ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​គំរាម​ថា «​ឈប់​ឱ្យទៅ​ស៊ី​បាយ​ផ្ទះ​អញ​ទៀត​» ស្រាប់តែ​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជា​បងថ្លៃ​ម្នាក់​ដែល​មាន​អាយុ​២៧​ឆ្នាំ ពេល​កំពុង​ផឹកស៊ី​ជាមួយ​បងប្អូន​នៅផ្ទះ​របស់​ខ្លួន ហើយ​ស្រវឹង​ជោក​ផង​នោះ ក៏​បាន​ហៅ​ប្អូនថ្លៃ​ប្រុស​អាយុ​៤០​ឆ្នាំ កំពុង​ដេក​នៅ​លើ​អង្រឹង ជិត​ជង្រុក​ស្រូវ​ផ្ទះ​អ្នក​ជិតខាង​ឱ្យទៅ​ទិញ​គ្រឿងក្លែម ដោយ​ប្រើ​ប្អូនថ្លៃ​មិន​បាន ក៏​ដើរ​ទៅ​យក​ឈើ​ជ្រុង​ប្រវែង​០,៧៣​សង្ទី…

ខេត្តសៀមរាប ៖ បុរស​ជា​បងថ្លៃ​ម្នាក់​ដែល​មាន​អាយុ​២៧​ឆ្នាំ ពេល​កំពុង​ផឹកស៊ី​ជាមួយ​បងប្អូន​នៅផ្ទះ​របស់​ខ្លួន ហើយ​ស្រវឹង​ជោក​ផង​នោះ ក៏​បាន​ហៅ​ប្អូនថ្លៃ​ប្រុស​អាយុ​៤០​ឆ្នាំ កំពុង​ដេក​នៅ​លើ​អង្រឹង ជិត​ជង្រុក​ស្រូវ​ផ្ទះ​អ្នក​ជិតខាង​ឱ្យទៅ​ទិញ​គ្រឿងក្លែម ដោយ​ប្រើ​ប្អូនថ្លៃ​មិន​បាន ក៏​ដើរ​ទៅ​យក​ឈើ​ជ្រុង​ប្រវែង​០,៧៣​សង្ទី
ម៉ែត្រ មក​វាយ​ទៅ​លើ​ប្អូនថ្លៃ បណ្តាល​ឱ្យ​រងរបួសធ្ងន់​ហូរ​ឈាម​ពេញ​ខ្លួន ។​ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ក៏​ដើរ​សំដៅ​ទៅ​ផ្ទះ រួច​យក​ដំបង​ទុក​ចោល តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​ក៏​ឃើញ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការ​ស្រុក​ស្រីស្នំ រួច​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ច្បាប់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​អំពៅ​ដៀប ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

តាម​ប្រភព​ពី​នគរបាល​ស្រុក​ស្រីស្នំ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ថា ករណី​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​មាន​ស្ថាន​ទម្ងន់ទោស​នោះ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ហៃ ហាន ហៅ​ភ្នំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​ស្ករ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិសាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​អំពៅ​ដៀប ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ត្រូវជា​បងថ្លៃ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៉ក់ អិ​ត​ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អំពៅ​ដៀប ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មុខរបរ​ធ្វើស្រែ ត្រូវជា​ប្អូនថ្លៃ បាន​រង​របួស​ធ្ងន់​។

តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ប៉ក់ ង៉ឹ​ត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាង
លើ ត្រូវជា​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ និង​ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការ​ស្រុក​ស្រីស្នំ ដោយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​ហាល​ស្រូវ​នៅ​មុខ​ផ្ទះ មួយសន្ទុះ​ស្រាប់តែ​មាន​អ្នក​ជិតខាង​ស្រែក​ប្រាប់​គាត់​ថា ប្តី​របស់​គាត់​វាយ​ប្អូនប្រុស​​បែកក្បាល​ហើយ ឮ​ដូច្នោះ គាត់​ក៏​រត់​ទៅ​មើល ឃើញ​ប្អូនប្រុស​បែកក្បាល​ហូរ​ឈាម ពេញ​ខ្លួន ពេល​នោះ​មិនឃើញ​ប្តី​របស់​គាត់​នោះ​ទេ​។ បន្ទាប់​មក​គាត់​ក៏​ឱ្យ​បងប្អូន​អ្នក​ជិតខាង​ជួយ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ឱ្យ​ប្អូនប្រុស​របស់​គាត់ រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រីស្នំ​ភ្លាម​ៗ​ផង​ដែរ​។

ស្ត្រី​ដដែល​បាន​រៀបរាប់​បន្ត​ថា បន្ទាប់​ពី​បញ្ជូន​ប្អូនប្រុស​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ គាត់​ក៏​ជិះ​ម៉ូតូ មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​ស្រុក​ស្រីស្នំ ដើម្បី​តាម​ចាប់ខ្លួន​ប្តី​កំហូច​នោះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផងដែរ​។

ចំណែក​អ្នក​ជិតខាង​ឈ្មោះ ប៉ាត រ៉ោ ភេទ​ស្រី អាយុ​៧១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ ជាមួយ​គ្នា បាន​ចេញ​មុខ​មក​ជួយ​ធ្វើ​សាក្សី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ គាត់​កំពុង​អ​ង្អុ​យ​មើល​ចៅ​នៅ​ក្រោយ​ផ្ទះ​របស់​គាត់ ពេល​នោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​បាន​ដើរ​ពី​ទិស​ខាងកើត (​ផ្ទះ​របស់​ជនសង្ស័យ​)​សំដៅ​ចូល​មក​ផ្ទះ​របស់​គាត់ ហើយ​ដើរទៅ​ជង្រុក​ស្រូវ​របស់​គាត់ ពេល​នោះជនរងគ្រោះ​​ឈ្មោះ ប៉ក់ អិត កំពុង​ដេក​លេង​នៅ​លើ​អង្រឹង​ក្បែរ​ជង្រុក​ស្រូវ​នៅ​ទីនោះ​ក្នុង​បរិ​វេន​ផ្ទះ​របស់​គាត់​។

ស្ត្រី​ខាងលើ​បាន​រៀបរាប់​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​ស្រែក​គំរាម​ជន​រង​គ្រោះ​ថា «​ឈប់​ឱ្យទៅ​ស៊ី​បាយ​ផ្ទះ​អញ​ទៀត​» ។ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​និយាយ​តប​វិញ ដោយ​និយាយ​តិច​ៗ​ពេក ទើប​គាត់​ស្តាប់​មិន​បាន មិនដឹងថា​​ជន​រង​គ្រោះ​និយាយ​ពី​អ្វី​នោះ​ទេ ហើយ​គាត់​ក៏​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​យក​ដំបង​ឈើ​ជ្រុង​មក​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​យ៉ាង​ខ្លាំង ឃើញ​ដូច្នេះ​គាត់​ខ្លាច​ពេក​ក៏​រត់​ចេញពី​ទីនោះ ទៅ​ហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ​មើល​។

បន្ទាប់​ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​យក​ឈើ​ជ្រុង​ប្រវែង​០,៧៣​សង្ទីម៉ែត្រ​មក​វាយ​លើ​ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្អូនថ្លៃ​កំពុង​ដេក​លេង​នៅ​លើ​អង្រឹង​ប្រាកដ​មែន ដោយសារ​រូបគេ​ស្រវឹងស្រា ។ បន្ទាប់​ពី​វាយ​ទៅ​លើ​ជន​រង​គ្រោះ​រួច ខ្លួន​ក៏​បាន​ទម្លាក់​ដំបង​ទុក​ចោល​នៅ​ទីនោះ ហើយ​ដើរ​សំដៅ​មក​ផ្ទះ​វិញ តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​ឃើញ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​នាំ​ទៅ​អធិការ​ស្រុក​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​បញ្ជូន​ទៅ​តុលាការខេត្ត នៅ​ថ្ងៃ​ទី​៩ ​ខែកញ្ញា​ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ដែល​មាន​ចែង​តាម​មាត្រា​២១៨ ក្រមព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​៣០ ​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្តី​ពី​ច្បាប់ ប្រើ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ ដែល​មាន​ស្ថាន​ទម្ងន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ