​នាក់ ក្នុង​នោះ​មាន​បណ្ដា​មេដឹកនាំ​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម ក្នុង​សវនា​ការ​កាត់ទោស​យ៉ាង​ធំ​បំផុត​មួយ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ការ​បះបោរ​ដ៏​កក្រើក​មួយ​នៅ​អេហ្ស៊ី​ប​ពី​ឆ្នាំ​២០១១​មក​។

សរុប​មនុស្ស​ដល់​ទៅ​៧៣៩​នាក់​ ត្រូវ​កាត់ទោស​នា​ថ្ងៃ​ទី​៨ ​កញ្ញា​នោះ ដោយ​ពួក​គេ​ភាគ​ច្រើន​ទទួល​ការ​ចោទប្រកាន់​ពី​បទ​សម្លាប់​ប៉ូលិស​ ឬ​បំផ្លិចបំផ្លាញ​ទ្រព្យ​ស​ម្បិ​ត្ត​សាធា​រណៈ កាលពី​ខែសីហា​ ឆ្នាំ​២០១៣​ នា​ឱកាស​នៃ​ការ​បះបោរ​នៅ​ក្រុង​គែរ​។

ក្រោយ​ពី​កងទ័ព​ផ្ដួលរំលំ​ប្រ​ធានា​ធិ​ប​តី​លោក​ម៉ូ​ហា​ ម៉េដ​ម័​រស៊ី ​ជា​សមាជិក​ក្រុម​បងប្អូន​អ៊ិស្លា​ម កាលពី​ខែកក្កដា ​ឆ្នាំ​២០១៣ ប្រទេស​អេ​ហ្ស៊ី​ប​ ជួប​ប្រទះ​អំពើ​ហិង្សា​រយៈពេល​ជា​ច្រើន​ខែ ដោយ​ក្នុងអំឡុងពេល​នោះ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​សម្លាប់​ពួក​អ្នក​ស្និទ្ធ​លោក​​ម័​រស៊ី​ជាង​៧០០​នាក់ ហើយ​កម្ចាត់​ពួក​គេ​ចេញពី​ទីលាន​RABAA AL ADAWIYA និង​ទីលាន AL NAHDA​នៅ​ទីក្រុង​គែរ​។

នា​ថ្ងៃ​ទី​៨ ​កញ្ញា ​តុលាការ​នៅ​រក្សា​ទុក​ទោស​ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា​។​ ក្នុង​ចំណោម​មនុស្ស​៧៥​នាក់​ដែល​ទទួល​ការ​កាត់ទោស​ប្រហារជីវិត មាន​បណ្ដា​មេដឹកនាំ​ក្រុម​​បងប្អូន​អ៊ិ​ស្លា​ម​ដូច​ជា​លោក​ MOHAMMED AL BELTAGUI លោក​ ISSAM AL ARYANE ឬ​លោក ​SAFWAT HEGAZI ​ជាដើម​។​

មនុស្ស​៤៧​នាក់​ទៀត​ទទួល​ការ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត ៣៧៤​នាក់​ជាប់​ទោស​ដាក់គុក​១៥​ឆ្នាំ មនុស្ស​២២​នាក់​ជា​អនីតិជន​ជាប់​ទោស​ដាក់គុក​១០​ឆ្នាំ​ ​ចំណែក​មនុស្ស​២១៥​នាក់​ទទួលទោស​ជាប់គុក​៥​ឆ្នាំ​។​ អ្នក​ទាំង​អស់នេះ​អាច​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ