ស្រវឹង…ហៅប្រពន្ធឱ្យមកអង្គុយមើលគាត់គាស់គ្រាប់B40
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ បុរសម្នាក់ឈ្មោះ លេង បូណា អាយុ៤៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ឃុំជាំក្សាន្ត បានរងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹង ហើយយកក្បាលគ្រាប់ប្រភេទB៤០មកគាស់ បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ ។

មិនតែប៉ុណ្ណោះ បានហៅប្រពន្ធឲ្យមកអង្គុយមើលថែមទៀត ប៉ុន្តែប្រពន្ធឃើញសភាពមិនស្រួល ក៏ចុះពីលើផ្ទះរត់ទៅរកអ្នកជិតខាងមកជួយឃាត់ តែឃាត់មិនទាន់ ព្រោះបុរសជាប្តីបានធ្វើឲ្យគ្រាប់នោះផ្ទុះទៅហើយ និងរងរបួសដោយអំបែងគ្រាប់សុសពេញខ្លួន ។

សូមបញ្ជាក់ថា បច្ចប្បន្នបុរសរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែក១៦មករា ដើម្បីសង្គ្រោះបន្តដោយសារស្ថិតក្នុងសភាពធ្ងន់ ៕

ចែករំលែកព័តមាននេះ