ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ត្រេកអរ​ណាស់​ចំពោះ​ការ​ភ្ញាក់រលឹក​របស់​ម្ចាស់​ស្ថានីយ៍​ប្រេង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ ​និង​​​ណែ​នាំ​​ឱ្យ​ម្ចាស់​ស្ថានីយ៍​ប្រេង​អនុវត្ត​រូបមន្ត​កែសម្រួល​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ។​ ក្នុងសកម្មភាពចុះពិនិត្យតម្លៃលក់រាយប្រេង​​​ឥន្ធនៈនៅតាមបណ្តាស្ថានីយ៍ទីរួមខេត្តស្ទឹងត្រែង​កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។ ​លោក គឹ​ម…

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ ​និង​​​ណែ​នាំ​​ឱ្យ​ម្ចាស់​ស្ថានីយ៍​ប្រេង​អនុវត្ត​រូបមន្ត​កែសម្រួល​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ។​ ក្នុងសកម្មភាពចុះពិនិត្យតម្លៃលក់រាយប្រេង​​​ឥន្ធនៈនៅតាមបណ្តាស្ថានីយ៍ទីរួមខេត្តស្ទឹងត្រែង​កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។

​លោក គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ជំនាញ​ចុះ​ត្រួតពិនិត្យ​បរិមាណ​រង្វាស់រង្វាល់​កាលពី​ពេល​ថ្មី​ៗ​នេះ​ម្ចាស់​ស្ថានីយ៍​បាន​ទទួល​ការ​ណែនាំ​រួច​មក​ហើយ​​នោះ ខណៈ​នេះ​ម្ចាស់​ស្ថានីយ៍​ត្រូវ​រួម​គ្នា​អនុវត្ត​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​តម្លៃ​លក់រាយ​នៃ​ប្រេងឥន្ធនៈ​បន្ថែម​ទៀត ។​

​លោក​ប្រធាន​សាខា​បន្ត​ថា នេះ​ជា​គោលបំណង​ដ៏​ពិ​សិទ្ធ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នេះ​គឺ​ដើម្បី​ការពារ​ដល់​ផលប្រយោជន៍​អ្នក​ប្រើប្រាស់​ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​ដែល​ប្រើ​យានជំនិះ​ប្រចាំ​ថ្ងៃ ហើយ​ម្ចាស់​ស្ថានីយ៍​ប្រេង​ត្រូវ​អនុវត្ត​តាម​តារាង​តម្លៃ​លក់​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម ។​

លោក សុខ ធា​រិ​ទ្ធ ម្ចាស់​សាខា​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​នៅ​ក្រុង​ស្ទឹង​ត្រែង​បាន​អះអាង​ថា លោក​នឹង​អនុវត្ត​តាម​ការ​ណែនាំ​នេះ​នៅ​ពេល​ស្ថានីយ​លក់​មាន​តារាង​តម្លៃ​ត្រឹមត្រូវ រង្វាស់រង្វាល់​គ្រប់គ្រាន់​វា​ជា​ផ្នែក​មួយ​មាន​ផលប្រយោជន៍​ទាំងអស់​គ្នា ប្រេង​ក៏​លក់ដាច់ ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ក៏​ពេញចិត្ត និង​ទាក់ទាញ​អ​ថិ​តិ​ថិ​ជន​ឲ្យ​មក​គាំទ្រ​បាន​ច្រើន ។​

​លោក ហ៊ី​ម ភី​រុន ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹង​ត្រែង​បាន​គាំទ្រ​ចំពោះ​ការ​ភ្ញាក់រលឹក​នេះ ព្រោះ​បាន​ជួយ​កាត់​បន្ថយ​ការ​បាត់បង់​ធនធាន​របស់​ប្រជាពលរដ្ឋ​ទូទៅ​ហើយ​កិច្ច​ការងារ​ទីផ្សារ​ប្រេង​ទើបតែ​ឆ្នាំ​២០១៨​នេះ​ទេ​មាន​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​ត្រួតពិនិត្យ​បាន​ល្អ ។​

​សូម​បញ្ចា​ក់ថា ម្ចាស់​ស្ថានីយ៍​ចាប់​អនុវត្ត​ពី​ខែកញ្ញា​នេះ​ទៅ​សាំង​ធម្មតា​មាន​តម្លៃ​៤០៥០ រៀល​ក្នុង​មួយ​លី​ត្រ ប្រេងម៉ាស៊ូត​៣៩០០​រៀល​ក្នុង​មួយ​លី​ត្រ បើ​ម្ចាស់​ស្ថានីយ៍​លក់​បាន​ទាប​ជាង​នេះ​កាន់​តែ​ល្អ​ដើម្បី​យើង​រួម​គ្នា​ជួយ​លើក​ស្ទួយ និង​ការពារ​ផលប្រយោជន៍​ជូន​អតិថិជន​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ